ទំនុកតម្កើងរបស់គ្រីស្ទបរិស័ទ | ព្រះជាម្ចាស់ជាអធិបតេយ្យភាពតែមួយគត់នៃវាសនារបស់មនុស្ស
22-12-2021
ព្រះជាម្ចាស់ជាអធិបតេយ្យភាពតែមួយគត់នៃវាសនារបស់មនុស្ស
មិនថាអ្នកដើរបានឆ្ងាយនៅក្នុងជីវិតកម្រិតណា
មិនថាឥឡូវនេះអ្នកមានអាយុប៉ុន្មាន
មិនថាអ្នកនៅសល់ដំណើរផ្លូវចម្ងាយប៉ុន្មានទៀតនោះទេ
ជាដំបូង អ្នកត្រូវតែទទួលស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់
ហើយគោរពសិទ្ធិអំណាចនេះយ៉ាងហ្មត់ចត់
ព្រមទាំងទទួលយកការពិតដែលថា
ព្រះជាម្ចាស់គឺជាចៅហ្វាយតែមួយគត់របស់អ្នក
ការទទួលបានចំណេះដឹង និងការយល់ដឹងពីសេចក្ដីពិតច្បាស់លាស់
ពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើវាសនាមនុស្ស
គឺជាមេរៀនដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់រូប
ហើយវាក៏ជាគន្លឹះដើម្បីដឹងអំពីជីវិតរបស់មនុស្ស
និងដើម្បីទទួលបានសេចក្តីពិតដែរ
នេះហើយជាជីវិតនៃការស្គាល់ព្រះជាម្ចាស់
ដែលជាវគ្គមូលដ្ឋាននៃការសិក្សា
ដែលមនុស្សគ្រប់រូបត្រូវតែមានជារៀងរាល់ថ្ងៃ
ហើយក៏គ្មាននរណាម្នាក់អាចចៀសផុតបានដែរ
ប្រសិនបើមនុស្សម្នាក់ចង់ដើរផ្លូវកាត់ ដើម្បីទៅសម្រេចគោលដៅនេះ
វាមិនអាចទៅរួចនោះឡើយ!
ប្រសិនបើអ្នកចង់រត់គេចចេញពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់
នោះកាន់តែមិនអាចទៅរួចឡើយ!
ព្រះជាម្ចាស់គឺជាព្រះអម្ចាស់តែមួយគត់របស់មនុស្ស
ព្រះជាម្ចាស់ជាចៅហ្វាយតែមួយគត់នៃវាសនារបស់មនុស្ស
ដូចនេះ មនុស្សមិនអាចកាន់កាប់វាសនារបស់ខ្លួនបានទេ
គឺគេមិនអាចបោះជំហានចេញពីវាសនានេះបានទេ
មិនថាគេមានសមត្ថភាពខ្លាំងប៉ុនណាឡើយ
ក៏គេមិនអាចមានឥទ្ធិពល
ហើយក៏មិនអាចចាត់ចែង រៀបចំ ត្រួតត្រា
ឬកែប្រែជោគវាសនារបស់អ្នកដទៃបានដែរ
មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ប៉ុណ្ណោះ
ដែលអាចបញ្ជារបស់សព្វសារពើសម្រាប់មនុស្ស
មានតែទ្រង់មួយប៉ុណ្ណោះដែលមានសិទ្ធិអំណាចដ៏វិសេស
ក្នុងការក្តោបក្ដាប់អធិបតេយ្យភាពលើជោគវាសនារបស់មនុស្ស
ហើយក៏ជាព្រះអាទិករតែមួយប៉ុណ្ណោះ
ដែលជាចៅហ្វាយតែមួយគត់របស់មនុស្ស
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត