បទចម្រៀងសរសើរតម្កើង | ព្រះជាម្ចាស់នឹងស្ដារឡើងវិញនូវអត្ថន័យនៃការបង្កើតមនុស្សរបស់ទ្រង់

13-02-2021

ព្រះជាម្ចាស់បានបង្កើតមនុស្សលោក និងដាក់ពួកគេនៅលើផែនដី

ហើយទ្រង់បានដឹកនាំពួកគេចាប់តាំងពីពេលនោះមក

ក្រោយមក ទ្រង់ក៏បានសង្គ្រោះពួកគេ

និងធ្វើជាដង្វាយលោះអំពើបាបសម្រាប់មនុស្សជាតិ

នៅទីបំផុត ទ្រង់នឹងត្រូវបង្ក្រាបលើមនុស្សជាតិ

សង្គ្រោះមនុស្សលោកទាំងមូល

និងស្រោចស្រង់ពួកគេទៅរកលក្ខណៈដើមរបស់ពួកគេវិញ

នេះគឺជាកិច្ចការដែលទ្រង់បានចូលរួមធ្វើ ចាប់តាំងពីគ្រាដំបូងមកម៉្លេះ

ជាការស្រោចស្រង់មនុស្សទៅរករូបអង្គ និងលក្ខណៈដើមរបស់ពួកគេវិញ

ព្រះជាម្ចាស់នឹងបង្កើតនគរស្ថានសួគ៌របស់ទ្រង់

និងស្រោចស្រង់លក្ខណៈដើមរបស់មនុស្សជាតិត្រឡប់មកវិញ

និងស្រោចស្រង់លក្ខណៈដើមរបស់មនុស្សជាតិត្រឡប់មកវិញ

ដែលមានន័យថា ព្រះជាម្ចាស់នឹងស្រោចស្រង់

សិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដីនិងក្នុង

ចំណោមសត្តនិករទាំងអស់ត្រឡប់មកវិញ

មនុស្សជាតិបានបាត់បង់នូវចិត្តដែលកោតខ្លាចព្រះជាម្ចាស់

ក៏ដូចជាមុខងារដែលប្រគល់ឲ្យសត្តនិកររបស់ព្រះជាម្ចាស់

ក្រោយពីត្រូវសាតាំងធ្វើឲ្យពុករលួយ

ហើយបានក្លាយជាសត្រូវមិនស្ដាប់បង្គាប់ព្រះជាម្ចាស់

ក្រោយមកទៀត មនុស្សជាតិរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង

និងបានដើរតាមការបញ្ជារបស់សាតាំង

ហេតុនេះ ព្រះជាម្ចាស់ គ្មានផ្លូវណាត្រូវបំពេញ

កិច្ចការក្នុងចំណោមសត្តនិកររបស់ទ្រង់ឡើយ

ហើយកាន់តែមិនអាចយកឈ្នះលើការគោរពកោតខ្លាច

ដែលពោរពេញដោយការខ្លាចរអារនោះ

មនុស្សលោក ត្រូវបានព្រះជាម្ចាស់បង្កើតមក

ហើយត្រូវថ្វាយបង្គំព្រះជាម្ចាស់

ប៉ុន្តែ ពួកគេទៅជាបែរខ្នងដាក់ទ្រង់

និងថា្វយបង្គំសាតាំងទៅវិញ

សាតាំងបានក្លាយជាព្រះក្លែងក្លាយនៅក្នុងដួងចិត្តរបស់ពួកគេ

ហេតុនេះ ព្រះជាម្ចាស់បានបាត់បង់

នូវកន្លែងរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ

ដែលមានន័យថា ទ្រង់បានបាត់បង់នូវអត្ថន័យ

ពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់

ហេតុនេះ ដើម្បីស្រោចស្រង់នូវអត្ថន័យពីក្រោយ

ការបង្កើតមនុស្សជាតិរបស់ទ្រង់ត្រឡប់មកវិញ

ទ្រង់ត្រូវតែស្រោចស្រង់នូវភាពជាមនុស្សដើមរបស់ពួកគេត្រឡប់មកវិញ

និងបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់ពួកគេចេញ

ដើម្បីទាមទារយកមនុស្សពីសាតាំងវិញ

ទ្រង់ត្រូវសង្គ្រោះពួកគេឲ្យរួចពីអំពើបាបសិន

មានតែតាមរបៀបនេះទេ ដែលព្រះជាម្ចាស់អាចស្រោចស្រង់លក្ខណៈដើម

និងមុខងាររបស់ពួកគេត្រឡប់មកវិញ

ហើយចុងក្រោយ ស្រោចស្រង់នូវនគរស្ថានសួគ៌របស់ទ្រង់ត្រឡប់មកវិញ

ការបំផ្លាញជាចុងក្រោយបង្អស់លើកូនដែលមិនស្ដាប់បង្គាប់ទាំងនោះ

ក៏នឹងត្រូវអនុវត្តដើម្បីឲ្យមនុស្សបាន

ថ្វាយបង្គំព្រះជាម្ចាស់ប្រសើរជាងមុនដែរ

ហើយនឹងរស់នៅលើផែនដីនេះបានប្រសើរជាងមុន

នគរស្ថានសួគ៌ដែលព្រះជាម្ចាស់ចង់បង្កើត

គឺជានគរស្ថានសួគ៌របស់ទ្រង់ផ្ទាល់

មនុស្សជាតិដែលទ្រង់ចង់បាន គឺជាមនុស្សដែលនឹងថ្វាយបង្គំទ្រង់

ជាមនុស្សដែលនឹងចុះចូលចំពោះទ្រង់ទាំងស្រុង

និងផ្សាយនូវសិរីល្អរបស់ទ្រង់

និងផ្សាយនូវសិរីល្អរបស់ទ្រង់

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល