ខ្សែភាពយន្តគ្រីស្ទាន «អនុស្សាវរីយ៍នៃភាពយុវវ័យរបស់ខ្ញុំ» Faith Testimony of a 20-Year-Old Christian

19-12-2022

ចាវ ស៊ីនលាង បានជឿលើព្រះជាម្ចាស់ជាមួយឪពុកម្ដាយរបស់គាត់តាំងពីគាត់នៅតូច។ ក្រោយមក នៅខែឧសភា ឆ្នាំ២០១៤ ទើបតែអាយុ ២០ឆ្នាំ គាត់ត្រូវបានប៉ូលិសចាប់ខ្លួន ខណៈពេលកំពុងនៅក្នុងការជួបជុំមួយ និងត្រូវបាននាំទៅកាន់ការបំផ្លាស់បំប្រែ តាមរយៈមណ្ឌលអប់រំសម្រាប់ការលាងខួរក្បាល។ ប៉ូលិសប្រើប្រាស់វិធីសាស្ដ្រធ្វើទារុណកម្មគ្រប់ប្រភេទ ដោយប៉ុនប៉ងបង្ខំឱ្យគាត់ក្បត់ក្រុមជំនុំ រួមទាំងយកចុងបារីដុតក្បាលពោះគាត់ និងក្រោមខ្សែក្រវាត់ ហើយជះទឹកក្ដៅពុះបួនកំសៀវលើរាងកាយរបស់គាត់ និងប្រដាប់ភេទរបស់គាត់ ដោយធ្វើឱ្យរាងកាយទាំងមូលរបស់គាត់មានសុទ្ធតែពងបែកឈាមទាំងធំទាំងតូច ហើយស្បែករបស់គាត់អាក្រក់ពិបាកទ្រាំមើលណាស់។ ចាវ ស៊ីនលាង ចាប់ផ្ដើមប៉ងចង់ស្លាប់ដោយសារតែការឈឺចាប់របស់គាត់ ប៉ុន្តែតាមរយៈការបំភ្លឺ និងការដឹកនាំរបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់ទទួលបានសេចក្ដីជំនឿរបស់គាត់វិញ ហើយមានភាពក្លាហានក្នុងការបន្តទៅមុខទៀត តាំងចិត្តយ៉ាងច្បាស់ក្នុងការឈរធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ទោះបីជាមុនពេលស្បែករបស់គាត់ត្រូវបានព្យាបាលក៏ដោយ ក៏គ្រូលាងខួរក្បាលបន្តឥតឈប់ដែរ ដោយផ្លាស់វេនគ្នា ក្នុងបំណងលាងខួរក្បាលគាត់។ ស្របពេលជាមួយគ្នានេះ ប៉ូលិសនៅបន្តគំរាមកំហែង និងបំភិតបំភ័យគាត់ជានិច្ច ដោយព្យាយាមបង្ខំគាត់ឱ្យបដិសេធ និងក្បត់ព្រះជាម្ចាស់។ ចំពោះមុខការបៀតបៀនដ៏ឃោរឃៅនេះ ដោយប៉ូលិសកុម្មុយនីស្ដចិន និងគ្រូលាងខួរក្បាល តើនៅទីបញ្ចប់ ចាវ ស៊ីលាង អាចឈរធ្វើបន្ទាល់បានឬទេ? សូមទស្សនារឿង អនុស្សាវរីយ៍នៃភាពយុវវ័យរបស់ខ្ញុំ ដើម្បីរកឱ្យឃើញចម្លើយ។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល