តថភាពនៃការគាបសង្កត់ និងការបៀតបៀនគ្រីស្ទបរិស័ទដោយរបបផ្ដាច់ការរបស់បក្សកុម្មុយនីស្តចិន ភាគទី ១១ : គ្រីស្ទបរិស័ទម្នាក់ត្រូវបានដាក់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ដោយសារការប្រកាន់ខ្ជាប់នូវសេចក្ដីជំនឿរបស់នាង

31-03-2026

នៅខែកញ្ញា ឆ្នាំ 2020 ដើម្បីលុបបំបាត់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យអស់ទាំងស្រុង អាជ្ញាធរបក្សកុម្មុយនីស្តចិនបានបើក «សង្គ្រាមសរុប» រយៈពេលបីឆ្នាំ។ នៅក្នុងខេត្តសានទុង ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលការធ្វើទុក្ខបុកម្នេញលើគ្រីស្ទបរិស័ទមានសភាពធ្ងន់ធ្ងរបំផុត គ្រីស្ទបរិស័ទយ៉ាងហោចណាស់ 120 នាក់ នៅក្នុងទីក្រុងជឺប៉ ត្រូវបានឃុំខ្លួនក្នុងថ្ងៃតែមួយ តាមរយៈប្រតិបត្តិការចាប់ខ្លួនទ្រង់ទ្រាយធំដែលមានការសម្របសម្រួលដោយប៉ូលិសបក្សកុម្មុយនីស្តចិន នៅខែវិច្ឆិកា ឆ្នាំ 2020។ ពួកគេត្រូវបានសួរចម្លើយដោយធ្វើទារុណកម្ម ត្រូវបានគេកែប្រែគំនិតដោយបង្ខំ គាបសង្កត់ឱ្យចុះហត្ថលេខាលើ «សេចក្ដីថ្លែងអះអាងទាំងបីចំណុច» ដើម្បីបោះបង់សេចក្ដីជំនឿរបស់ពួកគេ ហើយពួកគេត្រូវបានធ្វើទារុណកម្មយ៉ាងឃោរឃៅ ឬថែមទាំងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារទៀតផង។ ថ្មីៗនេះ យើងបានសម្ភាស លីវ ឈីង ជាគ្រីស្ទបរិស័ទម្នាក់ដែលទើបតែត្រូវបានដោះលែង បន្ទាប់ពីអនុវត្តទោសចប់សព្វគ្រប់។ នាងត្រូវបានបក្សកុម្មុយនីស្តចិនកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ដោយសារការប្រកាន់ខ្ជាប់នូវសេចក្ដីជំនឿរបស់នាង។ នាងមានអាយុត្រឹមតែ 24 ឆ្នាំប៉ុណ្ណោះ នៅពេលដែលនាងត្រូវបានគេចាប់ខ្លួន ហើយបានរងការធ្វើទុក្ខបុកម្នេញយ៉ាងឃោរឃៅ និងការធ្វើទារុណកម្មយ៉ាងអមនុស្សធម៌។ នៅក្នុងកម្មវិធីនេះ តាមរយៈការចងចាំ និងការរៀបរាប់របស់នាង យើងនឹងដឹងពីទុក្ខវេទនាដ៏សោកនាដកម្ម ដែលនាងបានស៊ូទ្រាំ ដោយសារការប្រកាន់ខ្ជាប់នូវសេចក្ដីជំនឿរបស់នាង។

00:18 ចំណុចសំខាន់ៗ

01:55 លីវ ឈីង ត្រូវបានចាប់ខ្លួនដោយសារសេចក្ដីជំនឿរបស់នាង

03:16 លីវ ឈីង ត្រូវបានប៉ូលិសវាយដំ និងសួរចម្លើយ ហើយរងការលាងខួរក្បាលដោយបង្ខំនៅក្នុងមណ្ឌលឃុំឃាំង

05:14 លីវ ឈីង និងគ្រីស្ទបរិស័ទជាង 120 នាក់ ត្រូវបានឃុំខ្លួននៅក្នុងសណ្ឋាគារ សម្រាប់ការលាងខួរក្បាលជាងមួយខែ

08:36 លីវ ឈីង ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ 5 ឆ្នាំដោយសារសេចក្ដីជំនឿ ហើយបានស៊ូទ្រាំនឹងការធ្វើទារុណកម្ម និងការលាងខួរក្បាលរយៈពេលយូរ

10:50 ការធ្វើទារុណកម្មជុំទីមួយ៖ ការត្រូវបានបង្ខំឱ្យអង្គុយចោងហោងបែបយោធា ការវាយដំ និងការបង្អត់អាហារ

17:34 ការធ្វើទារុណកម្មជុំទីពីរ៖ ការត្រូវគេព្រួតវាយ ការជះទឹកត្រជាក់ ការត្រូវបានបង្ខំឱ្យសរសេរពាក្យប្រទេចផ្ដាសាគ្រួសារ និងការដាក់ទោសឱ្យអង្គុយលើកៅអីតូច

23:34 ការធ្វើទារុណកម្មជុំទីបី៖ ការត្រូវបានបង្ខំឱ្យឈរត្រង់ខ្លួនបែបយោធា និងអនុវត្តការបោះដៃ ក្រោមពន្លឺព្រះអាទិត្យដ៏ក្ដៅហែង

27:13 ការលាងខួរក្បាល និងការធ្វើទារុណកម្មបានបរាជ័យ លីវ ឈីង ត្រូវបានបង្ខំឱ្យធ្វើពលកម្មធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យមានបញ្ហាសុខភាពរ៉ាំរ៉ៃជាច្រើន

28:53 សេចក្ដីបញ្ចប់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

Leave a Reply