ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | យកព្រះទ័យទុកដាក់ចំពោះវាសនាមនុស្សលោក

08-02-2021

ព្រះជាម្ចាស់អង្វរដល់គ្រប់ជាតិសាសន៍ទាំងអស់ គ្រប់ប្រទេសទាំងអស់

និងគ្រប់ឧស្សាហកម្មទាំងអស់

ឲ្យស្ដាប់តាមព្រះសូរសៀងរបស់ព្រះជាម្ចាស់

ឲ្យសម្លឹងមើលកិច្ចការរបស់ព្រះជាម្ចាស់

និងឲ្យយកចិត្តទុកដាក់លើវាសនារបស់មនុស្សលោក

ធ្វើឲ្យព្រះជាម្ចាស់បានបរិសុទ្ធ មានព្រះកិត្តិយសបំផុត ខ្ពង់ខ្ពស់បំផុត

និងជាព្រះតែមួយអង្គគត់ដែលមនុស្សថ្វាយបង្គំ

និងដើម្បីឲ្យមនុស្សលោកទាំងមូល រស់នៅប្រកបដោយព្រះពររបស់ព្រះជាម្ចាស់

ដូចជាពូជពង្សរបស់លោកអ័ប្រាហាំ

ដែលបានរស់នៅក្រោមការសន្យាររបស់ព្រះយេហូវ៉ា

និងដូចជា អ័ដាំ និងអេវ៉ា

ជាមនុស្សដែលព្រះបានបង្កើតមកដំបូងគេ និងបានរស់នៅក្នុងសួនច្បារអេដែន

និងដូចជា អ័ដាំ និងអេវ៉ា

ជាមនុស្សដែលព្រះបានបង្កើតមកដំបូងគេ និងបានរស់នៅក្នុងសួនច្បារអេដែន

កិច្ចការរបស់ព្រះជាម្ចាស់បាចសាចទៅមុខ ប្រៀបដូចជាទឹករលកដ៏ធំសម្បើម

គ្មាននរណាម្នាក់អាចឃាត់ឃាំងទ្រង់បានឡើយ

ហើយក៏គ្មាននរណាម្នាក់អាចបញ្ឈប់ដំណើររបស់ទ្រង់បានដែរ

មានតែអស់អ្នកណាដែលស្ដាប់បន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់

និងអស់អ្នកដែលស្វែងរក ហើយស្រេកឃ្លានចង់បានទ្រង់ប៉ុណ្ណោះ

ទើបអាចដើរតាមស្នាមព្រះបាទារបស់ទ្រង់ និងទទួលសេចក្ដីសន្យារបស់ទ្រង់បាន

អ្នកដែលមិនស្ដាប់តាមទ្រង់ នឹងត្រូវជួបគ្រោះមហន្តរាយយ៉ាង ច្រើនសន្ធឹក

និងត្រូវទទួលទោសដែលស័ក្តិសមបំផុត

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល