អស់រយៈពេលជាច្រើនឆ្នាំមកហើយ បក្សកុម្មុយនីស្តចិនបានគាបសង្កត់ និងបៀតបៀនព្រះវិហារនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ដើម្បីកម្ទេច និងលុបបំបាត់ពួកជំនុំឱ្យអស់ទាំងស្រុង នៅខែកញ្ញា ឆ្នាំ ២០២០ បក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំជាសម្ងាត់មួយ ដើម្បីបើក «សង្រ្គាមសរុប» រយៈពេលបីឆ្នាំនៅទូទាំងប្រទេសប្រឆាំងនឹងពួកជំនុំ ដោយធ្វើឱ្យការគាបសង្កត់ និងការបៀតបៀនពួកជំនុំ ក្លាយជាអាទិភាពកំពូលក្នុងការបង្ក្រាបលើជំនឿសាសនា។ គ្រីស្ទបរិស័ទនៃពួកជំនុំ ជាពិសេសអ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិកស្នូល ត្រូវបានកំណត់ជាគោលដៅសំខាន់សម្រាប់ការចាប់ខ្លួន។ ក្នុងអំឡុងពេល «សង្រ្គាមសរុប» ប្រតិបត្តិការចាប់ខ្លួនរួមគ្នាជាច្រើនរលក ត្រូវបានអនុវត្តនៅទូទាំងប្រទេស។ មនុស្សចំនួន ៣៨ ៦០៧ នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ ១៧ ១៦០ នាក់រងការធ្វើទារុណកម្ម ឬរងការលាងខួរក្បាលដោយបង្ខំ ៦ ១១៥ នាក់ត្រូវបានកាត់ទោស និងយ៉ាងហោចណាស់ ៤៦ នាក់បានស្លាប់ដោយសារការបៀតបៀន។ អ្នកផ្សេងទៀតរាប់មិនអស់បានបាត់ខ្លួន បាត់បង់ការទំនាក់ទំនង ឬត្រូវបានបង្ខំឱ្យរត់គេចខ្លួន។ របាយការណ៍នេះនឹងផ្តល់នូវទិដ្ឋភាពទូទៅនៃ «សង្រ្គាមសរុប» ដោយលាតត្រដាងការបង្ក្រាបយ៉ាងឃោរឃៅរបស់បក្សកុម្មុយនីស្តចិនមកលើគ្រីស្ទបរិស័ទ ក្នុងរយៈពេលបីឆ្នាំនេះ។
00:18 នៅឆ្នាំ ២០២០ បក្សកុម្មុយនីស្តចិនបានបើក «សង្រ្គាមសរុប» រយៈពេលបីឆ្នាំ ក្នុងបំណងកម្ទេចពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យអស់ទាំងស្រុង
05:07 «សង្គ្រាមសរុប» រយៈពេលបីឆ្នាំរបស់បក្សកុម្មុយនីស្តចិន ដើម្បីបង្ក្រាបពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២០៖ គ្រីស្ទបរិស័ទយ៉ាងហោចណាស់ ៤ ០៩៣ នាក់ ត្រូវបានចាប់ខ្លួន
09:49 «សង្គ្រាមសរុប» រយៈពេលបីឆ្នាំរបស់បក្សកុម្មុយនីស្តចិន ដើម្បីបង្ក្រាបពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ឆ្នាំ ២០២១៖ គ្រីស្ទបរិស័ទយ៉ាងហោចណាស់ ១១ ១៥៦ នាក់ ត្រូវបានចាប់ខ្លួន
15:05 «សង្គ្រាមសរុប» រយៈពេលបីឆ្នាំរបស់បក្សកុម្មុយនីស្តចិន ដើម្បីបង្ក្រាបពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ឆ្នាំ ២០២២៖ គ្រីស្ទបរិស័ទយ៉ាងហោចណាស់ ១០ ៨៩៥ នាក់ ត្រូវបានចាប់ខ្លួន
20:33 «សង្គ្រាមសរុប» រយៈពេលបីឆ្នាំរបស់បក្សកុម្មុយនីស្តចិន ដើម្បីបង្ក្រាបពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ឆ្នាំ ២០២៣៖ គ្រីស្ទបរិស័ទយ៉ាងហោចណាស់ ១២ ៤៦៣ នាក់ ត្រូវបានចាប់ខ្លួន
25:04 នៅឆ្នាំ ២០២០ បក្សកុម្មុយនីស្តចិនបានបើក «សង្រ្គាមសរុប» រយៈពេលបីឆ្នាំ ក្នុងបំណងកម្ទេចពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យអស់ទាំងស្រុង