មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីជំនឿដ៏ពិត | តើការត្រូវបានលើកឡើងមានន័យដូចម្ដេចឲ្យប្រាកដ?

18-01-2023

នៅគ្រាចុងក្រោយ អ្នកជឿទាំងអស់បានទន្ទឹងរង់ចាំឲ្យព្រះសង្រ្គោះយាងចុះមកនៅលើពពក ដើម្បីលើកពួកគេឡើងទៅលើពពក ដើម្បីជួបទ្រង់។ ប៉ុន្តែ ឥឡូវ គ្រោះមហន្តរាយធំៗបានកំពុងតែធ្លាក់មក ពួកគេមិនទាន់បានស្វាគមន៍ព្រះអម្ចាស់ដែលកំពុងយាងមកវិញនៅលើពពកនៅឡើយទេ។ មនុស្សកំពុងតែមានអារម្មណ៍ខ្លាចថា ព្រះអម្ចាស់បានបោះបង់ពួកគេ ដោយបារម្ភថា ពួកគេអាចនឹងស្លាប់នៅក្នុងគ្រោះមហន្តរាយនៅគ្រប់ពេលវេលា។ ពួកគេបានភ្ញាក់ផ្អើលដែលឮថា ផ្លេកបន្ទោរពីទិសខាងកើតបានកំពុងតែធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញរួចហើយ ក្នុងនាមជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស កំពុងសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ មនុស្សជាច្រើនដែលទន្ទឹងរង់ចាំសេចក្តីពិត អានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងបែរទៅរកព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគេកំពុងតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ដោយត្រូវបានទ្រទ្រង់ និងចិញ្ចឹមដោយព្រះបន្ទូលទាំងនោះ ហើយចូលរួមពិធីមង្គលការនៃកូនចៀម។ ពួកគេជាមនុស្សដែលត្រូវបានលើកឡើងទៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ មុនគ្រោះមហន្តរាយ។ អ្នកកាន់សាសនាជាច្រើននាក់បានភាន់ច្រឡំដោយគិតថា «តើព្រះអម្ចាស់យេស៊ូវមិនគួរលើកមនុស្សទៅលើមេឃ ដើម្បីជួបទ្រង់ទេឬ? ពួកអ្នកជឿនៃផ្លេកបន្ទោរពីទិសខាងកើតស្ថិតនៅលើផែនដីនៅឡើយទេ ដូច្នេះ តើពួកគេអាចត្រូវបានលើកឡើងដោយរបៀបណាទៅ?» មនុស្សជាច្រើនមិនបានយល់អំពីអត្ថន័យដ៏ពិតនៃការលើកឡើងឡើយ ប៉ុន្តែគិតថា វាជាការត្រូវបានលើកឡើងទៅលើពពកទៅវិញ ដូច្នេះ អ្នកណាដែលស្ថិតនៅលើផែនដីនៅឡើយ មិនត្រូវបានលើកឡើងនៅឡើយទេ។ តើនេះត្រឹមត្រូវឬទេ? តើ «ការត្រូវបានលើកឡើង» មានន័យដូចម្ដេចឲ្យប្រាកដទៅ? រឿងភាគអំពីការស្វែងរកសេចក្តីជំនឿដ៏ពិតនេះ នឹងនាំអ្នកឲ្យស្វែងរកសេចក្តីពិត និងទទួលបានចម្លើយ។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល