បក្សកុម្មុយនីស្តចិន តែងតែធ្វើទុក្ខបុកម្នេញលើជំនឿសាសនា ហើយវាមិនលើកលែងសូម្បីសិស្សនិស្សិតដែលមានជំនឿ នៅតាមបរិវេណសាលា នៅទូទាំងប្រទេសផង។ វាក៏បាន និងកំពុងផ្សព្វផ្សាយការឃោសនាប្រឆាំងសាសនា នៅក្នុងបរិវេណសាលាជាយូរមកហើយដែរ ដោយព្យាយាមរារាំងមិនឱ្យមានសាសនាណាមួយ។ វាហាមឃាត់សិស្សដាច់ខាតមិនឱ្យជឿលើព្រះជាម្ចាស់ កុំថាឡើយដល់ការផ្សាយដំណឹងល្អនៅក្នុងបរិវេណសាលា។ នៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា បក្សកុម្មុយនីស្តចិនផ្សព្វផ្សាយថា «ការជឿលើវិទ្យាសាស្ត្រ ចាប់ផ្តើមពីខ្ញុំ» «គាំទ្រវិទ្យាសាស្ត្រ និងទប់ស្កាត់ជំនឿសាសនាមិនឲ្យចូលក្នុងបរិវេណសាលា» «បំពាក់គំនិតរបស់អ្នកជាមួយនឹងវិទ្យាសាស្ត្រ» «នាំយកការអប់រំប្រឆាំងលទ្ធិអាក្រក់ មកកាន់បរិវេណសាលា ដើម្បីបង្កើតបរិយាកាសគាំទ្រវិទ្យាសាស្ត្រ» «សិក្សាពីប្រវត្តិបក្ស ពង្រឹងជំនឿរបស់អ្នក បដិសេធលទ្ធិអាក្រក់ និងដើរតាមបក្ស» «បដិសេធលទ្ធិអាក្រក់ និងការពារការជ្រៀតចូល ក្នុងបរិវេណសាលា» និង «ការប្រឆាំងលទ្ធិអាក្រក់ ចាប់ផ្តើមពីកុមារ»។ បក្សកុម្មុយនីស្តចិនចែកចាយជាញឹកញាប់នូវឯកសារប្រឆាំងសាសនា និងរៀបចំការបង្រៀនតាមប្រធានបទ ជាពិសេសនៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យ។ វាតម្រូវឱ្យសិស្សចុះហត្ថលេខាលើការសន្យា ដែលបញ្ជាក់ថាពួកគេគ្មានជំនឿសាសនា ហើយព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីបង្ខំនិស្សិតឱ្យបដិសេធ និងប្រមាថព្រះជាម្ចាស់។ វាឲ្យសិស្សនិស្សិតទាំងអស់ អានខ្លឹមសារដែលបដិសេធ និងប្រមាថព្រះជាម្ចាស់ជាសាធារណៈ នៅមុខកាមេរ៉ា ដើម្បីកំណត់ថាតើពួកគេជឿលើព្រះជាម្ចាស់ ឬក៏អត់។ វាប្រើវិធីដ៏ថោកទាប និងទុច្ចរិតទាំងនេះ ដើម្បីស៊ើបរកមនុស្សដែលជឿលើព្រះជាម្ចាស់។ អ្នកដែលប្រកាន់ខ្ជាប់នូវការជឿលើព្រះជាម្ចាស់ ត្រូវបានបង្ខំឱ្យបោះបង់ការសិក្សា ឬត្រូវបានបណ្ដេញចេញ ហើយនិស្សិតខ្លះថែមទាំងត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរសន្តិសុខសាធារណៈទៀតផង។ នៅក្នុងភាគនេះ យើងនឹងរាយការណ៍អំពីការពិតទាក់ទងនឹងនិស្សិតមហាវិទ្យាល័យ ដែលបានរងការធ្វើទុក្ខបុកម្នេញយ៉ាងឃោរឃៅពីបក្សកុម្មុយនីស្តចិន ដោយសារតែជំនឿរបស់ពួកគេលើព្រះជាម្ចាស់។
00:17 ចំណុចសំខាន់ៗ
02:40 ចេន យ៉ាង ជានិស្សិតមហាវិទ្យាល័យ បដិសេធមិនប្រមាថព្រះជាម្ចាស់ ត្រូវបានគេបង្ខំឱ្យលាងខួរក្បាល តាមដាន និងបៀតបៀន ហើយត្រូវបានគេបង្ខំឱ្យសុំច្បាប់ឈប់សម្រាកពីការសិក្សា
7:05 ចាង លីន ជានិស្សិតមហាវិទ្យាល័យម្នាក់ ត្រូវបានសាលាស៊ើបអង្កេត រួមជាមួយនិស្សិតដទៃទៀត នាងត្រូវបានតម្រូវឱ្យចុះហត្ថលេខាលើលិខិតសន្យាមិនជឿសាសនា
9:56 លី សៀវ ជានិស្សិតមហាវិទ្យាល័យ បដិសេធមិនឆ្លើយសំណួរ ឬបដិសេធព្រះជាម្ចាស់តាមការទាមទាររបស់បក្សកុម្មុយនីស្តចិន ត្រូវបានគេចាប់ខ្លួន និងលាងខួរក្បាលដោយបង្ខំ និងត្រូវបានគេធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ទាំងផ្លូវកាយ និងផ្លូវចិត្ត
18:23 ស៊ូ វ៉ាន់ឈីង ជានិស្សិតមហាវិទ្យាល័យ ត្រូវបានគេចាប់ខ្លួន និងឃុំខ្លួនដោយសារជំនឿរបស់នាងលើព្រះជាម្ចាស់ និងត្រូវបានសាលារបស់នាងបង្ខំឱ្យបោះបង់ការសិក្សា
19:54 និស្សិតសាកលវិទ្យាល័យ និងនិស្សិតថ្នាក់បណ្ឌិតមួយចំនួនត្រូវបានចាប់ខ្លួនឆ្លងខេត្ត ខណៈដែលអ្នកផ្សេងទៀតប្រឈមមុខនឹងការឃុំខ្លួនរយៈពេលវែង និងការសួរចម្លើយបីដងក្នុងមួយថ្ងៃ
21:51 លីន ស៊ិវវិន ជានិស្សិតថ្នាក់អនុបណ្ឌិត ត្រូវបានគេចាប់ខ្លួន និងឃុំខ្លួនកាលពីច្រើនឆ្នាំមុនដោយសារជំនឿរបស់នាង ត្រូវបានសាលាបណ្ដេញចេញ ហើយអនាគតអាជីពរបស់នាងត្រូវបានគេបំផ្លាញអស់
24:18 សេចក្ដីបញ្ចប់