ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ព្រះជាម្ចាស់មានព្រះបំណងឱ្យមនុស្សកាន់តែ​ច្រើនបានសង្គ្រោះ​ | សំឡេងនៃការសរសើរ ២០២៦

16-01-2026

ព្រះជាម្ចាស់សង្ឃឹមថា មនុស្សកាន់តែច្រើននឹងអាចពិនិត្យពិចារណាដោយយកចិត្តទុកដាក់ចំពោះព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ព្រមទាំង​ប្រព្រឹត្តចំពោះសារដ៏សំខាន់នេះដោយភាពម៉ឺងម៉ាត់ និងការគោរពកោតខ្លាច។ ទ្រង់​សង្ឃឹមថា ពួកគេនឹងមិនដើរជាន់គន្លងអស់អ្នកដែលត្រូវបានដាក់ទោស ហើយកាន់តែធ្ងន់ធ្ងរ​ទៅទៀតនោះ​ គឺមិនធ្វើដូចជា​ប៉ូល ដែលបានដឹងយ៉ាងច្បាស់អំពីផ្លូវពិត ប៉ុន្តែបានប្រឆាំងនឹងផ្លូវនោះដោយចេតនា ហើយបានបាត់បង់តង្វាយលោះបាប។ ព្រះជាម្ចាស់មិនចង់ឱ្យមានមនុស្សកាន់តែច្រើនត្រូវដាក់ទោសនោះទេ តែផ្ទុយទៅវិញ សង្ឃឹមថាមនុស្សកាន់តែច្រើនត្រូវបានសង្គ្រោះវិញ ហើយចង់ឱ្យមនុស្សកាន់តែច្រើនដើរឱ្យ​ទាន់ស្នាមព្រះបាទា​របស់ទ្រង់ និងចូលទៅក្នុងនគររបស់ព្រះអង្គ។

ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សគ្រប់រូបដោយសុចរិត​ មិនថាអ្នកមានអាយុប៉ុន្មាន មានភាពចាស់វស្សាប៉ុនណា ឬក៏បានឆ្លងកាត់ការរងទុក្ខលំបាកច្រើនប៉ុនណាក៏ដោយ ក៏និស្ស័យសុចរិតរបស់ព្រះជាម្ចាស់នឹងមិនផ្លាស់ប្ដូរឡើយដោយសារតែរឿងទាំងនេះ។ ព្រះជាម្ចាស់មិនឱ្យតម្លៃខ្ពស់ដល់នរណាម្នាក់ឡើយ ហើយទ្រង់ក៏មិនលម្អៀងចំពោះនរណាម្នាក់ដែរ។ ឥរិយាបថរបស់ទ្រង់ចំពោះមនុស្សគឺផ្អែកលើថាតើពួកគេអាចបោះបង់ចោលអ្វីៗគ្រប់យ៉ាងដើម្បីទទួលយកសេចក្ដីពិត និងកិច្ចការថ្មីរបស់ទ្រង់បានឬអត់។ ប្រសិនបើអ្នកអាចទទួលយកកិច្ចការថ្មីរបស់ទ្រង់ និងទទួលយកសេចក្ដីពិតទាំងឡាយដែលទ្រង់សម្ដែងចេញ នោះអ្នកនឹងអាចទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។

ដកស្រង់ពីសេចក្តីបញ្ចប់នៃ «ឧទាហរណ៍គំរូស្ដីពីការដាក់ទោសចំពោះការប្រឆាំងនឹងព្រះដ៏មានគ្រប់ព្រះចេស្ដា»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល