ខ្សែភាពយន្តគ្រីស្ទាន «បានជួបព្រះអម្ចាស់ក្នុងអំឡុងភយន្តរាយ» (I)
07-06-2026
លី ឆេងអិន គឺជាគ្រីស្ទបរិស័ទដែលមានជំនឿមុតមាំម្នាក់។ គាត់តែងតែជឿយ៉ាងមុតមាំថា ព្រះអម្ចាស់យេស៊ូវនឹងយាងមកតាមពពក បន្ទាប់ពីភយន្តរាយដ៏ធំសម្បើម ហើយលើកអ្នកជឿឡើងទៅកាន់នគរស្ថានសួគ៌។ នៅពេលដែលគាត់ស្ដាប់ឮគេធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ គាត់ពិបាកនឹងទទួលយកណាស់ ដោយសារគាត់គិតថា ភយន្តរាយដ៏ធំសម្បើមមិនទាន់បានមកដល់នៅឡើយទេ។ ប៉ុន្តែមិនយូរប៉ុន្មាន គាត់បានដឹងតាមរយៈការសិក្សាស្វែងយល់ថា ភយន្តរាយដ៏ធំសម្បើមដែលបានទាយទុកក្នុងកណ្ឌគម្ពីរវិវរណៈនោះ បានចាប់ផ្ដើមជាយូរណាស់មកហើយ ហើយថា ព្រះអម្ចាស់យេស៊ូវបានយាងចុះមកដោយស្ងាត់កំបាំងដើម្បីលេចមក និងធ្វើកិច្ចការ។ ដោយមានក្ដីរំភើបរីករាយក្រៃលែង គាត់ក៏បានតាំងចិត្តចាប់ផ្ដើមដើរតាមផ្លូវនៃការផ្សាយដំណឹងល្អ ដោយធ្វើដំណើរទៅកាន់កន្លែងជាច្រើន ដើម្បីធ្វើបន្ទាល់អំពីការយាងមកវិញរបស់ព្រះអម្ចាស់យេស៊ូវ។ នៅពេលកំពុងផ្សាយដំណឹងល្អ ខ្លួនគាត់ផ្ទាល់ក៏បានឃើញនូវភយន្តរាយផ្សេងៗដែលបានកើតឡើងជាញឹកញាប់ ដោយមានមនុស្សជាច្រើនត្រូវជាប់នៅក្នុងភយន្តរាយ។ គាត់ទទួលដឹងខាងវិញ្ញាណអំពីបំណងព្រះហឫទ័យបន្ទាន់របស់ព្រះជាម្ចាស់ដើម្បីសង្គ្រោះមនុស្ស ហើយមិនថាគាត់ជួបប្រទះគ្រោះថ្នាក់ ឬទុក្ខវេទនាយ៉ាងណាក៏ដោយ ក៏គាត់នៅបន្តទៅមុខជានិច្ច...
គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។
ប្រភេទវីដេអូផ្សេងទៀត