កម្រងឯកសារតន្ត្រី | ព្រះមួយអង្គដែលមានអធិបតេយ្យភាពលើរបស់សព្វសារពើ | ចម្រៀងគ្រីស្ទាន

02-02-2021

នៅទូទាំងចក្រវាលដ៏ធំល្វឹងល្វើយ ដុំនៃលំហអាកាសទាំងអស់ធ្វើចលនាយ៉ាងជាក់លាក់នៅក្នុងតារាវិថីរបស់ខ្លួន។ នៅក្រោមមេឃ ភ្នំ ទន្លេ និងបឹងបួសុទ្ធតែមានព្រំដែនរបស់វា ហើយសត្តនិករទាំងអស់រស់នៅ និងបង្កើតកូនចៅនៅក្នុងរដូវកាលទាំងបួនស្របតាប់ច្បាប់នៃជីវិត...ការទាំងអស់នេះត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ដូច្នេះ តើមានព្រះដ៏មានគ្រប់ព្រះចេស្ដាមួយអង្គដែលកំពុងតែសោយរាជ្យ និងចាត់ចែងការទាំងនេះដែរឬទេ? ចាប់តាំងពីចាប់កំណើតមកក្នុងពិភពលោកនេះ ទាំងស្រែកយំ យើងចាប់ផ្ដើមមានតួនាទីខុសៗគ្នានៅក្នុងជីវិត។ យើងវិវឌ្ឍខ្លួនចេញពីការកើត ទៅកាន់វ័យចាស់ជរា ទៅកាន់វ័យព្យាធិ ទៅកាន់វ័យមរណៈ ហើយរស់នៅរវាងអំណរនិងទុក្ខព្រួយ... តើមនុស្សជាតិមានប្រភពមកពីណា ហើយយើងនឹងត្រូវទៅណាឲ្យប្រាកដទៅ? តើនរណាកំពុងតែសោយរាជ្យលើវាសនារបស់យើង? ចាប់តាំងពីសម័យបុរាណ រហូតដល់សម័យទំនើប ប្រជាជាតិធំៗបានរីកចម្រើនឡើង អាណាចក្របានផុសឡើងរួចបាត់ទៅវិញ ហើយប្រទេស និងប្រជាជនបានរីកចម្រើន និងវិនាសទៅតាមជំនោរនៃប្រវត្តិសាស្ត្រ... ដូចច្បាប់ធម្មជាតិដែរ ច្បាប់នៃការអភិវឌ្ឍរបស់មនុស្សជាតិមានបង្កប់នូវសេចក្តីអាថ៌កំបាំងដែលគ្មានដែនកំណត់។ តើអ្នកចង់ដឹងអំពីចម្លើយចំពោះអាថ៌កំបាំងទាំងនោះដែរឬទេ? កម្រងឯកសារអំពីព្រះមួយអង្គដែលមានអធិបតេយ្យភាពលើរបស់សព្វសារពើ នឹងដឹកនាំអ្នកឲ្យយល់អំពីឫសគល់នៃការនេះ ដោយលាតត្រដាងគ្រប់ទាំងសេចក្តីអាថ៌កំបាំងទាំងអស់នេះ!

ឯកសារ​មួយ​ចំនួន​នៅ​ក្នុង​វីដេអូ​នេះ​ មក​ពី៖

https://www.holyspiritspeaks.org/special-topic/copyright.html

Hebrew Bible verses: Copyright to the Bible Society in Israel, used with permission.

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ប្រភេទ​វីដេអូ​ផ្សេង​ទៀត​

អំណានចេញពី ភាគ១ នៃសៀវភៅព្រះបន្ទូល ស្ដីអំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ការអានពី «ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់» អំណានចេញពី ភាគ៥ នៃសៀវភៅព្រះបន្ទូល ស្ដីអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ភាពយន្តដំណឹងល្អ មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីពិតនៅក្នុងសេចក្ដីជំនឿ វីដេអូពីការធ្វើបន្ទាល់អំពីជីវិតពួកជំនុំ ភាពយន្តទីបន្ទាល់អំពីបទពិសោធន៍ជីវិត ភាពយន្តអំពីការបៀតបៀនខាងសាសនា ការសម្តែងរបាំតាមតន្ត្រីចម្រៀងចម្រុះសំឡេង ឈុតវីដេអូចម្រៀង​ជា​ក្រុម ជីវិតពួកជំនុំ៖ ឈុតសម្ដែងចម្រុះ វីដេអូចម្រៀង​ វីដេអូទំនុក​តម្កើង​ ការបើកសម្ដែងពីសេចក្ដីពិត សម្រង់ឈុត​សំខាន់​ក្នុង​ភាព​យន្ត

ចែក​រំលែក

លុប​ចោល