ទំនុកតម្កើងរបស់គ្រីស្ទបរិស័ទ | តើមនុស្សគួរដោះស្រាយការយល់ខុសរបស់ពួកគេអំពីព្រះជាម្ចាស់ដោយរបៀបណា? | សំឡេងនៃការសរសើរ ២០២៦
16-01-2026
១
ប្រសិនបើមនុស្សចង់ដោះស្រាយការយល់ខុសរបស់ពួកគេអំពីព្រះជាម្ចាស់ ដូច្នេះ ពួកគេត្រូវតែស្គាល់ពីនិស្ស័យពុករលួយរបស់ពួកគេផ្ទាល់ ហើយវែកញែក និងស្គាល់ពីកំហុសដែលពួកគេបានប្រព្រឹត្ត ពីផ្លូវខុសដែលបានដើរ និងអំពើរំលង និងការធ្វេសប្រហែសរបស់ពួកគេ។ មានតែតាមរបៀបនេះទេ ទើបពួកគេនឹងអាចមើលឃើញពីធម្មជាតិផ្ទាល់ខ្លួនពួកគេបានយ៉ាងច្បាស់ និងទទួលស្គាល់វាពេញលេញ។ បន្ថែមលើនេះ ពួកគេត្រូវតែមើលឱ្យបានច្បាស់ពីមូលហេតុដែលពួកគេដើរខុសផ្លូវ និងធ្វើរឿងជាច្រើនដែលបំពានគោលការណ៍សេចក្ដីពិត និងធម្មជាតិនៃសកម្មភាពទាំងនេះជាអ្វី។ លើសពីនេះទៅទៀត ពួកគេត្រូវតែយល់ថា តើព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវចំពោះពួកគេ គឺជាអ្វីឱ្យប្រាកដ ហេតុអ្វីបានជាពួកគេតែងតែមិនអាចធ្វើតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បាន និងហេតុអ្វីបានជាពួកគេតែងតែប្រឆាំងនឹងព្រះរាជបំណងរបស់ទ្រង់ និងធ្វើអ្វីតាមចិត្តពួកគេ។
២
ដោយសារអ្នកមានអំពើរំលងទាំងនេះ ដូច្នេះ អ្នកត្រូវតែដឹងច្បាស់នៅក្នុងចិត្តរបស់អ្នកថា ពេលនេះអ្នកគួរមានឥរិយាបថបែបណា អ្វីដែលអ្នកគួរសារភាពនៅចំពោះព្រះជាម្ចាស់ និងអ្វីដែលទ្រង់សព្វព្រះទ័យចង់ទតឃើញ។ អ្នកត្រូវតែស្វែងយល់ពីរឿងទាំងនេះឱ្យបានច្បាស់ តាមរយៈការអធិស្ឋាន និងការស្វែងរក។ ពេលនោះ អ្នកនឹងដឹងថា នៅថ្ងៃអនាគត អ្នកគួរតែដេញតាមដោយរបៀបណា ហើយអ្នកនឹងលែងទទួលរងឥទ្ធិពល ឬត្រូវបានចងរឹតដោយកំហុសដែលអ្នកបានសាងកាលពីអតីតកាលទៀតហើយ។ អ្នកត្រូវតែដើរតាមផ្លូវខាងមុខ និងបំពេញភារកិច្ចរបស់អ្នកតាមដែលអ្នកគួរធ្វើ ហើយលែងបណ្ដោយខ្លួនឱ្យអស់សង្ឃឹមទៀតហើយ។ អ្នកត្រូវតែចេញឱ្យផុតទាំងស្រុងពីភាពអវិជ្ជមាន និងការយល់ខុស។
៣
ក្នុងទិដ្ឋភាពមួយ ការធ្វើភារកិច្ចរបស់អ្នកនៅពេលនេះគឺដើម្បីប៉ះប៉ូវចំពោះអំពើរំលង និងការធ្វេសប្រហែសរបស់អ្នកកាលពីអតីតកាល។ យ៉ាងហោចណាស់ នេះគឺជាផ្នត់គំនិតដែលអ្នកគួរតែមាន។ ក្នុងទិដ្ឋភាពមួយទៀត អ្នកត្រូវតែសហការដោយវិជ្ជមាន និងសកម្ម ខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចដែលអ្នកគួរតែបំពេញឱ្យបានល្អ និងបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នក។ នេះគឺជាអ្វីដែលសត្វលោកគួរតែធ្វើ។ មិនថាអ្នកមានសញ្ញាណណាមួយអំពីព្រះជាម្ចាស់ ឬអ្នកបញ្ចេញឱ្យឃើញសេចក្ដីពុករលួយ ឬអ្នកប្រមាថដល់និស្ស័យរបស់ទ្រង់នោះទេ អ្នកត្រូវតែដោះស្រាយរឿងទាំងអស់នេះ ដោយការឆ្លុះបញ្ចាំងពីខ្លួនឯង និងស្វែងរកសេចក្ដីពិត។ អ្នកត្រូវតែរៀនពីបរាជ័យរបស់អ្នក ហើយចេញឱ្យផុតទាំងស្រុងពីស្រមោលនៃភាពអវិជ្ជមាន។ នៅពេលដែលអ្នកយល់ពីសេចក្ដីពិត និងត្រូវបានដោះលែង លែងត្រូវបានរឹតត្បិតដោយបុគ្គល ព្រឹត្តិការណ៍ ឬរបស់ណាមួយ នោះអ្នកនឹងមានសេចក្ដីជំនឿដើម្បីដើរតាមផ្លូវខាងមុខ។
ដកស្រង់ពី «មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចដោះស្រាយសញ្ញាណ និងការយល់ខុសអំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត