មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីជំនឿដ៏ពិត | តើអ្វីទៅជា ការយកកំណើតជាមនុស្ស?

30-03-2022

កាលពីពីរពាន់ឆ្នាំមុន នៅពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមកអធិប្បាយ និងធ្វើការ ពួកសម្ដេចសង្ឃ ពួកអាចារ្យ និងពួកផារីស៊ីនៃសាសនាយូដាបានកំណត់ទ្រង់ជាមនុស្សធម្មតាម្នាក់។ ពួកគេបានធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីប្រឆាំង ថ្កោលទោស និងប្រមាថព្រះអម្ចាស់យេស៊ូវ ហើយនៅទីបំផុត ពួកគេក៏បានឆ្កាងទ្រង់ ដោយប្រព្រឹត្តនូវបទឧក្រិដ្ឋដ៏យង់ឃ្នងមួយ។ សព្វថ្ងៃនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ហើយធ្វើការនៅក្នុងរូបភាពជាបុត្រមនុស្ស តែនៅមានមនុស្សជាច្រើនដែលខ្វះចំណេះដឹងអំពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ចាត់ទុកព្រះដ៏មានគ្រប់ព្រះចេស្ដាជាមនុស្សសាមញ្ញ បដិសេធមិនសិក្សាពីផ្លូវពិត ហើយថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយនៅក្នុងការធ្វើបែបនេះ ពួកគេប្រព្រឹត្តបទល្មើសនៃការឆ្កាងព្រះជាម្ចាស់ម្ដងទៀត។ ហេតុអ្វីបានជាការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់ ត្រូវបានមនុស្សថ្កោលទោស និងបដិសេធដូច្នេះ? នោះដោយសារតែមនុស្សខ្វះនូវចំណេះដឹងអំពីព្រះជាម្ចាស់ មិនយល់អំពីអ្វីជាសេចក្តីពិត និងមិនសូវយល់ពីសេចក្តីអាថ៌កំបាំងដ៏ធំនៃការយកកំណើតជាមនុស្ស។ ដូច្នេះ តើការយកកំណើតជាមនុស្សជាអ្វីឱ្យប្រាកដទៅ? នៅក្នុងសាច់រឿងនៃការស្វែងរកសេចក្តីជំនឿដ៏ពិតនេះ យើងស្វែងយល់អំពីសេចក្តីពិតជាមួយគ្នា ដើម្បីយល់ពីសេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល