ឆ្នាំ ២០២៤ គឺជាឆ្នាំទីមួយនៃ «សមរភូមិដ៏ស្វិតស្វាញរយៈពេលបីឆ្នាំ» របស់បក្សកុម្មុយនីស្តចិន ប្រឆាំងនឹងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ចាប់តាំងពីដើមឆ្នាំមក ការចាប់ខ្លួនគ្រីស្ទបរិស័ទនៅទូទាំងប្រទេស បានបន្តកើតមានឥតឈប់ឈរ។ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ អាជ្ញាធរក្នុងទីក្រុងប៉ូចូវ ខេត្តអានហួយ បានបើកប្រតិបត្តិការចាប់ខ្លួនដែលមានការសម្របសម្រួលមួយ។ ឈិន ម៉ី ដែលមានអាយុ ៧៩ ឆ្នាំ និងគ្រីស្ទបរិស័ទ ២១ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនពីផ្ទះរបស់ពួកគេ ដោយសារជំនឿលើព្រះជាម្ចាស់។ បន្ទាប់ពីត្រូវបានឃុំខ្លួននៅពេលនេះ ពួកមនុស្សនៅឯមន្ទីរឃុំឃាំងបានព្យាយាមបង្ខំ ឈិន ម៉ី និងអ្នកផ្សេងទៀតជាច្រើនលើក ឱ្យចុះហត្ថលេខាលើ «សេចក្ដីថ្លែងអះអាងទាំងបីចំណុច» (លិខិតធានា លិខិតកែប្រែខ្លួន និងលិខិតផ្តាច់ទំនាក់ទំនង) និងបោះបង់សេចក្ដីជំនឿរបស់ពួកគេ។ ឈិន ម៉ី និងអ្នកផ្សេងទៀតមិនបានចុះញ៉មឡើយ ហើយត្រូវបានដាក់ទណ្ឌកម្មលើរាងកាយ ដោយបង្ខំឱ្យអង្គុយលើក្តាររឹងពី ១៣ ទៅ ១៤ ម៉ោងក្នុងមួយថ្ងៃ។ ពួកគេត្រូវបានតម្រូវឱ្យអង្គុយពែនភ្នែន ដៃទាំងពីរដាក់លើជង្គង់ និងរក្សាដងខ្លួនឱ្យត្រង់ស្ងៀមមិនកម្រើកសោះ។ ធ្មេញក្លែងក្លាយរបស់ ឈិន ម៉ី ក៏ត្រូវបានដកហូតដែរ ដែលធ្វើឱ្យគាត់ពិបាកហូបអាហារ។ ការដាក់ទណ្ឌកម្មលើរាងកាយរយៈពេលយូរ គឺលើសពីអ្វីដែលស្ត្រីវ័យចំណាស់ និងទន់ខ្សោយរូបនេះអាចទ្រាំទ្របាន។ ត្រឹមតែ ២១ ថ្ងៃក្រោយមក ឈិន ម៉ី ត្រូវបានធ្វើទារុណកម្មរហូតដល់ស្លាប់នៅក្នុងមន្ទីរឃុំឃាំង ហើយត្រូវបានធ្វើទុក្ករកម្មដោយបក្សកុម្មុយនីស្តចិន។ លើសពីនេះ គ្រីស្ទបរិស័ទដែលនៅរស់រានមានជីវិត ក៏នៅសល់តែជំងឺជាប់ខ្លួន ដែលជាលទ្ធផលនៃការធ្វើទារុណកម្មរបស់បក្សកុម្មុយនីស្តចិន។ របាយការណ៍នេះនឹងបន្តលាតត្រដាងការពិតនៃការធ្វើទុក្ខបុកម្នេញរបស់បក្សកុម្មុយនីស្តចិនទៅលើគ្រីស្ទបរិស័ទ។