តថភាពនៃការគាបសង្កត់ និងការបៀតបៀនគ្រីស្ទបរិស័ទដោយរបបផ្ដាច់ការរបស់បក្សកុម្មុយនីស្តចិន ភាគទី ៧ : បទសម្ភាសផ្ដាច់មុខជាមួយគ្រីស្ទបរិស័ទម្នាក់ដែលត្រូវបានដោះលែងពីពន្ធនាគារ៖ ការប្រកាន់ខ្ជាប់នូវសេចក្ដីជំនឿរបស់គាត់ ឆ្លងកាត់ការប៉ុនប៉ងកែប្រែគំនិតដោយបង្ខំ

06-03-2026

នៅខែកញ្ញា ឆ្នាំ 2020 បក្សកុម្មុយនីស្តចិនបានបើក «សង្គ្រាមសរុប» រយៈពេលបីឆ្នាំ ដើម្បីលុបបំបាត់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខេត្តសានទុង គឺជាខេត្តមួយក្នុងចំណោមខេត្តដែលមានការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញគ្រីស្ទបរិស័ទធ្ងន់ធ្ងរជាងគេ។ បន្ទាប់ពីការអនុវត្ត «សង្គ្រាមសរុប» អាជ្ញាធរមូលដ្ឋានបានបើកប្រតិបត្តិការចាប់ខ្លួនដែលមានការសម្របសម្រួលជាច្រើនជុំ។ នៅប្រហែលថ្ងៃទី 26 ខែធ្នូ នៅក្នុងទីក្រុងជីណាន ខេត្តសានទុង គ្រីស្ទបរិស័ទពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាជាង 100 នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការបោសសម្អាតដែលមានការសម្របសម្រួលមួយ។ បន្ទាប់មក ពួកគេត្រូវបានឃុំខ្លួននៅឯមណ្ឌលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមួយកន្លែងនៅក្នុងទីក្រុង ដែលនៅទីនោះ មានមន្រ្តីប៉ូលិស និងបុគ្គលិកជំនាញខាងលាងខួរក្បាលជាង 70 នាក់ បានឃុំខ្លួន សួរចម្លើយដោយប្រើទារុណកម្ម និងលាងខួរក្បាលពួកគេទាំងអស់គ្នាដោយហិង្សា។ ពួកគេត្រូវបានគេបង្ខំឱ្យផ្លាស់ប្តូរមនោគមវិជ្ជា ក្នុងការប៉ុនប៉ងបង្ខិតបង្ខំពួកគេឱ្យបោះបង់សេចក្ដីជំនឿរបស់ខ្លួន។ គ្រីស្ទបរិស័ទមួយចំនួនត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ដោយសារតែការប្រកាន់ខ្ជាប់នូវសេចក្ដីជំនឿរបស់ពួកគេ។ ឥឡូវនេះ រយៈពេលជាងប្រាំឆ្នាំបានកន្លងផុតទៅ ហើយពួកគ្រីស្ទបរិស័ទទាំងអស់នេះត្រូវបានដោះលែងពីពន្ធនាគារហើយ។ នៅក្នុងរបាយការណ៍នេះ យើងបានសម្ភាសអ្នកស្រី ឆិន ហួយ ដែលជាម្នាក់ក្នុងចំណោមពួកគេ ហើយត្រូវបានដោះលែងចេញពីពន្ធនាគារកាលពីពេលថ្មីៗនេះ បន្ទាប់ពីអនុវត្តទោសចប់។ តាមរយៈការរៀបរាប់របស់គាត់ ពួកយើងបានដឹងអំពីការធ្វើទុក្ខបុកម្នេញ តាមរយៈការប៉ុនប៉ងកែប្រែគំនិតដោយបង្ខំ ដែលបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុន។

00:18 ចំណុចសំខាន់ៗ

01:43 ការណែនាំអំពីគ្រីស្ទបរិស័ទដែលជាអ្នកផ្តល់កិច្ចសម្ភាស

02:11 ការរំឭកឡើងវិញអំពីការចាប់ខ្លួន ការសួរចម្លើយ និងការឃុំខ្លួនរបស់គាត់កាលពីប្រាំឆ្នាំមុន

05:47 ការលាងខួរក្បាលដោយហិង្សា និងការកែប្រែគំនិតដោយបង្ខំ

08:00 ប៉ូលិសបង្ខំគ្រីស្ទបរិស័ទយ៉ាងឃោរឃៅឱ្យបោះបង់សេចក្ដីជំនឿរបស់ពួកគេ និងចុះហត្ថលេខាលើ «សេចក្ដីថ្លែងអះអាងទាំងបីចំណុច»

23:43 គ្រីស្ទបរិស័ទពឹងអាស្រ័យលើព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីឈរយ៉ាងរឹងមាំ

25:56 ត្រូវបានបក្សកុម្មុយនីស្តចិនកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំ និង 6 ខែ ដោយសារតែការប្រកាន់ខ្ជាប់នូវសេចក្ដីជំនឿរបស់គាត់

28:09 ត្រូវបានធ្វើទារុណកម្មយ៉ាងឃោរឃៅ ត្រូវបានដោះលែងចេញពីពន្ធនាគារ និងនៅតែស្ថិតក្រោមការឃ្លាំមើលរបស់បក្សកុម្មុយនីស្តចិន

28:54 សេចក្ដីបញ្ចប់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តថភាពនៃការគាបសង្កត់ និងការបៀតបៀនគ្រីស្ទបរិស័ទដោយរបបផ្ដាច់ការរបស់បក្សកុម្មុយនីស្តចិន ភាគទី ៣ : កំណត់ត្រាជាក់ស្ដែងនៃការបៀតបៀនគ្រីស្ទបរិស័ទដោយរបបផ្ដាច់ការរបស់បក្សកុម្មុយនីស្តចិន (ភាគ ៣)

បក្សកុម្មុយនីស្តចិនដែលបង្កើតឡើងដោយផ្អែកលើមនោគមវិជ្ជាម៉ាក្ស-លេនីន លើកកម្ពស់លទ្ធិមិនជឿលើព្រះយ៉ាងសកម្ម ដើម្បីបំភាន់ប្រជាជនរបស់ខ្លួន...

តថភាពនៃការគាបសង្កត់ និងការបៀតបៀនគ្រីស្ទបរិស័ទដោយរបបផ្ដាច់ការរបស់បក្សកុម្មុយនីស្តចិន ភាគទី ២ : កំណត់ត្រាជាក់ស្ដែងនៃការបៀតបៀនគ្រីស្ទបរិស័ទដោយរបបផ្ដាច់ការរបស់បក្សកុម្មុយនីស្តចិន (ភាគ ២)

ចាប់តាំងពីឡើងកាន់អំណាចមក បក្សកុម្មុយនីស្តចិនបានបង្កើតចលនានយោបាយរាប់មិនអស់ ដើម្បីមួលបង្កាច់ បំភ្លៃ និងបង្ខូចឈ្មោះជំនឿសាសនា។...