មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីជំនឿដ៏ពិត | ព្រះអម្ចាស់យេស៊ូវបានប្រោសលោះមនុស្សជាតិ ចុះហេតុអ្វីក៏ទ្រង់ធ្វើកិច្ចការជំនុំជម្រះ ពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយ?

01-02-2022

កាលពី ២០០០ ឆ្នាំកន្លងទៅ ព្រះអម្ចាស់យេស៊ូវដែលយកកំណើតជាមនុស្សត្រូវបានគេឆ្កាង ដើម្បីប្រោសលោះអំពើបាបរបស់មនុស្សជាតិ ដោយដើរតួជាដង្វាយលោះបាប និងសម្រេចកិច្ចការប្រោសលោះរបស់ទ្រង់។ អ្នកជឿលើព្រះអម្ចាស់ទាំងអស់សុទ្ធតែគិតថា អំពើបាបរបស់ពួកគេត្រូវបានអត់ទោសឱ្យ ដូច្នេះ ព្រះអម្ចាស់លែងចាត់ទុកពួកគេថាមានបាបទៀតហើយ ហើយនៅពេលដែលទ្រង់យាងត្រឡប់មកវិញ នោះពួកគេនឹងត្រូវនាំយកដោយផ្ទាល់ទៅកាន់នគរស្ថានសួគ៌។ ដូច្នេះហើយ មនុស្សមើលទៅលើមេឃជានិច្ច ដោយចង់បានថ្ងៃដែលពួកគេនឹងត្រូវបានលើកឡើងភ្លាមៗទៅលើស្ថានសួគ៌ និងជួបជាមួយព្រះអម្ចាស់។ ប៉ុន្តែ ជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់ពួកគេ ពេលដែលពួកគេមើលគ្រោះមហន្តរាយធំៗកើតឡើងនៅចំពោះមុខរបស់ពួកគេ ពួកគេមិនឃើញព្រះអម្ចាស់យេស៊ូវយាងមកលើពពកឡើយ។ ផ្ទុយទៅវិញ ផ្លេកបន្ទោរនៅទិសខាងកើតបានធ្វើទីបន្ទាល់ជាបន្តបន្ទាប់ថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយ ថាទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាជាសាច់ឈាម ដោយធ្វើទីបន្ទាល់ថា ទ្រង់កំពុងសម្ដែងចេញនូវសេចក្ដីពិត និងធ្វើកិច្ចការនៃការជំនុំជម្រះ ដោយចាប់ផ្ដើមនៅដំណាក់របស់ព្រះជាម្ចាស់ ហើយទ្រង់បានបង្កើតអ្នកមានជ័យជម្នះមួយក្រុមរួចហើយ។ ការនេះគឺផ្ទុយទាំងស្រុងនឹងសញ្ញាណ និងការគិតស្រមៃរបស់មនុស្ស។ ដូច្នេះហើយ មនុស្សជាច្រើនកំពុងតែសួរថា៖ ព្រះអម្ចាស់យេស៊ូវបានប្រោសលោះមនុស្សជាតិរួចហើយ ហើយកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ បានបញ្ចប់រួចហើយ។ ហេតុអ្វីបានជាព្រះជាម្ចាស់បំពេញកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ? សូមពួកយើងស្វែងរកសេចក្ដីពិតអំពីបញ្ហានេះ នៅក្នុងឈុតឆាកថ្ងៃនេះ ដែលមានចំណងជើងថា ការស្វែងរកសេចក្ដីជំនឿដ៏ពិត ហើយស្វែងរកចម្លើយទាំងអស់គ្នា។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល