ខ្សែភាពយន្តគ្រីស្ទាន «ពិធីជ្រមុជដោយភ្លើង» The Only Path to Enter the Kingdom of Heaven

02-12-2022

ព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូលថា៖ «មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ» (ម៉ាថាយ ៧:២១)។ ដូច្នេះតើយើងត្រូវធ្វើដូចម្ដេចដើម្បីបានក្លាយជាមនុស្សដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតានៅស្ថានសួគ៌ ហើយស្ដាប់បង្គាប់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះជាម្ចាស់នឹងនាំយើងទៅក្នុងនគរស្ថានសួគ៌?

គ្រីស្ទបរិស័ទ សុង អេនហ្សេ ត្រូវបានចាប់ខ្លួនដោយបក្សកុម្មុយនីស្តចិន និងដាក់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ ដោយសារតែគាត់ជឿលើព្រះជាម្ចាស់ និងបានផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់។ បន្ទាប់ពីការដោះលែង គាត់បានទទូចបន្តលះបង់ដើម្បីព្រះជាម្ចាស់ ដោយផ្សាយដំណឹងល្អ។ គាត់មានអារម្មណ៍ថា តាមរយៈការបោះបង់ផ្ទះសម្បែង និងការងារ ដោយបញ្ចេញកម្លាំង និងធ្វើកិច្ចការ នោះគាត់កំពុងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ និងថាគាត់ប្រាកដជាទទួលបានការសរសើរពីព្រះជាម្ចាស់ និងត្រូវបានព្រះម្ចាស់នាំទៅនគរនគរស្ថានសួគ៌។ ក្រោយមក កូនប្រុសរបស់ សុង អេនហ្សេ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ដែលអាចមានគ្រោះថ្នាក់ដល់ជីវិត ដែលរឿងនេះ សុង អេនហ្សេ ក៏ខឹងនឹងព្រះជាម្ចាស់ ព្យាយាមឈ្លោះប្រកែកជាមួយព្រះជាម្ចាស់ ហើយថែមទាំងបាត់បង់ចំណង់ក្នុងការបំពេញភារកិច្ចរបស់គាត់ទៀតផង។ តាមរយៈអ្វីដែលបានបង្ហាញឱ្យគាត់បានឃើញពីការពិតនៃស្ថានភាពរបស់គាត់ និងការបើកសម្តែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ សុង អេនហ្សេ ក៏ដឹងថាការបោះបង់និងការលះបង់ដើម្បីព្រះជាម្ចាស់ជាច្រើនឆ្នាំរបស់គាត់ គឺជាការប៉ុនប៉ងដើម្បីជាថ្នូរទៅនឹងការទទួលបានព្រះគុណនិងព្រះពររបស់ព្រះជាម្ចាស់ ហើយថាគាត់មិនមែនជាអ្នកដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ។ ទីបញ្ចប់ តាមរយៈការស្វែងយល់នេះ ចុងក្រោយគាត់ក៏បានរៀនសូត្រពីរបៀបគេចចេញពីនិស្ស័យពុករលួយរបស់គាត់ ក្លាយជាស្ដាប់បង្គាប់ដោយពិតប្រាកដចំពោះព្រះជាម្ចាស់ និងត្រូវបានព្រះជាម្ចាស់សង្គ្រោះ។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល