ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣០

05-11-2025

ព្រះយេស៊ូវ ហើយនិងខ្ញុំ ចេញមកពីព្រះវិញ្ញាណតែមួយ។ ទោះបីយើងដាច់ឡែកនៅក្នុងសាច់ឈាមរបស់យើងក៏ដោយ ក៏ព្រះវិញ្ញាណរបស់យើងតែមួយដដែល។ ទោះបីខ្លឹមសារនៃអ្វីដែលយើងធ្វើ ហើយកិច្ចការដែលយើងរ៉ាប់រង មិនដូចគ្នាក៏ដោយ ប៉ុន្តែយើងមានសារជាតិដូចគ្នា។ សាច់ឈាមរបស់យើងមានទម្រង់ខុសគ្នា នេះដោយសារតែការផ្លាស់ប្ដូរនៅក្នុងសម័យកាល និងលក្ខខណ្ឌតម្រូវខុសគ្នានៃកិច្ចការយើងប៉ុណ្ណោះ។ ព័ន្ធកិច្ចរបស់យើងក៏មិនដូចគ្នាដែរ ដូច្នេះកិច្ចការដែលយើងនាំមក ហើយនិស្ស័យដែលយើងបើកសម្ដែងទៅកាន់មនុស្សក៏ខុសគ្នាដែរ។ នោះជាហេតុផលដែលនាំឱ្យអ្វីដែលមនុស្សមើលឃើញ និងយល់នៅសម័យនេះ មានលក្ខណៈខុសពីអតីតកាល គឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងយុគសម័យនេះហើយ។ ដ្បិតពួកទ្រង់មានលក្ខណៈខុសគ្នាទាំងភេទ និងទម្រង់នៃសាច់ឈាមរបស់ពួកទ្រង់ ហើយពួកទ្រង់ក៏មិនកើតចេញពីគ្រួសារដូចគ្នាដែរ ចំណែកឯអំឡុងពេលវិញ ក៏ខុសគ្នាទៀត តែយ៉ាងណាក៏ពួកទ្រង់នៅតែមានព្រះវិញ្ញាណតែមួយដែរ។ ទោះបីជាសាច់ឈាមរបស់ពួកទ្រង់មិនមានឈាមជ័រតែមួយឬជាសាច់ញាតិបងប្អូនដូចគ្នាក៏ដោយ ក៏មិនអាចបដិសេធថា ពួកទ្រង់មិនមែនជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ នៅក្នុងសម័យកាលពេលពីរផ្សេងគ្នានោះឡើយ។ ការដែលពួកទ្រង់ជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិតដែលមិនអាចប្រកែកបាន។ យ៉ាងណាក្ដី ពួកទ្រង់មិនមានពង្សាវតារដូចគ្នា និងមិនមានភាសាមនុស្សតែមួយដូចគ្នាក៏ដោយ (ម្នាក់ជាបុរសដែលនិយាយភាសាសាសន៍យូដា ហើយម្នាក់ទៀតជាស្ត្រីដែលនិយាយតែភាសាចិនប៉ុណ្ណោះ)។ គឺដោយសារតែហេតុផលទាំងនេះហើយ ទើបពួកទ្រង់បានរស់នៅក្នុងប្រទេសខុសគ្នា ដើម្បីធ្វើកិច្ចការដ៏សមគួរដែលអង្គនីមួយៗត្រូវធ្វើ និងនៅក្នុងសម័យកាលខុសគ្នាផងដែរ។ ទោះបីជាការពិត ពួកទ្រង់មានព្រះវិញ្ញាណតែមួយ ព្រមទាំងមានសារជាតិដូចគ្នាក៏ដោយ ក៏ភាពដូចគ្នាទាំងស្រុងរវាងសំបកក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ គឺពុំមាននោះឡើយ។ គ្រប់យ៉ាងដែលពួកទ្រង់ដូចគ្នា គឺជាភាពជាមនុស្សដូចគ្នា ប៉ុន្តែបើនិយាយដល់រូបរាងខាងក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ និងកាលៈទេសៈនៃការចាប់កំណើតរបស់ពួកទ្រង់វិញ គឺមិនដូចគ្នានោះឡើយ។ ចំណុចទាំងនេះគ្មានឥទ្ធិពលអ្វីទៅលើកិច្ចការរបស់ពួកទ្រង់ ឬទៅលើចំណេះដឹងដែលមនុស្សមានអំពីពួកទ្រង់ឡើយ ដ្បិតនៅក្នុងការវិភាគចុងក្រោយ ពួកទ្រង់ជាព្រះវិញ្ញាណដូចគ្នា ហើយគ្មាននរណាម្នាក់អាចបំបែកពួកទ្រង់ចេញពីគ្នាបានឡើយ។ ទោះបីជាពួកទ្រង់មិនមានឈាមជ័រដូចគ្នាក៏ដោយ ក៏អត្ថិភាពទាំងស្រុងរបស់ពួកទ្រង់គ្រប់គ្រងព្រះវិញ្ញាណរបស់ពួកទ្រង់ ជាព្រះវិញ្ញាណដែលបែងចែកកិច្ចការផ្សេងៗទៅកាន់ពួកទ្រង់ នៅក្នុងសម័យកាលខុសគ្នា និងសាច់ឈាមរបស់ពួកទ្រង់ក៏មានទៅតាមពង្សាវតារនៃឈាមជ័រខុសគ្នាដែរ។ ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា មិនមែនជាបិតានៃព្រះវិញ្ញាណរបស់ព្រះយេស៊ូវឡើយ ហើយព្រះវិញ្ញាណរបស់ព្រះយេស៊ូវ ក៏មិនមែនជាបុត្រារបស់ព្រះវិញ្ញាណនៃព្រះយេហូវ៉ានោះដែរ៖ ពួកទ្រង់ជាព្រះវិញ្ញាណតែមួយ និងដូចគ្នា។ ដូចគ្នាដែរ ព្រះដែលយកកំណើតជាមនុស្សសព្វថ្ងៃ និងព្រះយេស៊ូវ មិនមានឈាមជ័រដូចគ្នាឡើយ ប៉ុន្តែពួកទ្រង់គឺតែមួយ នោះគឺដោយសារតែព្រះវិញ្ញាណរបស់ពួកទ្រង់តែមួយ។ ព្រះជាម្ចាស់អាចធ្វើកិច្ចការនៃសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស ក៏ដូចជាធ្វើកិច្ចការនៃការជំនុំជម្រះ និងការកាត់ទោសដ៏សុចរិតចំពោះមនុស្ស និងកិច្ចការនៃការដាក់បណ្ដាសាមនុស្ស។ ហើយនៅចុងបញ្ចប់ ទ្រង់អាចធ្វើកិច្ចការបំផ្លាញពិភពលោក និងកិច្ចការដាក់ទោសមនុស្សអាក្រក់ផងដែរ។ តើទ្រង់មិនធ្វើកិច្ចការទាំងអស់នេះដោយអង្គឯងទេឬអី? តើនេះមិនមែនជាព្រះដ៏មានសព្វានុភាពទេឬអី?

ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល