ខ្សែភាពយន្តគ្រីស្ទាន «បានជួបព្រះអម្ចាស់ក្នុងអំឡុងភយន្តរាយ» (I) (Trailer)
06-06-2026
លី ឆេងអិន គឺជាគ្រីស្ទបរិស័ទដែលមានជំនឿមុតមាំម្នាក់។ គាត់តែងតែជឿយ៉ាងមុតមាំថា ព្រះអម្ចាស់យេស៊ូវនឹងយាងមកតាមពពក បន្ទាប់ពីភយន្តរាយដ៏ធំសម្បើម ហើយលើកអ្នកជឿឡើងទៅកាន់នគរស្ថានសួគ៌។ នៅពេលដែលគាត់ស្ដាប់ឮគេធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ គាត់ពិបាកនឹងទទួលយកណាស់ ដោយសារគាត់គិតថា ភយន្តរាយដ៏ធំសម្បើមមិនទាន់បានមកដល់នៅឡើយទេ។ ប៉ុន្តែមិនយូរប៉ុន្មាន គាត់បានដឹងតាមរយៈការសិក្សាស្វែងយល់ថា ភយន្តរាយដ៏ធំសម្បើមដែលបានទាយទុកក្នុងកណ្ឌគម្ពីរវិវរណៈនោះ បានចាប់ផ្ដើមជាយូរណាស់មកហើយ។ ដូច្នេះ តើភយន្តរាយដ៏ធំសម្បើមជាអ្វីឱ្យពិតប្រាកដទៅ? តើព្រះអម្ចាស់យេស៊ូវនឹងយាងមកដោយស្ងាត់កំបាំងមុនភយន្តរាយ ឬក៏លេចមកដោយបើកចំហនៅលើពពក ក្រោយភយន្តរាយទៅ? តើនរណាដែលអាចទទួលព្រះអម្ចាស់បានក្នុងអំឡុងភយន្តរាយដ៏ធំសម្បើមនេះ?
យើងខ្ញុំសង្ឃឹមថា លោកអ្នកនឹងរង់ចាំការចេញផ្សាយខ្សែភាពយន្តដែលមានចំណងជើងថា៖ «បានជួបព្រះអម្ចាស់ក្នុងអំឡុងភយន្តរាយ» នាពេលខាងមុខនេះ។
គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។
ប្រភេទវីដេអូផ្សេងទៀត