ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ២៩
09-11-2025
មនុស្សជាតិដែលត្រូវសាតាំងធ្វើឱ្យពុករលួយជាខ្លាំងនោះ មិនដឹងទេថា មានព្រះជាម្ចាស់មួយអង្គ ហើយបានឈប់ថ្វាយបង្គំព្រះជាម្ចាស់ផង។ កាលដើមដំបូងពេលដែលអ័ដាម និងអេវ៉ាត្រូវបានបង្កើតមក សិរីល្អ និងទីបន្ទាល់របស់ព្រះយេហូវ៉ាគឺមានវត្តមានជាប់មករហូត។ តែបន្ទាប់ពីត្រូវបានធ្វើឱ្យទៅជាពុករលួយ មនុស្សបានបាត់បង់សិរីល្អ និងទីបន្ទាល់របស់ព្រះជាម្ចាស់ ដ្បិតគ្រប់គ្នាបានបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងលែងកោតខ្លាចទ្រង់ទាំងអស់គ្នា។ កិច្ចការនៃការយកឈ្នះនាពេលសព្វថ្ងៃ គឺដើម្បីស្ដារទីបន្ទាល់ទាំងអស់ និងសិរីល្អទាំងអស់ឡើងវិញ និងដើម្បីឱ្យមនុស្សទាំងអស់ថ្វាយបង្គំព្រះជាម្ចាស់ ប្រយោជន៍ឱ្យមានទីបន្ទាល់នៅក្នុងចំណោមភាវៈដែលព្រះបង្កើតមក នេះហើយជាកិច្ចការដែលត្រូវបានធ្វើនៅក្នុងដំណាក់កាលនេះ។ ពិតណាស់ តើមនុស្សជាតិត្រូវបានយកឈ្នះដោយរបៀបណា? ដោយការប្រើកិច្ចការនៃព្រះបន្ទូលក្នុងដំណាក់កាលនេះ ដើម្បីឱ្យមនុស្សជឿទាំងស្រុង តាមរយៈការប្រើនូវការលាតត្រដាង ការជំនុំជម្រះ ការវាយផ្ចាល និងការដាក់បណ្ដាសាឥតអាសូរ ដើម្បីបញ្ចុះបញ្ចូលគេទាំងស្រុង តាមរយៈការលាតត្រដាងនូវការបះបោររបស់មនុស្ស និងការជំនុំជម្រះការតតាំងរបស់គេ ដើម្បីឱ្យគេអាចស្គាល់ភាពទុច្ចរិត និងភាពស្មោកគ្រោករបស់មនុស្សជាតិ ហើយប្រើនូវសេចក្ដីទាំងនេះជារូបឆ្លុះចំពោះនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ មនុស្សត្រូវបានយកឈ្នះ និងត្រូវបានជំរុញឱ្យជឿទាំងស្រុង ភាគច្រើនគឺតាមរយៈព្រះបន្ទូលទាំងនេះហើយ។ ព្រះបន្ទូលគឺជាមធ្យោបាយនាំទៅរកការយកឈ្នះមនុស្សជាតិចុងក្រោយបំផុត ហើយអស់អ្នកណាដែលទទួលយកការយកឈ្នះរបស់ព្រះជាម្ចាស់ ត្រូវតែទទួលយកការវាយផ្ដួល និងការជំនុំជម្រះនៃព្រះបន្ទូលរបស់ទ្រង់។ ដំណើរការនៃការថ្លែងព្រះបន្ទូលនៅថ្ងៃនេះ ពិតប្រាកដជាដំណើរការនៃការយកឈ្នះច្បាស់ណាស់។ ចុះមនុស្សគួរសហការដោយវិធីណា? គឺតាមរយៈការហូប និងផឹកព្រះបន្ទូលទាំងនេះ ហើយសម្រេចបាននូវការយល់ដឹងអំពីព្រះបន្ទូលទាំងអស់នេះ។ ចំពោះរឿងថា មនុស្សត្រូវបានយកឈ្នះយ៉ាងណានោះ នេះគឺរឿងដែលពួកគេផ្ទាល់មិនអាចធ្វើបានដោយខ្លួនឯងឡើយ។ តាមរយៈការហូប និងផឹកព្រះបន្ទូលទាំងនេះ គ្រប់យ៉ាងដែលអ្នកអាចធ្វើបានគឺ ត្រូវចាប់ផ្ដើមស្គាល់ពីសេចក្ដីពុករលួយ និងភាពស្មោកគ្រោករបស់អ្នក ស្គាល់ការបះបោរ និងភាពទុច្ចរិតរបស់អ្នក រួចក្រាបចុះនៅចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកអាចអនុវត្តបាន បន្ទាប់ពីចាប់យល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នកមាននិមិត្ត និងអាចចុះចូលទាំងស្រុងចំពោះព្រះបន្ទូលទាំងនេះ ព្រមទាំងមិនធ្វើការជ្រើសរើសណាមួយដោយខ្លួនឯង នោះអ្នកនឹងត្រូវបានយកឈ្នះហើយ ហើយរឿងទាំងអស់នេះកើតឡើងដោយសារតែព្រះបន្ទូលទាំងអស់នេះ។ ហេតុអ្វីបានជាមនុស្សបាត់បង់ទីបន្ទាល់នេះ? ពីព្រោះគ្មាននរណាម្នាក់មានជំនឿលើព្រះជាម្ចាស់សោះ ដ្បិតព្រះជាម្ចាស់គ្មានកន្លែងគង់ក្នុងចិត្តរបស់មនុស្សទេ។ ការយកឈ្នះមនុស្ស គឺជាការស្ដារសេចក្ដីជំនឿរបស់មនុស្សជាតិឡើងវិញ។ មនុស្សតែងចង់រត់ទៅក្នុងលោកិយដ៏សាមញ្ញនេះទាំងឥតបានគិត ហើយពួកគេបណ្ដុះនូវសេចក្ដីសង្ឃឹមច្រើនជ្រុល ចង់បានច្រើនពេកសម្រាប់អនាគតរបស់គេ ហើយមានការទាមទារច្រើនហួសហេតុ។ ពួកគេតែងតែគិតគូរពីសាច់ឈាមជាប់ជានិច្ច ទាំងត្រៀមផែនការសម្រាប់សាច់ឈាម និងគ្មានចំណាប់អារម្មណ៍ក្នុងការស្វែងរកផ្លូវនៃជំនឿលើព្រះជាម្ចាស់សោះ។ ដួងចិត្តរបស់គេត្រូវបានសាតាំងឆក់យកបាត់ ពួកគេបានបាត់បង់ចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ហើយពួកគេក៏ជាប់ជំពាក់តែនឹងសាតាំងដែរ។ តែមនុស្សត្រូវបានព្រះជាម្ចាស់បង្កើតមក។ ដូច្នេះ មនុស្សបានបាត់បង់ទីបន្ទាល់នោះទៅហើយ មានន័យថា គេបានបាត់បង់សិរីល្អរបស់ព្រះជាម្ចាស់ទៅហើយ។ គោលបំណងនៃការយកឈ្នះលើមនុស្សជាតិ គឺដើម្បីទាមទារមកវិញនូវសិរីល្អដែលកើតពីការដែលមនុស្សកោតខ្លាចព្រះជាម្ចាស់។ គេនិយាយបែបនេះថា៖ មានមនុស្សជាច្រើនដែលមិនព្យាយាមឱ្យបានជីវិត ប្រសិនបើមានមនុស្សមួយចំនួនដែលព្យាយាមឱ្យបានជីវិត