ខ្សែភាពយន្តគ្រីស្ទាន «ការឆ្លុះបញ្ចាំងពីសេចក្តីសង្រ្គោះ» (Trailer)

15-06-2022

យ៉ាង មីងយ័ន គឺជាចាស់ទុំម្នាក់នៃក្រុមជំនុំតាមផ្ទះ។ ថ្ងៃមួយ គាត់បានឮថា បង ស៊ូ ដែលជាមនុស្សទទួលបានការគោរពម្នាក់ក្នុងក្រុមជំនុំ បានទទួលយកផ្លេកបន្ទោរពីទិសខាងកើត។ គាត់ពិតជាមានការរំជួលចិត្តណាស់ និងសម្រេចចិត្តស្វែងរកនិងពិនិត្យសួរឱ្យដឹងពីផ្លេកបន្ទោរពីទិសខាងកើត។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា សំណួរនានាដែលបានធ្វើឱ្យគាត់វង្វេងជាច្រើនឆ្នាំក្នុងជំនឿរបស់គាត់លើព្រះអម្ចាស់ ក៏បានដោះស្រាយចេញ ហើយគាត់ដឹងថា ការដែលត្រូវបានសង្គ្រោះ គឺគ្រាន់តែជាការអត់ទោសបាបប៉ុណ្ណោះ មិនមែនជាសេចក្ដីសង្គ្រោះទាំងស្រុងឡើយ។ មានតែតាមរយៈការទទួលយកការជំនុំជម្រះនិងការបន្សុទ្ធរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងការដោះស្រាយធម្មជាតិដែលមានបាបឱ្យបានហ្មត់ចត់ទេ ទើបគាត់អាចមានលក្ខណៈសម្បត្តិចូលទៅនគរស្ថានសួគ៌បាន។ គាត់បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាច្រើន និងឃើញថា ព្រះបន្ទូលទាំងនោះ គឺជាសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ គាត់ជឿថាព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ ដូច្នេះគាត់ទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាដោយក្ដីរីករាយ។ បន្ទាប់ពីនោះមក គាត់បានផ្សាយដំណឹងល្អទៅអ្នកជឿនៅក្រោមឱវាទគាត់ ហើយត្រឹមពីរបីខែ មានមនុស្សប្រាំ ឬប្រាំមួយពាន់នាក់បានទទួលយកដំណឹងល្អនេះ។ គាត់គិតថា គាត់នឹងបន្តធ្វើជាអ្នកដឹកនាំទៀត តែគាត់ភ្ញាក់ផ្អើលនៅពេលក្រុមជំនុំរៀបចំឱ្យគាត់ផ្សាយដំណឹងល្អ ចំណែកឯមិត្តរួមការងារគាត់ ត្រូវបានជ្រើសរើសជាអ្នកដឹកនាំ។ នៅពេលគាត់បានផ្សាយដំណឹងល្អ ការប្រកបគ្នាពីសេចក្ដីពិតរបស់គាត់ មិនច្បាស់ឬជាក់ស្ដែងដូចជាដៃគូគាត់ បង ចូវ ទេ។ ... ដោយមិនពេញចិត្តធ្វើជាមនុស្សត្រឹមលេខពីរ ដើម្បីបញ្ជាក់ពីកម្លាំង និងទទួលបានការសរសើរពីអ្នកដទៃ គាត់ខំប្រឹងឱ្យគាត់មានសេចក្ដីពិត ហើយជារឿយៗ តែងអួតអាងនៅចំពោះមុខមនុស្សពីកិច្ចការដែលគាត់បានធ្វើ និងទុក្ខលំបាកដែលគាត់ឆ្លងកាត់។ គាត់ពិតជាភ្ញាក់ផ្អើលណាស់នៅពេលទង្វើនេះធ្វើឱ្យបងប្អូនប្រុសស្រីលួសកាត់និងនិយាយជាមួយគាត់ ហើយព្រះជាម្ចាស់បានវាយផ្ចាលនិងប្រៀនប្រដៅគាត់យ៉ាងចាស់ដៃ...។ ក្រោយពីបានឆ្លងកាត់ការជំនុំជម្រះនិងការវាយផ្ចាល ការវាយផ្ចាលនិងការប្រៀនប្រដៅរបស់ព្រះជាម្ចាស់ តើ យ៉ាង មីងយ័ន បានរៀនសូត្រចេះដឹងអ្វីខ្លះ? តើគាត់ផ្លាស់ប្ដូរយ៉ាងដូចម្ដេច? សូមទស្សនាខ្សែភាពយន្តនេះ ដើម្បីជ្រាបកាន់តែច្បាស់។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល