ខ្សែភាពយន្តគ្រីស្ទាន «បានជួបព្រះអម្ចាស់ក្នុងអំឡុងភយន្តរាយ» (II) (Trailer)
31-07-2026
បន្ទាប់ពីលោក លី ឆេងអិន ទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ គាត់ក៏ប្រញាប់ផ្សាយដំណឹងល្អគ្រប់ទីកន្លែង ដោយទទួលបានមនុស្សមួយចំនួន។ ប៉ុន្តែពេលនោះ លោក លី ចាប់ផ្ដើមតម្កើងខ្លួន និងអួតអាងខ្លួនឯង។ ពេលដែលគាត់កំពុងមានអារម្មណ៍ពោរពេញដោយអំនួត និងពេញចិត្តចំពោះខ្លួនឯងហួសហេតុនោះ ស្រាប់តែអ្នកជឿថ្មីដែលគាត់ទទួលបាន ត្រូវបានគ្រូគង្វាលម្នាក់បំភាន់ និងរំខាន ហើយលោក លី ត្រូវអ្នកដឹកនាំសាសនាវាយដំ និងស្ទើរតែកកស្លាប់នៅក្នុងព្រិលទៅហើយ។ គាត់ដឹងថា នោះគឺជាការប្រៀនប្រដៅ និងការលួសកាត់របស់ព្រះជាម្ចាស់ចំពោះគាត់។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់បានដឹងថា ធម្មជាតិរបស់គាត់ គឺក្រអឺតក្រទមខ្លាំងពេក ថាគាត់ពុំមានចិត្តកោតខ្លាចព្រះជាម្ចាស់ ហើយគាត់ត្រូវការការជំនុំជម្រះ ការវាយផ្ចាល ការដាក់ពិន័យ និងការប្រៀនប្រដៅ។ បន្ទាប់ពីមានបទពិសោធជាច្រើនឆ្នាំ លោក លី ឆេងអិន បានយល់ដឹងយ៉ាងស៊ីជម្រៅថា ការដែលអាចទទួលព្រះអម្ចាស់ក្នុងអំឡុងភយន្តរាយដ៏ធំសម្បើម ឆ្លងកាត់បទពិសោធនៃការជំនុំជម្រះ និងការបោសសម្អាត ខណៈបំពេញភារកិច្ច ហើយអាចដើរនៅលើផ្លូវនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់បាន គឺជាព្រះគុណ និងព្រះពរដ៏ធំធេងរបស់ព្រះជាម្ចាស់ចំពោះគាត់ហើយ... យើងខ្ញុំសង្ឃឹមថា លោកអ្នកនឹងរង់ចាំការចេញនូវខ្សែភាពយន្តនាពេលខាងមុខ៖ បានជួបព្រះអម្ចាស់ក្នុងអំឡុងភយន្តរាយ (II)។
គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។
ប្រភេទវីដេអូផ្សេងទៀត