ពួកគេក៏មានតែក្នុងចំនួនតិចតួចដែរ។ មនុស្សអំពល់នឹងរឿងអនាគតរបស់គេ ហើយមិនយកចិត្តទុកដាក់នឹងជីវិតទេ។ មនុស្សខ្លះបះបោរនិងទាស់ទទឹងនឹងព្រះជាម្ចាស់ វិនិច្ឆ័យព្រះអង្គពីក្រោយខ្នង ហើយមិនអនុវត្តសេចក្ដីពិតទេ។ មនុស្សទាំងនេះត្រូវបានព្រងើយកន្តើយនៅពេលនេះ។ ឥឡូវនេះ ពុំមានកិច្ចការអ្វីត្រូវបានធ្វើឡើងចំពោះពួកកូនប្រុសនៃសេចក្ដីបះបោរទាំងអស់នេះទេ តែនៅពេលអនាគត អ្នកនឹងរស់នៅក្នុងសេចក្ដីងងឹតទាំងយំ និងសង្កៀតធ្មេញផង។ អ្នកមិនស្គាល់ពីតម្លៃនៃពន្លឺនោះទេ ពេលដែលអ្នកកំពុងរស់នៅក្នុងពន្លឺ តែអ្នកនឹងស្គាល់ពីតម្លៃនោះ ពេលដែលអ្នកកំពុងរស់នៅក្នុងយប់ងងឹត ហើយពេលនោះអ្នកនឹងស្ដាយក្រោយ។ ពេលនេះអ្នកមានអារម្មណ៍ធម្មតា តែគង់មានថ្ងៃមួយអ្នកនឹងស្ដាយក្រោយ។ នៅពេលដែលថ្ងៃនោះមកដល់ សេចក្ដីងងឹតនឹងចុះមកដល់ ហើយពន្លឺនឹងលែងមានតទៅទៀត ពេលនោះ ស្ដាយក្រោយក៏ហួសពេលទៅហើយដែរ។ ដោយសារតែអ្នកមិនយល់អំពីកិច្ចការសព្វថ្ងៃ ទើបអ្នកមិនពេញចិត្តនឹងពេលវេលាដែលអ្នកកំពុងមានសព្វថ្ងៃ។ កាលណាកិច្ចការនៃសកលលោកទាំងមូលនេះចាប់ផ្ដើម មានន័យថា ពេលដែលគ្រប់យ៉ាងដែលខ្ញុំកំពុងថ្លែងនេះក្លាយជាការពិត មនុស្សជាច្រើននឹងយកដៃខ្ទប់មុខ ហើយទ្រហោរយំដោយការឈឺចាប់នៅក្នុងចិត្ត។ ហើយតាមរយៈទង្វើនេះ តើពួកគេនឹងមិនត្រូវធ្លាក់ទៅក្នុងសេចក្ដីងងឹតទាំងយំ និងសង្កៀតធ្មេញទេឬអី? មនុស្សទាំងអស់ដែលព្យាយាមឱ្យបានជីវិត និងត្រូវបានប្រោសឱ្យបានពេញខ្នាត អាចនឹងត្រូវបានប្រើ ខណៈដែលពួកកូនប្រុសនៃសេចក្ដីបះបោរ ដែលមិនសមនឹងយកទៅប្រើ នឹងត្រូវធ្លាក់ទៅក្នុងសេចក្ដីងងឹត។ ពួកគេនឹងគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមិនអាចយល់ដឹងពីអ្វីបានឡើយ។ ដូច្នេះ ពួកគេនឹងត្រូវទ្រុឌទ្រោមដោយសារការទួញសោក ដ្បិតគេត្រូវធ្លាក់ចូលទៅក្នុងការដាក់ទោស។ ប្រសិនបើអ្នកបានទទួលការបំពាក់បំប៉នយ៉ាងល្អនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ហើយអ្នកបានចម្រើនឡើងក្នុងជីវិតរបស់អ្នក នោះអ្នកស័ក្ដិសមនឹងយកទៅប្រើហើយ។ ប្រសិនបើអ្នកមិនបានទទួលការបំពាក់បំប៉នយ៉ាងល្អទេ ទោះបីជាអ្នកត្រូវបានហៅឱ្យទៅធ្វើកិច្ចការដំណាក់កាលបន្ទាប់ ក៏អ្នកមិនស័ក្ដិសមនឹងប្រើការបានដែរ នៅពេលនេះ អ្នកនឹងគ្មានឱកាសម្ដងទៀតឡើយ បើទោះបីជាអ្នកចង់បំពាក់បំប៉នខ្លួនឯងក៏ដោយ។ ព្រះជាម្ចាស់នឹងចាកចេញទៅបាត់ តើអ្នកអាចទៅរកឱកាសនៅចំពោះមុខអ្នកបែបនេះឯណាទៀតនៅពេលនេះ? តើអ្នកអាចទៅទទួលការហ្វឹកហាត់ដែលព្រះជាម្ចាស់ផ្ទាល់ជាអ្នកប្រទានឱ្យនៅឯណាបាន? ពេលនោះ ព្រះជាម្ចាស់នឹងមិនថ្លែងព្រះបន្ទូល ឬបញ្ចេញព្រះសូរសៀងរបស់ទ្រង់ផ្ទាល់ទៀតទេ គ្រប់យ៉ាងដែលអ្នកនឹងអាចធ្វើបានគឺ សង្កេតមើលសេចក្ដីដែលកំពុងត្រូវបានថ្លែងចេញមកនាពេលសព្វថ្ងៃ ពេលនោះ តើការយល់ដឹងនឹងកើតមានយ៉ាងងាយស្រួល ដោយរបៀបណា? តើជីវិតនាថ្ងៃអនាគត អាចនឹងល្អប្រសើរជាងជីវិតសព្វថ្ងៃកម្រិតណា? នៅពេលនោះ តើអ្នកនឹងមិនកំពុងទទួលរងនូវសេចក្ដីស្លាប់ទាំងរស់ ខណៈដែលអ្នកយំ និងសង្កៀតធ្មេញរបស់អ្នកទេឬអី? ពេលនេះ ព្រះពរកំពុងត្រូវបានប្រទានឱ្យអ្នកស្រេចហើយ ប៉ុន្តែអ្នកមិនដឹងពីរបៀបអាស្រ័យផលព្រះពរទាំងនេះទេ។ អ្នកកំពុងតែរស់នៅក្នុងព្រះពរស្រេចហើយ តែអ្នកនៅតែមិនដឹង។ នេះបង្ហាញថា អ្នកត្រូវបានកំណត់ឱ្យរងទុក្ខវេទនាហើយ! សព្វថ្ងៃនេះ មនុស្សខ្លះតតាំង មនុស្សខ្លះបះបោរ មនុស្សខ្លះធ្វើនេះឬធ្វើនោះ ហើយខ្ញុំគ្រាន់តែព្រងើយកន្តើយ ប៉ុន្តែកុំគិតឱ្យសោះថា ខ្ញុំមិនដឹងថាអ្នកកំពុងធ្វើអ្វី ឬគិតអ្វី។ តើខ្ញុំមិនយល់ពីសារជាតិរបស់អ្នកមែនទេ? ហេតុអ្វីបានជានៅតែរករឿងឈ្លោះនឹងខ្ញុំ? តើអ្នកមិនជឿលើព្រះជាម្ចាស់ ដើម្បីព្យាយាមឱ្យបានជីវិតនិងព្រះពរ ដើម្បីប្រយោជន៍ខ្លួនឯងផ្ទាល់ទេឬអី? ដែលអ្នកមានសេចក្ដីជំនឿ នោះតើមិនមែនដើម្បីប្រយោជន៍ផ្ទាល់របស់អ្នកទេឬអី? នាពេលបច្ចុប្បន្ននេះ ខ្ញុំកំពុងធ្វើកិច្ចការយកឈ្នះ តាមរយៈការថ្លែងព្រះបន្ទូលប៉ុណ្ណោះ ហើយកាលណាកិច្ចការនៃការយកឈ្នះនេះឈានដល់ទីបញ្ចប់ នោះទីបញ្ចប់របស់អ្នកនឹងស្ដែងចេញមកយ៉ាងច្បាស់។ តើខ្ញុំរ៉ាយរ៉ាប់ប្រាប់អ្នកយ៉ាងក្បោះក្បាយដែរឬទេ?
ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត