នៅក្នុងឆ្នាំ ២០១៨ បក្សកុម្មុយនីស្តចិនបានបើកប្រតិបត្តិការបង្ក្រាបពិសេសជាបន្តបន្ទាប់ ដោយកំណត់គោលដៅលើពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដូចជា យុទ្ធនាការ «សមរភូមិ ១០០ ថ្ងៃ» និង «ប្រតិបត្តិការផ្លេកបន្ទោរ»។ គ្រីស្ទបរិស័ទមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដានៅទូទាំងប្រទេស រងការចាប់ខ្លួន ការឆែកឆេរផ្ទះ ការធ្វើទារុណកម្ម និងការលាងខួរក្បាលជាបន្តបន្ទាប់។ យោងតាមស្ថិតិមិនទាន់ពេញលេញ ត្រឹមតែក្នុងឆ្នាំ ២០១៨ មនុស្សយ៉ាងហោចណាស់ចំនួន ១១ ១១១ នាក់ ត្រូវបានចាប់ខ្លួន។ យ៉ាងហោចណាស់ ៦៨៥ នាក់ រងទារុណកម្ម ឬការបង្ខំលាងខួរក្បាលតាមទម្រង់ផ្សេងៗ ៣៩២ នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ និងគ្រីស្ទបរិស័ទយ៉ាងហោចណាស់ចំនួន ២០ នាក់ ត្រូវបានធ្វើទុក្ខបុកម្នេញរហូតដល់ស្លាប់។ លីវ ជឺ (ឈ្មោះក្លែងក្លាយ) មកពីទីក្រុងនីងប៉ូ ខេត្តជឺជាំង គ្រាន់តែជាគ្រីស្ទបរិស័ទម្នាក់ ក្នុងចំណោមគ្រីស្ទបរិស័ទជាច្រើនដែលបានរងការធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរបែបនេះ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ លីវ ជឺ ត្រូវបានចាប់ខ្លួនភ្លាមៗដោយប៉ូលិស។ ក្នុងអំឡុងពេលសួរចម្លើយ លីវ ជឺ បានបដិសេធយ៉ាងដាច់អហង្ការមិនចុះហត្ថលេខាលើ «សេចក្ដីថ្លែងអះអាងទាំងបីចំណុច» ឡើយ ហើយត្រូវបានប៉ូលិសបក្សកុម្មុយនីស្តចិន ធ្វើទារុណកម្ម និងលាងខួរក្បាលយ៉ាងហិង្សាជាបន្តបន្ទាប់ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ។ ប៉ូលិសថែមទាំងញុះញង់អ្នកទោសផ្សេងទៀតយ៉ាងសាហាវព្រៃផ្សៃ ឱ្យចាក់ចម្រៀកឫស្សីស្រួចចូលជ្រៅទៅក្នុងប្រដាប់បន្តពូជរបស់គាត់ និងលើកជើងរបស់ លីវ ជឺ ម្ខាងម្ដងៗទៅដល់ក្បាលរបស់គាត់ជាច្រើនលើក ដោយធ្វើទារុណកម្មគាត់តាមរយៈការទាញសន្ធឹងសរសៃពួររបស់គាត់ដោយបង្ខំ។ ទីបំផុត ទង្វើនេះធ្វើឱ្យគាត់ស្ទើរតែពិការទាំងស្រុង និងមិនអាចដើរបានជាធម្មតាឡើយ។ នៅក្នុងវគ្គនេះ យើងនឹងរាយការណ៍អំពីបទពិសោធពិតរបស់ លីវ ជឺ ដែលត្រូវពិការដោយសារទារុណកម្ម។
00:18 ចំណុចសំខាន់ៗ
03:00 លីវ ជឺ ត្រូវបានចាប់ខ្លួនភ្លាមៗ និងរងការលាងខួរក្បាលយ៉ាងហិង្សារយៈពេល ២២ ថ្ងៃ នៅក្នុងមន្ទីរឃុំឃាំង
05:22 លីវ ជឺ ត្រូវបានបញ្ជូនទៅសណ្ឋាគារ ដែលមន្រ្តីជាច្រើននាក់ឆ្លាស់វេនគ្នាសួរចម្លើយគាត់ដោយទារុណកម្ម
09:17 ដើម្បីបង្ខំ លីវ ជឺ ឱ្យបោះបង់ចោលជំនឿ ប៉ូលិសបានធ្វើទារុណកម្មគាត់ ដោយប្រើវិធីដូចជា «អាំងចៀមទាំងមូល» និងការបំពានផ្លូវភេទ
15:19 លីវ ជឺ ត្រូវបានកាត់ទោសយ៉ាងធ្ងន់ធ្ងរឱ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ ឯពួកអ្នកយាមយកការបន្ធូរបន្ថយទោសធ្វើជានុយ ដើម្បីញុះញង់អ្នកទោសឱ្យរកវិធីធ្វើទារុណកម្មគាត់
21:50 លីវ ជឺ រងការទាញសន្ធឹងសរសៃពួរជើងដោយបង្ខំជាច្រើនលើក និងទារុណកម្មដ៏គួរឱ្យអាម៉ាស់ ដែលបណ្ដាលឱ្យគាត់បាត់បង់ស្មារតី
30:51 ទីបំផុត លីវ ជឺ ត្រូវបានដោះលែង ប៉ុន្តែភាពឃោរឃៅរយៈពេលយូររបស់បក្សកុម្មុយនីស្តចិន បណ្ដាលឱ្យភ្នែកខាងស្ដាំ និងជើងទាំងពីររបស់គាត់ត្រូវពិការ