ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់​សម្ដីទី ២៦៦

30-04-2021

បន្ទាប់ពីព្រះជាម្ចាស់បានធ្វើកិច្ចការអំពីយុគសម័យនៃក្រឹត្យវិន័យ គម្ពីរសញ្ញាចាស់ត្រូវបានបង្កើតឡើង ហើយពេលនោះដែលមនុស្សបានចាប់ផ្តើមអានព្រះគម្ពីរ។ បន្ទាប់ពីព្រះយេស៊ូវវបានយាងមក ទ្រង់បានធ្វើកិច្ចការអំពីយុគសម័យនៃព្រះគុណ ហើយពួកសាវ័ករបស់ទ្រង់បានសរសេរនូវសញ្ញាថ្មី។ ដូច្នេះ សញ្ញាចាស់ និងសញ្ញាថ្មីនៃព្រះគម្ពីរ ត្រូវបានបង្កើតឡើង ហើយមានរហូតមកដល់សព្វថ្ងៃនេះ សម្រាប់អស់អ្នកដែលជឿលើព្រះជាម្ចាស់ បានអាននូវព្រះគម្ពីរ។ ព្រះគម្ពីរជាសៀវភៅប្រវត្តិសាស្រ្ត។ ពិតណាស់ ព្រះគម្ពីរក៏មានចែងទុកនូវទំនាយខ្លះៗរបស់ពួកហោរាដែរ ហើយទំនាយបែបនេះ មិនមែនជាប្រវត្តិសាស្ត្រទេ។ ព្រះគម្ពីររួមបញ្ចូលផ្នែកខ្លះៗ—ដែលមិនគ្រាន់តែជាទំនាយ ឬក៏គ្រាន់តែជាកិច្ចការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ ហើយក៏មិនមែនមានតែសំបុត្ររបស់ប៉ុលដែរ។ អ្នកត្រូវតែដឹងថាព្រះគម្ពីរមានប៉ុន្មានផ្នែក គម្ពីរសញ្ញាចាស់មាន លោកុប្បត្តិ និក្ខមនំ... ហើយក៏មានសៀវភៅគម្ពីរថ្លែងអំពីទំនាយដែលពួកហោរាបានសរសេរផងដែរ។ នៅចុងបញ្ចប់ សញ្ញាចាស់បញ្ចប់ដោយសៀវភៅម៉ាឡាគី។ ផ្នែកទីមួយនេះកត់ទុកនូវកិច្ចការអំពីយុគសម័យច្បាប់ ដែលបានដឹកនាំដោយព្រះយេហូវ៉ា។ ចាប់តាំងពីគម្ពីរលោកុប្បត្តិរហូតដល់សៀវភៅម៉ាឡាគី វាគឺជាកំណត់ត្រាដ៏ទូលំទូលាយអំពីគ្រប់ទាំងកិច្ចការអំពីយុគសម័យនៃក្រឹត្យវិន័យ។ ដែលអាចនិយាយបានថា គម្ពីរសញ្ញាចាស់កត់នូវគ្រប់ទាំងពិសោធន៍ទាំងអស់របស់មនុស្ស ដែលត្រូវបានដឹកនាំដោយព្រះយេហូវ៉ានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងពេលនៃជំនាន់គម្ពីរសញ្ញាចាស់ដែលជាយុគសម័យនៃក្រឹត្យវិន័យ មានហោរាជាច្រើនដែលព្រះយេហូវ៉ាបានលើកឡើងបានថ្លែងនូវទំនាយអំពីទ្រង់ ដោយពួកគេបានបង្ហាត់បង្ហាញដល់ពួកកុលសម្ព័ន្ធ និងប្រជាជាតិផ្សេងៗ ហើយបានថ្លែងទំនាយអំពីកិច្ចការដែលព្រះយេហូវ៉ានឹងត្រូវធ្វើ។ មនុស្សទាំងនេះដែលព្រះយេហូវ៉ាបានលើកពួកគេឡើង សុទ្ធតែបានប្រទាននូវព្រះវិញ្ញាណនៃការថ្លែងទំនាយពីព្រះយេហូវ៉ា៖ ពួកគេអាចមើលឃើញនូវនិមិត្តពីព្រះយេហូវ៉ា ហើយឮព្រះសូរសៀងរបស់ទ្រង់ ដូច្នេះហើយពួកគេត្រូវបានទ្រង់បណ្ដាល ហើយបានសរសេរនូវសេចក្ដីទំនាយ។ កិច្ចការដែលពួកគេបានធ្វើ គឺជាការសម្ដែងចេញនូវព្រះសូរសៀងរបស់ព្រះយេហូវ៉ា ជាការសម្ដែងចេញនូវសេចក្ដីទំនាយរបស់ព្រះយេហូវ៉ា ហើយកិច្ចការរបស់ព្រះយេហូវ៉ានៅគ្រានោះ គឺគ្រាន់តែណែនាំមនុស្សដោយប្រើព្រះវិញ្ញាណ គឺទ្រង់មិនបានត្រឡប់ជាសាច់ទេ ហើយមនុស្សក៏មិនបានឃើញព្រះភក្រ្តទ្រង់សោះឡើយ។ ដូច្នេះ ទ្រង់បានបណ្ដាលឲ្យមានពួកហោរាជាច្រើនដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយបានឲ្យពួកគេថ្លែងនូវទំនាយ ដែលពួកគេបានទាយទៅគ្រប់ពូជអំបូរ និងអំបូរអ៊ីស្រាអែលផងដែរ។ កិច្ចការរបស់ពួកគេ គឺត្រូវនិយាយពីទំនាយ ហើយពួកគេខ្លះ បានសរសេរអំពីការបង្ហាត់បង្ហាញរបស់ព្រះយេហូវ៉ាដល់ពួកគេ ដើម្បីបើកសម្ដែងដល់អ្នកដទៃ។ ព្រះយេហូវ៉ាបានលើកមនុស្សទាំងនេះឲ្យបានខ្ពង់ខ្ពស់ឡើង ដើម្បីថ្លែងអំពីសេចក្ដីទំនាយ ប្រាប់អំពីកិច្ចការនាពេលអនាគត ឬកិច្ចការដែលត្រូវធ្វើនៅគ្រានោះ ដើម្បីឲ្យមនុស្សអាចឃើញភាពអស្ចារ្យ និងព្រះប្រាជ្ញារបស់ព្រះយេហូវ៉ា។ សៀវភៅគម្ពីរព្យាការីទាំងនេះ គឺខុសគ្នាឆ្ងាយណាស់ពីសៀវភៅគម្ពីរឯទៀតៗនៃព្រះគម្ពីរ។ សៀវភៅគម្ពីរព្យាការីទាំងនេះ គឺជាព្រះបន្ទូលដែលបានថ្លែង ឬសរសេរ ដោយអ្នកដែលត្រូវបានប្រទានព្រះវិញ្ញាណនៃការថ្លែងទំនាយ—ដោយអ្នកដែលបានទទួលនូវនិមិត្ត ឬព្រះសួរសៀងពីព្រះយេហូវ៉ា។ ក្រៅពីសៀវភៅទំនាយ សៀវភៅឯទៀតនៅក្នុងសញ្ញាចាស់ត្រូវបានបង្កើតឡើងដោយកំណត់ត្រាដែលបានធ្វើឡើងដោយមនុស្ស បន្ទាប់ពីព្រះយេហូវ៉ាបានបញ្ចប់កិច្ចការរបស់ទ្រង់។ សៀវភៅទាំងនេះ មិនអាចជំនួសការថ្លែងពីទំនាយដោយពួកហោរា ដែលព្រះយេហូវ៉ាបានបណ្ដាលឲ្យមាននោះទេ ដូចដែលសៀវភៅគម្ពីរលោកុប្បត្តិ និងគម្ពីរនិក្ខមន មិនអាចប្រៀបធៀបទៅនឹងសៀវភៅអេសាយ និងសៀវភៅដានីយ៉ែលបានទេ។ សេចក្ដីទំនាយនានា ត្រូវបានថ្លែងប្រាប់ មុនពេលដែលកិច្ចការត្រូវបានធ្វើឡើង។ រីឯសៀវភៅគម្ពីរឯទៀតៗ ត្រូវបានសរសេរបន្ទាប់ពីកិច្ចការត្រូវបានបញ្ចប់ ដែលជាអ្វីដែលមនុស្សអាចធ្វើបាន។ ពួកហោរានៅសម័យនោះ ត្រូវបានបណ្ដាលដោយព្រះយេហូវ៉ា ហើយបានថ្លែងនូវទំនាយខ្លះៗ ពួកគេបានថ្លែងនូវព្រះបន្ទូលជាច្រើន ហើយពួកគេបានទាយនូវទំនាយអំពីរឿងរ៉ាវនៃយុគសម័យព្រះគុណ និងការបំផ្លាញពិភពលោកនៅគ្រាចុងក្រោយ—ដែលជាកិច្ចការដែលព្រះយេហូវ៉ាបានគ្រោងនឹងធ្វើ។ សៀវភៅគម្ពីរឯទៀតៗ កត់ទាំងអស់អំពីកិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅអ៊ីស្រាអែល។ ដូច្នេះ ពេលអ្នកអានព្រះគម្ពីរ អ្នកកំពុងតែអានភាគច្រើនអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើនៅអ៊ីស្រាអែល។ សញ្ញាចាស់ បានកត់ទុកជាចម្បងទៅលើកិច្ចការរបស់ព្រះយេហូវ៉ា ក្នុងការនាំផ្លូវប្រជារាស្រ្តអ៊ីស្រាអែល ការដែលទ្រង់ប្រើម៉ូសេដើម្បីនាំប្រជារាស្រ្តអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ដែលបាននាំពួកគេចេញពីនឹមរបស់ស្តេចផារ៉ោន និងយកពួកគេចេញទៅក្នុងទីរហោស្ថាន បន្ទាប់ពីនោះពួកគេបានចូលទៅកាន់ស្រុកកាណាន ហើយអ្វីៗបន្ទាប់ពីនេះ គឺជាជីវិតរបស់ពួកគេនៅស្រុកកាណាន។ អ្វីៗក្រៅពីនេះ គឺត្រូវបានកត់ត្រាទុកអំពីកិច្ចការរបស់ព្រះយេហូវ៉ានៅពេញទូទាំងអ៊ីស្រាអែល។ អ្វីៗគ្រប់យ៉ាងដែលបានកត់ត្រាទុកនៅក្នុងគម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះយេហូវ៉ានៅអ៊ីស្រាអែល វាគឺជាកិច្ចការដែលព្រះយេហូវ៉ាបានធ្វើ នៅក្នុងទឹកដីដែលទ្រង់បានបង្កើតអ័ដាម និងអេវ៉ា។ ចាប់ពីពេលដែលព្រះជាម្ចាស់បានចាប់ផ្តើមជាផ្លូវការក្នុងការដឹកនាំមនុស្សនៅលើផែនដីបន្ទាប់ពីណូអេ អ្វីទាំងអស់ដែលបានកត់ទុកក្នុងសញ្ញាចាស់ គឺជាកិច្ចការរបស់អ៊ីស្រាអែល។ ហើយហេតុអ្វីបានជាមិនមានការកត់ត្រាទុកអំពីកិច្ចការណាក្រៅពីអ៊ីស្រាអែលអ៊ីចឹង? ពីព្រោះទឹកដីអ៊ីស្រាអែលជាអណ្តូងរបស់មនុស្ស។ កាលពីដើមដំបូងឡើយ មិនមានប្រទេសណាក្រៅពីប្រទេសអ៊ីស្រាអែលទេ ហើយព្រះយេហូវ៉ាមិនបានធ្វើកិច្ចការនៅកន្លែងផ្សេងដែរ។ តាមវិធីនេះ អ្វីដែលបានកត់ទុកនៅក្នុងសញ្ញាចាស់ គឺពិតជាកិច្ចការរបស់ព្រះជាម្ចាស់នៅអ៊ីស្រាអែលក្នុងពេលនោះ។ ព្រះបន្ទូលដែលថ្លែងដោយពួកហោរា ដោយអេសាយ ដានីយ៉ែល យេរេមា និងអេសេគាល... ពាក្យរបស់ពួកគេដែលបានទាយទុកអំពី កិច្ចការផ្សេងទៀតរបស់ទ្រង់នៅលើផែនដី គឺពួកគេបានទាយពីកិច្ចការរបស់ព្រះយេហូវ៉ាដែលជាព្រះអង្គទ្រង់ផ្ទាល់។ អ្វីៗទាំងអស់នេះមកពីព្រះជាម្ចាស់ វាជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយក្រៅពីសៀវភៅគម្ពីរព្យាការីទាំងនេះ ចំពោះសៀវភៅគម្ពីរផ្សេងៗទៀត គឺជាការកត់ត្រាទុកនូវបទពិសោធន៍របស់មនុស្សអំពីកិច្ចការរបស់ព្រះយេហូវ៉ានៅពេលនោះ។

កិច្ចការអំពីការបង្កើតបានកើតឡើងមុនពេលមានមនុស្ស ប៉ុន្តែសៀវភៅគម្ពីរលោកុប្បត្តិ បានកើតមានឡើងបន្ទាប់ពីមានវត្ដមានមនុស្សប៉ុណ្ណោះ។ វាជាគម្ពីរដែលម៉ូសេបានសរសេរក្នុងយុគសម័យច្បាប់។ វាដូចជារឿងរ៉ាវដែលកើតឡើងក្នុងចំណោមអ្នករាល់គ្នានាពេលសព្វថ្ងៃនេះអ៊ីចឹង៖ បន្ទាប់ពីមានរឿងរ៉ាវកើតឡើង អ្នករាល់គ្នាសរសេររឿងរ៉ាវទាំងនោះទុក ដើម្បីបង្ហាញដល់មនុស្សក្នុងពេលអនាគត និងសម្រាប់មនុស្សគ្រាខាងមុខ ហើយអ្វី!ដែលអ្នកបានកត់ទុកគឺជារឿងរ៉ាវដែលបានកើតឡើងនៅអតីតកាល—រឿងរ៉ាវទាំងនោះមិនមានអ្វីក្រៅពីប្រវត្តិសាស្រ្តទេ។ រឿងរ៉ាវដែលបានកត់ទុកនៅក្នុងគម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះយេហូវ៉ានៅអ៊ីស្រាអែល ហើយអ្វីដែលបានកត់ទុកនៅក្នុងគម្ពីរសញ្ញាថ្មី គឺជាកិច្ចការរបស់ព្រះយេស៊ូវក្នុងយុគសម័យនៃព្រះគុណ។ ពួកគេបានចងក្រងទុកនូវកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយុគសម័យពីរផ្សេងគ្នា។ គម្ពីរសញ្ញាចាស់ ចងក្រងទុកនូវកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃកក្រឹត្យវិន័យ ដូច្នេះហើយគម្ពីរសញ្ញាចាស់ គឺជាសៀវភៅប្រវត្តិសាស្ត្រ ខណៈដែលគម្ពីរសញ្ញាថ្មី គឺជាផលិតផលនៃកិច្ចការរបស់យុគសម័យព្រះគុណ។ នៅពេលដែលកិច្ចការថ្មីបានចាប់ផ្តើម គម្ពីរសញ្ញាថ្មីក៏ទៅជាហួសសម័យផងដែរ—ដូច្នេះហើយ គម្ពីរសញ្ញាថ្មី ក៏ជាសៀវភៅប្រវត្តិសាស្ត្រមួយផងដែរ។ ជាការពិត គម្ពីរសញ្ញាថ្មី មិនមែនមានលក្ខណៈជាប្រព័ន្ធដូចទៅនឹងគម្ពីរសញ្ញាចាស់ទេ ហើយក៏មិនមានការកត់ត្រាទុកនូវរឿងរ៉ាវជាច្រើនដែរ។ គ្រប់ព្រះបន្ទូលជាច្រើនដែលព្រះយេហូវ៉ាបានមានបន្ទូល ត្រូវបានកត់ទុកនៅក្នុងគម្ពីរសញ្ញាចាស់នៃព្រះគម្ពីរ ចំណែកឯព្រះបន្ទូលខ្លះៗរបស់ព្រះយេស៊ូវ ត្រូវបានកត់ទុកនៅក្នុងសៀវភៅដំណឹងល្អទាំងបួន។ ជាការពិត ព្រះយេស៊ូវក៏បានធ្វើនូវកិច្ចការជាច្រើនផងដែរ ប៉ុន្តែមិនត្រូវបានកត់ទុកជាលម្អិតនោះទេ។ មានការកត់ត្រាតិចតួចនៅក្នុងគម្ពីរសញ្ញាថ្មី ដោយព្រោះតែចំនួននៃកិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺបរិមាណនៃកិច្ចការដែលទ្រង់បានធ្វើក្នុងកំឡុងពេលបីឆ្នាំកន្លះនៅលើផែនដី និងកិច្ចការរបស់ពួកសាវ័ក គឺនៅតិចជាងកិច្ចការរបស់ព្រះយេហូវ៉ាឆ្ងាយណាស់។ ដូច្នេះហើយ បានជាសៀវភៅនៅគម្ពីរសញ្ញាថ្មី មានតិចជាងសៀវភៅនៅក្នុងគម្ពីរសញ្ញាចាស់។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល