មនុស្សនៅទូទាំងពិភពលោករៀនភាសាចិន | ការសូត្រ និងក្រុមចម្រៀង៖ ចូរយកចិត្តទុកដាក់ចំពោះវាសនារបស់មនុស្សជាតិ | សំឡេងនៃការសរសើរ ២០២៦
19-01-2026
១
ខ្ញុំសូមដាស់តឿនដល់មនុស្សនៃគ្រប់ជាតិសាសន៍ទាំងអស់ គ្រប់ប្រទេសទាំងអស់ និងសូម្បីតែគ្រប់វិស័យទាំងអស់ ឱ្យស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឱ្យសម្លឹងមើលកិច្ចការរបស់ព្រះជាម្ចាស់ និងយកចិត្តទុកដាក់ចំពោះវាសនារបស់មនុស្សជាតិ ដោយហេតុនេះ ទើបតម្កើងព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធបំផុត មានព្រះកិត្តិយសបំផុត ខ្ពង់ខ្ពស់បំផុត និងជាអង្គតែមួយគត់ដែលត្រូវថ្វាយបង្គំក្នុងចំណោមមនុស្សជាតិ។ និងដើម្បីឱ្យមនុស្សលោកទាំងមូល រស់នៅក្នុងព្រះពររបស់ព្រះជាម្ចាស់ ដូចជាពូជពង្សរបស់អ័ប្រាហាំ ដែលបានរស់នៅក្រោមការសន្យារបស់ព្រះយេហូវ៉ា និងដូចជា អ័ដាម និងអេវ៉ា ជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតមកតាំងពីគ្រាដំបូង និងបានរស់នៅក្នុងសួនច្បារអេដែន។
២
កិច្ចការរបស់ព្រះជាម្ចាស់បោកបក់ទៅមុខយ៉ាងខ្លាំងក្លា ប្រៀបដូចជាទឹករលកដ៏ធំសម្បើម។ គ្មាននរណាម្នាក់អាចឃាត់ឃាំងទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ឈប់ដំណើររបស់ទ្រង់បានដែរ។ មានតែអស់អ្នកណាដែលស្ដាប់ព្រះបន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់ និងអស់អ្នកដែលស្វែងរក ហើយស្រេកឃ្លានចង់បានទ្រង់ប៉ុណ្ណោះ ទើបអាចដើរតាមស្នាមព្រះបាទារបស់ទ្រង់ និងទទួលសេចក្ដីសន្យារបស់ទ្រង់បាន។ អ្នកដែលមិនធ្វើដូច្នោះ នឹងត្រូវជួបគ្រោះមហន្តរាយដ៏លើសលប់ ព្រមទាំងត្រូវទទួលការដាក់ទោសដែលស័ក្តិសម។
ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត