ខ្សែភាពយន្តគ្រីស្ទាន «សេចក្តីអាថ៌កំបាំងអំពី ការគោរពប្រណិប័តន៍ព្រះ» The Lord Jesus Has Come Back

30-11-2022

លោក លីន បូអ៊ីន គឺជាចាស់ទុំម្នាក់នៅពួកជំនុំតាមផ្ទះមួយនៅក្នុងប្រទេសចិន។ ពេញមួយជីវិតរបស់គាត់ ក្នុងនាមជាអ្នកជឿ គាត់មានកិត្តិយសដែលរងទុក្ខសម្រាប់ព្រះអម្ចាស់ និងឲ្យតម្លៃទៅលើចំណេះដឹង និងការទទួលបានព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទលើសអ្វីៗទាំងអស់នៅក្នុងលោក។ នៅថ្ងៃដ៏សំខាន់មួយ គាត់បានចេញទៅប្រកាសដំណឹងល្អ ហើយក៏ឮដំណឹងដ៏រន្ធត់ចិត្តថា៖ ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញនៅក្នុងសាច់ឈាម ហើយទ្រង់ជាព្រះគ្រីស្ទនៅគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា! លោក លីន បូអ៊ីន បានងឿងឆ្ងល់ជាខ្លាំង។ នៅពេលដែលព្រះអម្ចាស់យាងមក ទ្រង់គួរតែយាងចុះមកជាមួយពពក ចុះហេតុអ្វីបានជាទ្រង់យកកំណើតជាមនុស្សដោយផ្ទាល់ព្រះអង្គ ហើយធ្វើកិច្ចការរបស់ទ្រង់បែបស្ងាត់ៗយ៉ាងនេះ? តើមានសេចក្តីអាថ៌កំបាំងអ្វីខ្លះបង្កប់ពីក្រោយការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់? បើព្រះអម្ចាស់ពិតជាបានយាងត្រលប់មកវិញមែន ហេតុអ្វីបានជាយើងមិនត្រូវបានលើកឡើងទៅលើពពកបែបនេះ? ... ការជជែកវែកញែកដ៏ខ្លាំងមួយកើតឡើងរវាងលោក លីន បូអ៊ីន និងសហការីរបស់គាត់ ជាមួយនឹងគ្រូអធិប្បាយមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ... នៅទីបំផុត តើពួកគេនឹងអាចយល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ ដែលជាការលេចមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមដែរឬទេ?

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល