ខ្សែភាពយន្តគ្រីស្ទាន «ខាងក្នុង និងខាងក្រៅគ្រួសារ» A Difficult Choice Between Family and the Truth

06-08-2023

គ្រួសាររបស់ លី មីងយី ទាំងមូលជឿលើព្រះជាម្ចាស់ ហើយគាត់ និងប្អូនស្រីគាត់ ឈ្មោះ លី ឡាន មានសេចក្ដីក្លៀវក្លាក្នុងការលះបង់ដើម្បីព្រះជាម្ចាស់។ លី មីងយី បំពេញភារកិច្ចរបស់គាត់នៅទីក្រុងមួយទៀតអស់រយៈពេលពីរឆ្នាំ ប៉ុន្តែក្រោយពេលគាត់ត្រលប់មកស្រុកកំណើតវិញ គាត់ក៏ដឹងថា ប្អូនស្រីគាត់អាងតំណែងខ្លួនឯង និយាយពីគោលលទ្ធិ និងស្តីបន្ទោសអ្នកដទៃ នៅពេលដែលនាងស្រោចស្រពអ្នកជឿថ្មី។ លី មីងយី គាំទ្រ និងជួយដល់ លី ឡាន ជាច្រើនដង ដោយសង្ឃឹមថា នាងនឹងស្វែងរកសេចក្តីពិត និងដោះស្រាយបញ្ហារបស់នាង។ ប៉ុន្តែ មិនយូរប៉ុន្មាន លី មីងយី និងសហការីគាត់ បានដឹងថា លី ឡាន បានគាបសង្កត់ និងសងសឹកបងប្អូនណា ដែលផ្ដល់ណែនាំនាង ដូច្នេះ ពួកគេលើកឡើងពីបញ្ហារបស់នាង ដើម្បីជួយនាង ប៉ុន្តែនាងមិនទទួលយកសោះឡើយ។ បងប្អូនប្រុសស្រី បានដឹងពី លី ឡាន ហើយរាយការណ៍ពីបញ្ហារបស់នាងពីម្នាក់ទៅម្នាក់ ដូច្នេះ លី មីងយី និងសហការីគាត់ ក៏បណ្ដេញនាងចេញពីភារកិច្ច ស្របតាមគោលការណ៍។ ប៉ុន្តែ លី ឡាន មិនពេញចិត្តនឹងការសម្រេចចិត្តនេះទេ ក៏វាយប្រហារ និងវិនិច្ឆ័យអ្នកដឹកនាំ និងគ្រូជំនួយនៅឯការជួបជុំ ដោយនិយាយថា ពួកគេកំពុងគាបសង្កត់នាង នាំបងប្អូនឱ្យដើរលើផ្លូវខុស អូសទាញមនុស្សឱ្យមកនៅខាងនាង និងរំខានបងប្អូន នៅពេលដែលពួកគាត់អានបន្ទូលព្រះជាម្ចាស់នៅក្នុងការជួបជុំគ្នា។ លី មីងយី ទទួលស្គាល់ថា ប្អូនស្រីគាត់ គឺជាមនុស្សទុច្ចរិត ហើយគួរតែបណ្ដេញនាងចេញ ប៉ុន្តែគាត់ខ្លាចថា នាងនឹងបាត់បង់ឱកាសទទួលបានសេចក្តីសង្រ្គោះ ដូច្នេះ គាត់ពិតជាពិបាកសម្រេចចិត្តខ្លាំងណាស់។ តើគាត់ត្រូវការពារប្អូនស្រីគាត់ ដោយផ្អែកលើមនោសញ្ចេតនា ឬក៏ត្រូវបណ្ដេញនាងចេញ និងការពារកិច្ចការនៃពួកជំនុំ ដោយប្រកាន់យកគោលការណ៍នៃសេចក្តីពិត? សូមទស្សនាខ្សែភាពយន្តនេះ។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល