ឆ្នាំ 2024 គឺជាឆ្នាំទីមួយនៃ «សមរភូមិដ៏ស្វិតស្វាញរយៈពេលបីឆ្នាំ» របស់បក្សកុម្មុយនីស្តចិន ប្រឆាំងនឹងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលក្នុងនោះគ្រីស្ទបរិស័ទយ៉ាងហោចណាស់ 19 053 នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស។ នៅថ្ងៃទី 11 ខែតុលា ឆ្នាំ 2024 ប៉ូលិសជាង 600 នាក់នៅក្រុងឆាងឈុន ខេត្តជីលីន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំដែលមានការសម្របសម្រួល ដើម្បីចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញគ្រីស្ទបរិស័ទ ដែលបណ្ដាលឱ្យមានការចាប់ខ្លួនគ្រីស្ទបរិស័ទយ៉ាងហោចណាស់ 210 នាក់ក្នុងមួយថ្ងៃ។ អ្នកមើលការខុសត្រូវរបស់ពួកជំនុំពីររូប គឺ ឆាង ស៊ឺអ៊ី (ឈ្មោះក្លែងក្លាយ) និង ឆឹង ស៊ាវជួន (ឈ្មោះក្លែងក្លាយ) ត្រូវបានប៉ូលិសធ្វើទារុណកម្មរហូតដល់ស្លាប់ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីត្រូវបានចាប់ខ្លួន ខណៈគ្រីស្ទបរិស័ទយ៉ាងហោចណាស់ 16 នាក់ផ្សេងទៀត បានរងទារុណកម្មដ៏អមនុស្សធម៌ ដែលធ្វើឱ្យពួកគេខ្ទេចខ្ទាំទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ របាយការណ៍នេះនឹងបន្តលាតត្រដាងការពិតនៃការធ្វើទុក្ខបុកម្នេញដ៏ឃោរឃៅរបស់បក្សកុម្មុយនីស្តចិនមកលើគ្រីស្ទបរិស័ទ។
00:17 ចំណុចសំខាន់ៗ
02:17 ឆាង ស៊ឺអ៊ី ជាអ្នកមើលការខុសត្រូវនៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញរហូតដល់ស្លាប់
12:26 ឆឹង ស៊ាវជួន ជាអ្នកមើលការខុសត្រូវនៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញរហូតដល់ស្លាប់
22:42 ឆិន លូ ជាគ្រីស្ទបរិស័ទនៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានចាប់ខ្លួន និងរងការសួរចម្លើយដោយប្រើបច្ចេកវិទ្យាខ្ពស់ក្នុងការធ្វើទារុណកម្ម
28:39 សេចក្ដីបញ្ចប់