ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់​សម្ដីទី ១០៣

30-04-2021

ទោះបីជានៅក្នុងដំណាក់កាលនេះ ព្រះដែលយកកំណើតជាមនុស្សកំពុងតែរងទុក្ខលំបាក ឬធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់ធ្វើបែបនេះ ដើម្បីបង្គ្រប់អត្ថន័យនៃការយកកំណើតជាមនុស្ស ដ្បិតនេះជាការយកកំណើតជាមនុស្សចុងក្រោយរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់អាចយកកំណើតជាមនុស្សបានតែពីរដងប៉ុណ្ណោះ។ វាមិនអាចមានលើកទីបីឡើយ។ ការយកកំណើតជាមនុស្សលើកទីមួយ គឺជាបុរស ឯលើកទីពីរ គឺជាស្ត្រី ដូច្នេះ រូបភាពអំពីសាច់ឈាមរបស់ព្រះជាម្ចាស់ត្រូវបានបង្គ្រប់នៅក្នុងគំនិតរបស់មនុស្ស។ លើសពីនេះទៅទៀត ការយកកំណើតជាមនុស្សទាំងពីរនេះបានបញ្ចប់កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមរួចហើយ។ លើកទីមួយ ព្រះដែលយកកំណើតជាមនុស្សមានភាពជាមនុស្សសាមញ្ញ ដើម្បីបង្គ្រប់អត្ថន័យនៃការយកកំណើតជាមនុស្ស។ លើកនេះ ទ្រង់ក៏មានភាពជាមនុស្សសាមញ្ញដែរ ប៉ុន្តែ អត្ថន័យនៃការយកកំណើតជាមនុស្សលើកនេះមានលក្ខណៈខុសគ្នា៖ វាមានភាពស៊ីជម្រៅជាង ហើយកិច្ចការរបស់ទ្រង់ក៏ពេញដោយសារៈសំខាន់ខ្លាំងជាងផងដែរ។ ហេតុផលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត គឺដើម្បីបង្គ្រប់អត្ថន័យនៃការយកកំណើតជាមនុស្ស។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់ទាំងស្រុងនូវដំណាក់កាលនេះនៃកិច្ចការរបស់ទ្រង់ អត្ថន័យទាំងស្រុងនៃការយកកំណើតជាមនុស្ស ពោលគឺ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនោះ នឹងត្រូវបានបង្រ្គប់ដែរ ហើយនឹងគ្មានកិច្ចការដែលត្រូវសម្រេចនៅក្នុងសាច់ឈាមតទៅទៀតឡើយ។ មានន័យថា ចាប់ពីពេលនេះតទៅ ព្រះជាម្ចាស់នឹងមិនយាងមកនៅក្នុងសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់ទៀតឡើយ។ ព្រះជាម្ចាស់ធ្វើតែកិច្ចការនៃការយកកំណើតជាមនុស្ស តាមរយៈការសង្រ្គោះ និងការប្រោសមនុស្សឲ្យគ្រប់លក្ខណ៍តែប៉ុណ្ណោះ។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់មិនចាំបាច់អ្វីត្រូវយាងមកក្នុងសាច់ឈាមនោះឡើយ លើកលែងតែសម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់តែប៉ុណ្ណោះ។ តាមរយៈការយាងមកនៅក្នុងសាច់ឈាម ដើម្បីធ្វើការ ទ្រង់បង្ហាញទៅកាន់អារក្សសាតាំងថា ព្រះជាម្ចាស់ជាសាច់ឈាម ជាមនុស្សសាមញ្ញម្នាក់ ជាមនុស្សធម្មតាម្នាក់ ប៉ុន្តែ ទ្រង់នៅតែអាចសោយរាជ្យលើលោកីយ៍ប្រកបដោយជ័យជម្នះ នៅតែអាចបង្រ្កាបអារក្សសាតាំង នៅតែអាចប្រោសលោះមនុស្សជាតិ និងនៅតែអាចយកឈ្នះមនុស្សជាតិបានដដែល! គោលដៅនៃកិច្ចការរបស់សាតាំង គឺដើម្បីធ្វើឲ្យមនុស្សជាតិទៅជាពុកខូច ខណៈឯគោលដៅរបស់ព្រះជាម្ចាស់វិញ គឺដើម្បីសង្រ្គោះមនុស្សជាតិ។ សាតាំងដាក់អន្ទាក់មនុស្សនៅក្នុងជង្ហុកដ៏ធំ ប៉ុន្តែ ព្រះជាម្ចាស់ជួយសង្គ្រោះពួកគេឲ្យរួចវិញ។ សាតាំងបង្ខំមនុស្សទាំងអស់ឲ្យថ្វាយបង្គំវា ចំណែកឯព្រះជាម្ចាស់ធ្វើឲ្យពួកគេនៅចំណុះក្រោមការគ្រប់គ្រងរបស់ទ្រង់ ដ្បិតទ្រង់ជាព្រះអម្ចាស់នៃសត្តនិករ។ គ្រប់កិច្ចការទាំងអស់នេះត្រូវបានសម្រេច តាមរយៈការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់។ ជាទូទៅ សាច់ឈាមរបស់ទ្រង់ គឺជាការរួមគ្នារវាងភាពជាមនុស្ស និងភាពជាព្រះ ហើយសណ្ឋិតក្នុងភាពជាមនុស្សសាមញ្ញ។ ដូច្នេះ បើគ្មានសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ទេ នោះព្រះជាម្ចាស់មិនអាចសម្រេចបានលទ្ធផលនៃការសង្រ្គោះមនុស្សជាតិបានឡើយ ហើយបើគ្មានភាពជាមនុស្សសាមញ្ញនៃសាច់ឈាមរបស់ទ្រង់ទេ នោះកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម នៅតែមិនអាចសម្រេចលទ្ធផលទាំងនេះបានដែរ។ សារជាតិនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់គឺថា ទ្រង់ត្រូវតែមានភាពជាមនុស្សសាមញ្ញ ដ្បិតបើពុំនោះទេ ការនេះនឹងប្រឆាំងនឹងចេតនាដើមរបស់ព្រះជាម្ចាស់ក្នុងការយកកំណើតជាមនុស្សមិនខាន។

ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល