ខ្សែភាពយន្តគ្រីស្ទាន «សាច់រឿងខ្ញុំ សាច់រឿងយើង» God's Word Is the Power of Our Life

14-04-2023

យ៉ាង យី ដែលជាអ្នកដឹកនាំពួកជំនុំម្នាក់ ត្រូវបានគេចាប់ខ្លួននៅក្នុងយុទ្ធនាការចាប់ខ្លួនដ៏ធំមួយរបស់បក្សកុម្មុយនីស្តចិន ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួនដប់ឆ្នាំ។ ក្រោមការពិនិត្យតាមដានយ៉ាងតឹងរ៉ឹង និងតម្រូវឱ្យធ្វើពលកម្មដូចទាសករពីសំណាក់ឆ្មាំគុក គាត់ឈឺចាប់ និងរងទារុណកម្ម ហើយគាត់ស្រេកឃ្លានការផ្គត់ផ្គង់ពីព្រះបន្ទូលព្រះជាម្ចាស់យ៉ាងខ្លាំង។ ថ្ងៃមួយ បងប្អូនប្រុសស្រីប្រថុយទៅសួរសុខទុក្ខគាត់នៅពន្ធនាគារ ហើយពួកគាត់លួចយកច្បាប់ចម្លងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅឱ្យគាត់។ នៅពេលដែល យ៉ាង យី អានព្រះបន្ទូលព្រះជាម្ចាស់ដោយចិត្តស្រេកឃ្លាន គាត់បានទទួលការជំរុញចិត្តយ៉ាងខ្លាំង ហើយគាត់បានងើបចេញពីការឈឺចាប់ និងភាពអវិជ្ជមានរបស់គាត់។ នៅពេលដែលការគាបសង្កប់ និងការធ្វើទុក្ខបុកម្នេញរបស់បក្សកុម្មុយនីស្តចិនចំពោះគ្រីស្ទបរិស័ទរីកកាន់តែខ្លាំង បងប្អូនកាន់តែច្រើនត្រូវបានគេដាក់ក្នុងពន្ធនាគារជាមួយគាត់ដែរ។ យ៉ាង យី យល់ឃើញថា អ្នកខ្លះឈឺ និងអវិជ្ជមាន ព្រោះតែពួកគេបានរងទារុណកម្ម រីឯអ្នកខ្លះទៀតត្រូវបានពួកឆ្មាំគុកបង្ខំឱ្យសរសេរ «លិខិតទាំងបី» ដើម្បីបដិសេធព្រះជាម្ចាស់ ហើយព្រោះតែរឿងនេះ ពួកគាត់មានវិប្បដិសារី និងស្ដីបន្ទោសខ្លួនឯង។ បន្ទាប់ពីឃើញបែបនេះ យ៉ាង យី ព្យាយាមរកឱកាសជួយជ្រោមជ្រែងបងប្អូន ហើយគាត់ចែកចាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់ពួកគាត់។ នៅពេលដែលបងប្អូនអានព្រះបន្ទូលព្រះជាម្ចាស់ ពួកគាត់ទទួលបានការផ្គត់ផ្គង់ខាងវិញ្ញាណ ហើយពួកគាត់គ្រប់គ្នាមានអារម្មណ៍ថា ព្រះបន្ទូលពិតជាមានតម្លៃណាស់ ដូច្នេះ ពួកគាត់សម្រេចចិត្តកត់ត្រាអត្ថបទព្រះបន្ទូលព្រះជាម្ចាស់ដែលពួកគេចងចាំ រួចចែកចាយគ្នាទៅវិញទៅមក ដែលការនេះជួយឱ្យបងប្អូនកាន់តែច្រើនបានអានព្រះបន្ទូលព្រះជាម្ចាស់។ ប៉ុន្តែ ព្រោះតែការតាមដានពីសំណាក់ឆ្មាំគុក និងការរាយការណ៍ពីគិញសម្ងាត់ បងប្អូនរបស់ យ៉ាង យី ត្រូវបានគេរកឃើញជាបន្តបន្ទាប់ថាមានព្រះបន្ទូលព្រះជាម្ចាស់ បន្ទាប់មក ពួកគេត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតត្រាយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់ឆ្មាំគុក ទទួលរងការសួរចម្លើយ និងការធ្វើទារុណកម្ម។ ក្រោយមក ការឆែកឆេរទ្រង់ទ្រាយធំមួយត្រូវបានធ្វើឡើងនៅតាមផ្នែកនីមួយៗក្នុងពន្ធនាគារ។ នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ បងប្អូនជួបការល្បងលនៃសេចក្តីជំនឿដ៏ធំមួយ...។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល