តថភាពនៃការគាបសង្កត់ និងការបៀតបៀនគ្រីស្ទបរិស័ទដោយរបបផ្ដាច់ការរបស់បក្សកុម្មុយនីស្តចិន ភាគទី ១៣ : គ្រីស្ទបរិស័ទវ័យជិត 80 ឆ្នាំ ត្រូវបានប៉ូលីសធ្វើទារុណកម្មយ៉ាងឃោរឃៅ

20-04-2026

ឆ្នាំ 2023 គឺជាឆ្នាំចុងក្រោយនៃ «សង្គ្រាមសរុបរយៈពេលបីឆ្នាំ» របស់បក្សកុម្មុយនីស្តចិន ប្រឆាំងនឹងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ក្នុងបំណងព្យាយាមបំផ្លាញ និងហាមឃាត់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យអស់ទាំងស្រុង ដើម្បីប្រែក្លាយប្រទេសចិនឱ្យទៅជាតំបន់គ្មានព្រះ និងសម្រេចគោលដៅដ៏អាក្រក់របស់ខ្លួន ក្នុងការក្ដោបក្ដាប់អំណាចជារៀងរហូតនោះ បក្សកុម្មុយនីស្តចិនបានធ្វើទុក្ខបុកម្នេញលើគ្រីស្ទបរិស័ទកាន់តែឆ្កួតលីលាថែមទៀត។ ប្រតិបត្តិការចាប់ខ្លួននៅទូទាំងប្រទេសបានបន្តកើនឡើងកាន់តែខ្លាំងក្លា ដោយមានការចាប់ខ្លួនកើតឡើងស្ទើរតែរៀងរាល់ថ្ងៃ រៀងរាល់ខែ។ ពួកគេមិនបានលើកលែងឱ្យនរណាម្នាក់ឡើយ សូម្បីតែគ្រីស្ទបរិស័ទវ័យចំណាស់ដែលមានអាយុ ចិតសិប និងប៉ែតសិបប្លាយឆ្នាំក៏ដោយ។ ត្រឹមតែរយៈពេលពីរថ្ងៃប៉ុណ្ណោះ គឺពីថ្ងៃទី 25 ដល់ទី 26 ខែសីហា មានគ្រីស្ទបរិស័ទយ៉ាងហោចណាស់ 170 នាក់ ត្រូវបានចាប់ខ្លួននៅតាមស្រុកចំនួនបួន ក្នុងក្រុងណានយ៉ាង ខេត្តហឺណាន។ ក្នុងចំណោមនោះ មានស្ត្រីម្នាក់អាយុប៉ែតសិបប្លាយ និងដប់នាក់ទៀតអាយុចិតសិបប្លាយ។ ថ្មីៗនេះ យើងបានសម្ភាសគ្រីស្ទបរិស័ទម្នាក់ក្នុងចំណោមពួកគេ គឺ ស៊ូ ឡាន។ គាត់មានអាយុ 78 ឆ្នាំ នៅពេលត្រូវបានចាប់ខ្លួន។ ដើម្បីបង្ខំឱ្យ ស៊ូ ឡាន ផ្តល់ព័ត៌មានអំពីពួកជំនុំ ប៉ូលីសបក្សកុម្មុយនីស្តចិនបានធ្វើទារុណកម្មគាត់អស់រយៈពេលបីថ្ងៃពេញ។ ពួកគេបានវាយក្បាល និងផ្ទៃមុខគាត់យ៉ាងឃោរឃៅ បង្ខំឱ្យផឹកទឹកម្សៅមូស្តាដ និងឆក់នឹងដំបងឆក់។ ពួកគេថែមទាំងបង្ខំ ស៊ូ ឡាន វ័យចំណាស់ឱ្យមើលវីដេអូអាសអាភាស និងបានបៀតបៀនផ្លូវភេទមកលើគាត់ ព្រមទាំងប្រើពាក្យសម្ដីអសុរសថែមទៀត។ អំពើហិង្សាដ៏ឃោរឃៅរបស់ប៉ូលីស បានបន្សល់ទុកនូវស្នាមរបួសដែលមិនអាចលុបបាន ទាំងលើរូបកាយ និងព្រលឹងវិញ្ញាណគាត់។ ក្នុងវគ្គនេះ យើងនឹងនាំលោកអ្នកទៅឈ្វេងយល់ឱ្យកាន់តែច្បាស់ អំពីបទពិសោធរងទុក្ខបុកម្នេញដ៏ខ្លោចផ្សារបស់ ស៊ូ ឡាន។

00:18 ចំណុចសំខាន់ៗ

02:05 ស៊ូ ឡាន អាយុជិត 80 ឆ្នាំ ត្រូវបានចាប់ខ្លួនបន្ទាប់ពីការជួបជុំ និងត្រូវគេទះកំផ្លៀង

03:55 ស៊ូ ឡាន ត្រូវបានសួរចម្លើយរយៈពេល 5 ទៅ 6 ម៉ោង ត្រូវគេវាយដំ ឆក់ និងបង្ខំឱ្យផឹកទឹកមូស្តាដ

14:36 ប៉ូលីសបន្តធ្វើទារុណកម្ម ស៊ូ ឡាន ដោយបង្ខំឱ្យគាត់មើលវីដេអូអាសអាភាស និងបៀតបៀនកេរ្តិ៍ខ្មាសគាត់ ព្រមទាំងប្រើពាក្យសម្ដីគួរឱ្យខ្ពើមរអើម

23:10 គ្រួសាររបស់ ស៊ូ ឡាន ត្រូវបានគំរាមកំហែងថា «វាយអ្នកជឿលើព្រះជាម្ចាស់រហូតដល់ស្លាប់ ក៏រួចខ្លួនដែរ ដូច្នេះកុំមករកប៉ូលីសឱ្យសោះ»

24:30 ភាពឃោរឃៅរបស់ប៉ូលីស បានបន្សល់ទុកឱ្យ ស៊ូ ឡាន នូវជំងឺរ៉ាំរ៉ៃជាច្រើន

27:05 សូម្បីតែក្រោយពេលដោះលែងក៏ដោយ ក៏ប៉ូលីសនៅតែមិនព្រមលែង ស៊ូ ឡាន ដែរ ដោយតាមមករំខានគាត់ដល់ផ្ទះ

28:17 គ្រីស្ទបរិស័ទវ័យចំណាស់ផ្សេងទៀត ដែលត្រូវបានកាត់ទោសក្នុងពេលប្រហាក់ប្រហែលគ្នា ម្នាក់ត្រូវបានគេបៀតបៀនកេរ្តិ៍ខ្មាស ចំណែកឯម្នាក់ទៀតត្រូវបានគេធ្វើទារុណកម្មរហូតដល់ស្លាប់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