ការថ្វាយចិត្ត

23-01-2021

ដោយមើលឃើញការប្រកបគ្នារបស់បងស្រី វ៉ាង មានប្រយោជន៍ និងទទួលបានការបំភ្លឺ និងមើលឃើញទៀតថា វាបានទទួលការសរសើរពីសំណាក់បងប្អូនប្រុសស្រីផ្សេងទៀត តួឯករូបនេះកើតចិត្តច្រណែន ហើយចាប់ផ្ដើមលួចប្រៀបធៀបខ្លួនឯងជាមួយបងស្រី វ៉ាង។ ជារឿយៗ នាងមានអារម្មណ៍មិនស្រួលចិត្តឡើយ នៅពេលដែលខ្លួនឯងមិនបានល្អជាងបងស្រី វ៉ាង។ តាមរយៈរបៀបនៃការជំនុំជម្រះ និងការបើកសម្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នាងទទួលស្គាល់ថា ចិត្តច្រណែនរបស់នាងកើតចេញមកពីការត្រូវបានត្រួតត្រា ដោយនិស្ស័យរបស់អារក្ស ដូចជា ភាពក្អេងក្អាង ភាពអាត្មានិយម និងភាពគួរឲ្យស្អប់ ហើយវាជាលទ្ធផលកើតចេញពីសេចក្តីប៉ងប្រាថ្នាដ៏ខ្លាំងដែលចង់បានកេរ្តិ៍ឈ្មោះ និងឋានៈបុណ្យសក្ដិ។ តាមរយៈព្រះសូរសៀងរបស់ព្រះជាម្ចាស់ ក្រោយមក នាងរកឃើញផ្លូវនៃការអនុវត្តមួយ ហើយនៅទីបំផុត នាងលះបង់ចោលនូវការស្វែងរកកេរ្តិ៍ឈ្មោះ និងឋានៈបុណ្យសក្តិ។ ដោយលែងជាប់ចំណងនៃចិត្តច្រណែនតទៅទៀត វិញ្ញាណរបស់នាងក៏មានសេរីភាព។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល