មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីជំនឿដ៏ពិត | តើព្រះអម្ចាស់ពិតជា យាងត្រឡប់មកវិញលើពពកមែនទេ?

23-06-2022

ពួកយើងកំពុងមើលឃើញគ្រោះមហន្តរាយកើតមានជាបន្តបន្ទាប់។ អ្នកជឿបានសម្លឹងមើលទៅមេឃ និងរង់ចាំយ៉ាងអន្ទះសារឱ្យព្រះអម្ចាស់យាងត្រឡប់មកវិញលើពពក និងលើកពួកគេឡើងទៅលើមេឃ ដើម្បីសង្គ្រោះពួកគេពីគ្រោះមហន្តរាយ និងនាំពួកគេទៅនគរស្ថានសួគ៌។ យ៉ាងណា គ្រោះមហន្តរាយនានាបានកើតមានរួចទៅហើយ ប៉ុន្តែពួកគេនៅតែមិនទាន់បានស្វាគមន៍ព្រះអម្ចាស់យេស៊ូវ ដែលយាងមកលើពពកទៀត។ មនុស្សជាច្រើនចាប់ផ្ដើមសង្ស័យ ដោយឆ្ងល់ថាតើព្រះអម្ចាស់យេស៊ូវពិតជានឹងយាងមកវិញឬអត់ និងមានអារម្មណ៍មិនស្រណុកចិត្តសោះ។ នៅពេលដែលពួកគេកំពុងសម្លឹងមើលទៅមេឃ និងរង់ចាំឱ្យព្រះអម្ចាស់យាងមកលើពពក ផ្លេកបន្ទោរពីទិសខាងកើតកំពុងធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយ ហើយទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដារួច មនុស្សជាច្រើនមកពីគ្រប់និកាយទាំងអស់ បានដឹងថាព្រះបន្ទូលទាំងនោះគឺជាសេចក្ដីពិត ដឹងថាពួកគេកំពុងតែស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយមកចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយស្វាគមន៍ព្រះអម្ចាស់។ ក៏មានមនុស្សជាច្រើនទៀតដែលកំពុងសង្កេតមើល និងឆ្ងល់ថា៖ តើព្រះអម្ចាស់ពិតជាយាងត្រឡប់មកវិញលើពពកមែនទេ? តើព្រះអម្ចាស់នឹងយាងមកយ៉ាងដូចម្ដេចឱ្យប្រាកដទៅ នៅលើពពក ឬជាបុត្រមនុស្សដែលយកកំណើតជាមនុស្ស? វគ្គការស្វែងរកសេចក្ដីជំនឿដ៏ពិត នេះ នឹងផ្ដល់ចម្លើយដល់អ្នក។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល