ខ្សែភាពយន្តគ្រីស្ទាន «ប្រជារាស្ត្រនៃនគរស្ថានសួគ៌» Only the Honest Can Enter God's Kingdom

19-03-2023

ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា លើកលែងតែអ្នកត្រូវបានផ្លាស់ប្រែ និងក្លាយជាដូចកូនក្មេងសិន នោះទើបអ្នកនឹងបានចូលក្នុងនគរស្ថានសួគ៌» (ម៉ាថាយ ១៨:៣)។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលប្រាប់យើងថា មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ទើបអាចចូលទៅក្នុងនគរស្ថានសួគ៌បាន។ មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ទើបអាចក្លាយជាប្រជារាស្ត្រនៃនគរព្រះ។ ខ្សែភាពយន្តនេះប្រាប់អំពីសាច់រឿងនៃបទពិសោធន៍របស់គ្រីស្ទបរិស័ទម្នាក់ ឈ្មោះ ចេង នៅ អំពីកិច្ចការរបស់ព្រះជាម្ចាស់ និងដំណើរនៃការដេញតាមរបស់នាងក្នុងការក្លាយជាមនុស្សទៀងត្រង់នៅក្នុងជីវិត។

អ្នកស្រី ចេង នៅ ធ្លាប់ធ្វើជាវេជ្ជបណ្ឌិតម្នាក់។ ទោះបីក្រោយពេលជឿលើព្រះជាម្ចាស់ក៏ដោយ ពេលដែលនាងជួបរឿងហេតុដែលប៉ះទង្គិចដល់ផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រឈមជាមួយជីវិតប្រចាំថ្ងៃរបស់នាង នាងនៅតែមិនអាចធ្វើអ្វី ក្រៅពីនិយាយកុហក និងបោកបញ្ឆោតឡើយ។ នៅពេលជួបការល្បងល និងទុក្ខវេទនា នាងថែមទាំងមានការយល់ច្រឡំ និងការត្អូញត្អែរអំពីព្រះជាម្ចាស់ទៀតផង ប៉ុន្តែ តាមរយៈការស្វែងរកសេចក្តីពិតពីមួយពេលទៅមួយពេល និងដោយឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នាងទទួលបាននូវការយល់ដឹងអំពីឫសគល់នៃភាពមិនទៀងត្រង់របស់នាង និងធម្មជាតិដ៏អាត្មានិយម រៀចវេរបែបសាតាំងរបស់នាង។ នាងចាប់ផ្ដើមផ្តោតទៅលើការដេញតាមសេចក្តីពិត ដើម្បីដោះស្រាយជាមួយទំនោររបស់នាងដែលចង់និយាយកុហក និងភាពមិនទៀងត្រង់នៅក្នុងចិត្តរបស់នាង។ ក្រោយមក ពេលដែលនាងត្រូវបានរដ្ឋាភិបាលនៃបក្សកុម្មុយនីស្តចិនចាប់ខ្លួន ក្នុងពេលដែលនាងកំពុងបំពេញភារកិច្ចរបស់ខ្លួន និងទទួលរងទារុណកម្មដ៏ព្រៃផ្សៃមក នាងត្រៀមខ្លួនស្លាប់នៅចំពោះការនិយាយកុហក និងការមិនព្រមបដិសេធព្រះជាម្ចាស់។ នាងធ្វើបន្ទាល់ដ៏ស្រស់ស្អាត និងលាន់កងរំពងសម្រាប់ព្រះជាម្ចាស់។ អ្នកស្រី ចេង នៅ អាចក្លាយជាមនុស្សទៀងត្រង់បន្ដិចម្ដងៗ ហើយស្រឡាញ់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ដូច្នេះ តើសាច់រឿងរបស់នាងមានលក្ខណៈបែបណាទៅ?

ឯកសារ​មួយ​ចំនួន​នៅ​ក្នុង​វីដេអូ​នេះ​ មក​ពី៖ Bernhard Vogl

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល