ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់​សម្ដីទី ៧

08-05-2021

កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកំណត់ត្រានៃកិច្ចការ ទាំងមូលរបស់ព្រះជាម្ចាស់។ កិច្ចការនេះគឺជាកំណត់ត្រាអំពីសេចក្ដីង្គ្រោះរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សជាតិ ហើយក៏មិនមែនជារឿងស្រមើស្រមៃដែរ។ ប្រសិនបើអ្នករាល់គ្នាពិតជាចង់ស្វែងរកការយល់ដឹងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ នោះអ្នកត្រូវតែដឹងអំពីកិច្ចការទាំងបីដំណាក់កាល ដែលត្រូវបានអនុវត្តដោយព្រះជាម្ចាស់ ហើយជាងនេះទៀត អ្នកមិនត្រូវរំលងដំណាក់កាលណាមួយនោះឡើយ។ នេះគឺជាកម្រិតទាបបំផុតដែលត្រូវសម្រេចបានដោយមនុស្សដែលព្យាយាមស្គាល់ព្រះជាម្ចាស់។ មនុស្សខ្លួនឯងផ្ទាល់ពុំអាចបង្កើតចំណេះដឹងពិតអំពីព្រះជាម្ចាស់បានឡើយ។ នេះមិនមែនជារឿងដែលមនុស្សខ្លួនឯងអាចស្រមៃបាន ក៏មិនមែនជាផលនៃព្រះហឫទ័យអនុគ្រោះពិសេសរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់ប្រទានដល់មនុស្សណាម្នាក់ឡើយ។ ផ្ទុយទៅវិញ នេះគឺជាចំណេះដឹងដែលបានមក បន្ទាប់ពីមនុស្សបានស្គាល់នូវកិច្ចការរបស់ព្រះជាម្ចាស់ និងជាចំណេះដឹងអំពីព្រះ ដែលបានមកលុះត្រាតែគេបានស្គាល់ពីការពិតនានា នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ចំណេះដឹងបែបនេះ មិនអាចសម្រេចដោយសន្ទុះចិត្តបានឡើយ ហើយក៏មិនមែនជាមេរៀនដែលអាចបង្រៀនបានដែរ។ ចំណេះដឹងនេះពាក់ព័ន្ធទាំងស្រុងទៅនឹងបទពិសោធន៍ផ្ទាល់ខ្លួន។ សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ម្រាប់មនុស្សជាតិ គឺជាស្នូលនៃកិច្ចការទាំងបីដំណាក់កាលនេះ ប៉ុន្តែមានទ្រឹស្ដីនៃការអនុវត្តកិច្ចការ និងមធ្យោបាយជាច្រើនដែលព្រះជាម្ចាស់បង្ហាញពីនិស្ស័យរបស់ទ្រង់ ត្រូវបានបញ្ចូលនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ។ នេះគឺជាកត្តាដែលមនុស្សពិបាកសម្គាល់ ហើយវាក៏ជាកត្តាដែលមនុស្សពិបាកយល់ដែរ។ ការបែងចែកយុគសម័យ ការផ្លាស់ប្ដូរកិច្ចការរបស់ព្រះជាម្ចាស់ ការផ្លាស់ប្ដូរទីតាំងនៃកិច្ចការ ការផ្លាស់ប្ដូរអ្នកទទួលកិច្ចការនេះ។ ល។ និង។ ល។ ទាំងអស់នេះសុទ្ធតែត្រូវបានបញ្ចូលនៅក្នុងកិច្ចការទាំងបីដំណាក់កាល។ ជាពិសេស ភាពខុសគ្នានៅក្នុងវិធីធ្វើការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការបំប្លែងនិស្ស័យ រូបអង្គ ព្រះនាម អត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងការផ្លាស់ប្ដូរផ្សេងៗទៀត គឺសុទ្ធតែជាចំណែកនៃកិច្ចការទាំងបីដំណាក់កាលនេះ។ កិច្ចការមួយដំណាក់កាល អាចតំណាងបានតែមួយចំណែកគត់ ហើយត្រូវកំហិតនៅក្នុងវិសាលភាពមួយជាក់លាក់។ កិច្ចការនេះ ពុំមានពាក់ព័ន្ធនឹងការបែងចែកយុគសម័យ ឬការផ្លាស់ប្ដូរកិច្ចការរបស់ព្រះជាម្ចាស់ទេ រឹតតែមិនពាក់ព័ន្ធនឹងចំណុចដទៃទៀតដែរ។ នេះជាការពិតជាក់ស្តែងណាស់។ កិច្ចការទាំងបីដំណាក់កាល ជាកិច្ចការទាំងមូលរបស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះមនុស្សជាតិ។ មនុស្សត្រូវស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់ នៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ។ ប្រសិនបើគ្មានការពិតនេះទេ ចំណេះដឹងដែលអ្នកមានចំពោះព្រះជាម្ចាស់ គ្មានអ្វីទាំងអស់ក្រៅតែពីពាក្យពេចន៍អត់ប្រយោជន៍ គ្មានអ្វីក្រៅតែពីការនិយាយអួតតែពីខ្លួនឯងឡើយ។ ចំណេះដឹងបែបនេះ មិនអាចនិយាយឲ្យមនុស្សជឿ ហើយក៏មិនអាចយកឈ្នះមនុស្សបានដែរ។ វាខុសផ្សេងពីតថភាព ហើយក៏ពុំមែនជាសេចក្ដីពិតដែរ។ វាអាចថាមានចំនួនច្រើន និងពីរោះស្ដាប់ដល់ត្រចៀក ប៉ុន្តែប្រសិនបើវាខុសពីនិស្ស័យដែលព្រះជាម្ចាស់មានជាស្រេច នោះទ្រង់នឹងមិនសំចៃអ្នកនោះឡើយ។ ទ្រង់មិនត្រឹមតែមិនសរសើរចំណេះដឹងរបស់អ្នកទេ តែទ្រង់ក៏នឹងផ្ដន្ទាទោសអ្នក ដោយព្រោះតែអ្នកគឺជាមនុស្សមានបាបដែលបានប្រមាថទ្រង់ទៀតផង។ ពាក្យពេចន៍ដែលបញ្ជាក់អំពីការស្គាល់ព្រះជាម្ចាស់ មិនមែនចេះតែនិយាយចេញមកងាយៗនោះទេ។ ថ្វីបើអ្នកប្រហែលជាពូកែនិយាយបញ្ចុះបញ្ចូល និងពូកែនិយាយឲ្យគេជឿ ហើយបើទោះបីសម្ដីរបស់អ្នកវាងវៃរហូតអ្នកអាចនិយាយឲ្យខ្មៅជាស រួចឲ្យសទៅជាខ្មៅក៏ដោយ ក៏សម្ដីរបស់អ្នកនៅតែពុំមានភាពជ្រាលជ្រៅ ពេលនិយាយអំពីចំណេះដឹងអំពីព្រះជាម្ចាស់។ ព្រះជាម្ចាស់ ពុំមែនជាបុគ្គលដែលអ្នកអាចប៉ាន់ប្រមាណដោយរួសរាន់ ឬសរសើរម្ដងម្កាល ឬនិយាយមើលងាយម្ដងហើយម្ដងទៀតបានឡើយ។ នរណាក៏អ្នកសរសើរ ហើយសរសើរមនុស្សគ្រប់គ្នាផង ប៉ុន្តែអ្នកពិបាករកពាក្យសម្ដីត្រឹមត្រូវមកពណ៌នាអំពីគុណធម៌ និងមេត្តាធម៌ដ៏មហិមារបស់ព្រះជាម្ចាស់ នេះជាលក្ខណៈដែលមនុស្សបាត់បង់គ្រប់គ្នា ចាប់ផ្ដើមទទួលស្គាល់។ បើទោះបីជាមានអ្នកជំនាញខាងភាសាជាច្រើន ដែលអាចរៀបរាប់ពីព្រះជាម្ចាស់ ក៏សុក្រឹតភាពនៃអ្វីដែលពួកគេរៀបរាប់ វាគ្រាន់តែជាមួយភាគក្នុងមួយរយនៃសេចក្ដីពិត ដែលថ្លែងដោយប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់ព្រះអង្គ ថ្វីបើគេជាមនុស្សមិនសូវសម្បូរវាចារ តែពួកគេមានបទពិសោធន៍ជាច្រើនដែលពួកគេអាចយកមកប្រើបាន។ ដូច្នេះ អាចមើលឃើញថា ចំណេះដឹងអំពីព្រះជាម្ចាស់ស្ថិតនៅលើសុក្រឹតភាព និងភាពពិតជាក់ស្ដែង ហើយមិនមែនស្ថិតលើការប្រើប្រាស់ពាក្យសម្ដីដ៏ឈ្លាសវៃ ឬវាក្យវោហារសព្ទអ្វីទេ ហើយមើលឃើញថា ចំណេះដឹងរបស់មនុស្ស និងចំណេះដឹងអំពីព្រះជាម្ចាស់ គឺពុំមានពាក់ព័ន្ធគ្នាទាំងស្រុង។ មេរៀនអំពីការស្គាល់ព្រះជាម្ចាស់ ខ្ពង់ខ្ពស់ជាងវិទ្យាសាស្ត្រធម្មជាតិរបស់មនុស្សជាតិទៅទៀត។ វាជាមេរៀនដែលមានមនុស្សតិចតួចបំផុត ដែលព្យាយាមស្វែងរកព្រះជាម្ចាស់ ទើបអាចសម្រេចបាន ហើយប្រសិនបើត្រឹមតែជាបុគ្គលម្នាក់ដែលមានទេពកោសល្យ ក៏មិនអាចសម្រេចបានដែរ។ ដូច្នេះអ្នករាល់គ្នាមិនត្រូវចាត់ទុកថា ការស្គាល់ព្រះជាម្ចាស់ និងការព្យាយាមឲ្យបាន សេចក្ដីពិតប្រៀបបីដូចជាកិច្ចការដែលសូម្បីតែក្មេងក៏អាចសម្រេចបាននោះដែរ។ ប្រហែលជាអ្នកមានជោគជ័យទាំងស្រុងក្នុងជីវិត គ្រួសាររបស់អ្នក ឬអាជីពការងាររបស់អ្នក ឬជីវិតអាពាហ៍ពិពាហ៍របស់អ្នក តែពេលនិយាយដល់សេចក្ដីពិត និងមេរៀនពីការស្គាល់ព្រះជាម្ចាស់ អ្នកគ្មានអ្វីបង្ហាញសម្រាប់ខ្លួនឯង ហើយមិនសម្រេចបានអ្វីទាំងអស់ដែរ។ ការយកសេចក្ដីពិតទៅអនុវត្ត អាចនិយាយបានថា គឺជាការពិបាកបំផុតសម្រាប់អ្នករាល់គ្នា ហើយការស្គាល់ព្រះជាម្ចាស់ ក៏កាន់តែជាបញ្ហាធំជាងមុនទៅទៀត។ នេះគឺជាការលំបាករបស់អ្នករាល់គ្នា ហើយនេះជាការលំបាកដែលមនុស្សជាតិទាំងមូលប្រឈមផងដែរ។ នៅក្នុងចំណោមមនុស្សដែលមានស្នាដៃខ្លះ ក្នុងដំណើរដែលគេស្គាល់ព្រះជាម្ចាស់ គឺពុំមានមនុស្សណាម្នាក់ដែលត្រូវតាមបទដ្ឋាននោះទេ។ មនុស្សមិនដឹងថា ការស្គាល់ព្រះជាម្ចាស់ មានអត្ថន័យយ៉ាងណាទេ ឬក៏មិនដឹងថា មនុស្សត្រូវឈានដល់កម្រិតណា ទើបស្គាល់ព្រះជាម្ចាស់នោះឡើយ។ នេះគឺជារឿងដែលធ្វើឲ្យមនុស្សទាល់គំនិតបំផុត ហើយនិយាយឲ្យខ្លី គឺជាប្រស្នាធំបំផុតដែលមនុស្សប្រឈម គ្មាននរណាម្នាក់អាចឆ្លើយនឹងសំណួរនេះទេ ក៏គ្មាននរណាម្នាក់ព្រមឆ្លើយនឹងសំណួរនេះដែរ ដ្បិតរហូតមកទល់សព្វថ្ងៃនេះ នៅក្នុងចំណោមមនុស្សជាតិ ពុំមាននរណាម្នាក់ទទួលបាននូវជោគជ័យណាមួយ នៅក្នុងការសិក្សាអំពីកិច្ចការនេះឡើយ។ ប្រហែលជាពេលដែលប្រស្នាអំពីកិច្ចការទាំងបីដំណាក់កាល ត្រូវបានសម្រាយឲ្យមនុស្សជាតិដឹង នោះនឹងមានមនុស្សមានទេពកោសល្យមួយក្រុមដែលស្គាល់ព្រះជាម្ចាស់ លេចមកបន្តកិច្ចការនេះ។ ប្រាកដណាស់ ខ្ញុំសង្ឃឹមដំណើររឿងនឹង ទៅជាបែបនេះ ហើយជាងនេះទៀត ខ្ញុំកំពុងស្ថិតនៅក្នុងដំណើរ ការនៃការអនុវត្តកិច្ចការនេះ ហើយខ្ញុំសង្ឃឹមថានឹងមើលឃើញមនុស្ស មានទេពកោសល្យបែបនេះលេចមកជាច្រើនទៀត នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។ ពួកគេនឹងក្លាយជាមនុស្សដែលធ្វើបន្ទាល់ពីការពិតនៃកិច្ចការទាំងបីដំណាក់កាលនេះ ហើយពិតណាស់ ពួកគេក៏នឹងក្លាយជាមនុស្សដំបូងដែលធ្វើបន្ទាល់ពីកិច្ចការទាំងបីដំណាក់កាលនេះផងដែរ។ ប៉ុន្តែ ប្រសិនបើមនុស្សមានទេពកោសល្យបែបនេះ មិនលេចឡើងនៅថ្ងៃដែលកិច្ចការរបស់ព្រះជាម្ចាស់ដល់ទីបញ្ចប់ ឬប្រសិនបើមានតែមនុស្សម្នាក់ ឬពីរនាក់ បានទទួលការប្រោសឲ្យបានគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ដោយផ្ទាល់ គ្មានអ្វីតឹងចិត្ត និងគួរឲ្យស្ដាយជាងនេះឡើយ។ យ៉ាងណាមិញ នេះគ្រាន់តែជាលទ្ធផលដ៏ល្អបំផុតដែលអាចកើតឡើង។ បើទោះបីជាអាចមានករណីបែបណាក៏ដោយ ខ្ញុំនៅតែសង្ឃឹមថា អស់អ្នកដែលព្យាយាមពិតប្រាកដ អាចទទួលបានព្រះពរនេះ។ តាំងពីដើមដំបូងមក គឺមិនធ្លាប់មានកិច្ចការបែបនេះឡើយ។ កិច្ចការបែបនេះមិនធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ត្រនៃការបង្កើតមនុស្សជាតិឡើយ។ ប្រសិនបើអ្នកពិតជាអាចក្លាយជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដំបូងដែលស្គាល់ព្រះជាម្ចាស់ តើនេះមិនក្លាយជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងចំណោមសត្តនិករទាំងអស់ទេឬអី? នៅក្នុងចំណោមមនុស្សជាតិ តើមានសត្តនិករណាមួយដែលត្រូវបានព្រះជាម្ចាស់សរសើរជាងនេះទេ? កិច្ចការបែបនេះ មិនងាយសម្រេចបានឡើយ ប៉ុន្តែនៅទីបំផុតនឹងច្រូតផលរង្វាន់។ នៅទីបញ្ចប់ មនុស្សដែលអាចសម្រេចបាននូវចំណេះដឹងអំពីព្រះជាម្ចាស់ គេក៏ទទួលបានកិត្តិយសដ៏ធំបំផុតរបស់ព្រះជាម្ចាស់ ហើយនឹងក្លាយជាមនុស្សមួយក្រុមគត់ដែលមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ជាកម្មសិទ្ធ ទោះបីជាគេមានភេទអ្វី ឬមានសញ្ជាតិអ្វីក៏ដោយ។ នេះជាកិច្ចការបច្ចុប្បន្ន ហើយក៏ជាកិច្ចការនៅថ្ងៃអនាគតដែរ នេះជាកិច្ចការចុងក្រោយ និងជាកិច្ចការដ៏ខ្ពង់ខ្ពស់បំផុតដែលត្រូវសម្រេចឲ្យបាន ក្នុងកិច្ចការរយៈពេល៦.០០០ឆ្នាំនេះ ហើយវាគឺជារបៀបធ្វើការដែលបង្ហាញអំពីជំពូកមនុស្សនីមួយៗ។ តាមរយៈកិច្ចការនៃការបណ្ដាលឲ្យមនុស្សជាតិស្គាល់ព្រះជាម្ចាស់ ឋានៈរបស់មនុស្សត្រូវបានបើកសម្ដែង៖ អស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ មានលក្ខណសម្បត្តិគ្រប់គ្រាន់ទទួលបានព្រះពររបស់ព្រះជាម្ចាស់ ហើយទទួលបាននូវសេចក្ដីសន្យារបស់ទ្រង់ ឯមនុស្សដែលមិនស្គាល់ព្រះជាម្ចាស់ គ្មានលក្ខណសម្បត្តិទទួលបានព្រះពររបស់ព្រះជាម្ចាស់ ហើយមិនទទួលបាននូវសេចក្ដីសន្យារបស់ទ្រង់ឡើយ។ អស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ គឺជាសម្លាញ់របស់ព្រះជាម្ចាស់ ហើយអស់អ្នកណាដែលមិនស្គាល់ព្រះជាម្ចាស់ គឺមិនអាចហៅជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ឡើយ មិត្តសម្លាញ់របស់ព្រះជាម្ចាស់អាចទទួលព្រះពរណាក៏បានពីព្រះជាម្ចាស់ ចំណែកឯមនុស្សដែលមិនមែនជាសម្លាញ់របស់ទ្រង់វិញ គឺគេមិនសមទទួលកិច្ចការណាមួយរបស់ទ្រង់ឡើយ។ ទោះបីមហាវេទនា ការបន្សុទ្ធ ឬការជំនុំជម្រះ កិច្ចការទាំងអស់នេះ គឺសុទ្ធតែជាប្រយោជន៍ដើម្បីឲ្យមនុស្សសម្រេចបាននូវការស្គាល់ព្រះជាម្ចាស់នៅទីបំផុត ហើយដើម្បីឲ្យមនុស្សអាចចុះចូលនឹងព្រះជាម្ចាស់។ នេះគ្រាន់តែជាផលដែលសម្រេចបាននៅទីបំផុត។ ក្នុងកិច្ចការទាំងបីដំណាក់កាល ពុំមានអ្វីលាក់កំបាំងទេ ហើយនេះជាគុណប្រយោជន៍ដល់ការដែលមនុស្សស្គាល់ព្រះជាម្ចាស់ ហើយជាជំនួយឲ្យមនុស្សទទួលបាននូវការស្គាល់ព្រះជាម្ចាស់យ៉ាងពេញលេញ ហើយហ្មត់ចត់។ កិច្ចការអស់ទាំងនេះ គឺសុទ្ធតែមានអត្ថប្រយោជន៍ដល់មនុស្សជាតិ។

ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល