ឆ្នាំ 2025 គឺជាឆ្នាំទីពីរនៃ «សមរភូមិដ៏ស្វិតស្វាញរយៈពេលបីឆ្នាំ» របស់បក្សកុម្មុយនីស្តចិន ប្រឆាំងនឹងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ហឺណាន គឺជាខេត្តមួយក្នុងចំណោមខេត្តដែលការធ្វើទុក្ខបុកម្នេញរបស់បក្សកុម្មុយនីស្តចិន លើពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា មានភាពធ្ងន់ធ្ងរបំផុត។ នៅក្នុងយុទ្ធនាការរបស់ខ្លួនដើម្បីលុបបំបាត់ពួកជំនុំទាំងស្រុង ខេត្តនេះបានបើកប្រតិបត្តិការលុបបំបាត់បែប «បោសសម្អាតឱ្យអស់» ជាបន្តបន្ទាប់ ដើម្បីចាប់ខ្លួនគ្រីស្ទបរិស័ទ។ យោងតាមស្ថិតិមិនពេញលេញ គ្រីស្ទបរិស័ទនៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាយ៉ាងហោចណាស់ 1 928 នាក់ ត្រូវបានចាប់ខ្លួននៅក្នុងខេត្តហឺណាន ក្នុងឆ្នាំ 2025។ គ្រាន់តែនៅក្នុងខែកក្កដាតែមួយប៉ុណ្ណោះ យ៉ាងហោចណាស់មាន 319 នាក់ត្រូវបានចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញ។ បន្ទាប់ពីការចាប់ខ្លួនពួកគេ ភាគច្រើនត្រូវបានឃុំខ្លួននៅក្នុង «មជ្ឈមណ្ឌលថែទាំ» ក្នុងតំបន់ ដើម្បីលាងខួរក្បាលដោយបង្ខំ។ ថ្មីៗនេះ យើងបានសម្ភាសន៍ លី លី (ឈ្មោះក្លែងក្លាយ) ដែលជាគ្រីស្ទបរិស័ទម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានដោះលែង។ គាត់មានជំងឺបេះដូងធ្ងន់ធ្ងរ។ ប៉ូលិសបានគាស់ទ្វារចូលផ្ទះរបស់គាត់ ហើយដោះខោអាវគាត់ឆែកឆេរ និងឆែកឆេររុះរើផ្ទះរបស់គាត់យ៉ាងកម្រោល។ ហេតុការណ៍នេះបណ្ដាលឱ្យ លី លី គាំងបេះដូងភ្លាមៗនៅនឹងកន្លែង ហើយត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់ ប៉ុន្តែប៉ូលិសបានចាប់ផ្ដើមសាកសួរចម្លើយគាត់នៅក្នុងបន្ទប់សម្រាកព្យាបាល ដោយបង្ខំឱ្យគាត់សារភាពប្រាប់ព័ត៌មានអំពីពួកជំនុំ។ មុនពេលគាត់ចេញពីមន្ទីរពេទ្យ គាត់ត្រូវបានចាប់យកទៅឃុំខ្លួនដោយបង្ខំ និងត្រូវបានលាងខួរក្បាល ដែលធ្វើឱ្យគាត់រងទុក្ខវេទនាយ៉ាងខ្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។ សូម្បីតែកូនប្រុសរបស់គាត់ដែលគ្មានជំនឿ ក៏ត្រូវបានជាប់ពាក់ព័ន្ធក្នុងករណីរបស់គាត់ និងត្រូវបានប៉ូលិសចាប់ខ្លួនដែរ។ កម្មវិធីភាគនេះនឹងរាយការណ៍អំពីបទពិសោធពិតរបស់ លី លី នៃការធ្វើទុក្ខបុកម្នេញរបស់បក្សកុម្មុយនីស្តចិន ដោយសារតែជំនឿរបស់គាត់លើព្រះជាម្ចាស់។
00:18 ចំណុចសំខាន់ៗ
02:18 ត្រូវបានចាប់ខ្លួនដោយសារជំនឿរបស់គាត់ លី លី ត្រូវបានប៉ូលិសដោះខោអាវឆែកឆេរ និងឆែកឆេររុះរើផ្ទះ ដែលបណ្ដាលឱ្យគាត់គាំងបេះដូង និងត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់ភ្លាមៗ
06:15 ខណៈពេលកំពុងទទួលការព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់ លី លី ត្រូវបានប៉ូលិសយាយី និងសាកសួរចម្លើយមិនឈប់ឈរអំពីជំនឿរបស់គាត់
07:57 ប៉ូលិសជាង 20 នាក់បានសម្រុកចូលទៅក្នុងមន្ទីរពេទ្យ ដោយប៉ុនប៉ងចាប់ខ្លួនកូនប្រុសរបស់ លី លី ពីបទ «ប្រើហិង្សាលើមន្ត្រីប៉ូលិស»
09:03 ប៉ូលិសគំរាមបំផ្លាញអនាគតកូនៗរបស់ លី លី ដើម្បីប៉ុនប៉ងបង្ខំឱ្យគាត់ប្រាប់ព័ត៌មានអំពីពួកជំនុំ
13:00 ខណៈពេលមានជំងឺធ្ងន់ធ្ងរ លី លី ត្រូវបានប៉ូលិសចាប់ខ្លួន និងឃុំខ្លួនដោយបង្ខំ ហើយត្រូវបានលាងខួរក្បាលដោយបង្ខំ ដែលធ្វើឱ្យគាត់រងទុក្ខវេទនាយ៉ាងខ្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត
25:33 ត្រូវបានដោះលែងជាបណ្តោះអាសន្នដោយសារជំងឺធ្ងន់ធ្ងរ លី លី បានត្រឡប់ទៅផ្ទះវិញ ប៉ុន្តែបែរជាត្រូវប្រឈមមុខនឹងការយាយី និងការសាកសួរចម្លើយពីប៉ូលិសជានិច្ចកាល ដែលធ្វើឱ្យគ្រួសារទាំងមូលរបស់គាត់គ្មានសេចក្ដីសុខសោះឡើយ
28:38 សេចក្ដីបញ្ចប់៖ ការរាយការណ៍នឹងបន្តជូនទៀត