ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៦១

01-05-2021

នៅក្នុងដំណាក់កាលនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ក្នុងរឿងទាំងនេះ គឺនៅគ្រាចុងក្រោយ ព្រះអង្គលែងប្រទានព្រះគុណ និងព្រះពរដល់មនុស្ស ដូចកាលដែលព្រះអង្គធ្វើពីមុនទៀតហើយ ហើយព្រះអង្គក៏នឹងមិនបញ្ចុះបញ្ចូលឲ្យមនុស្សប្រឹងឆ្ពោះទៅមុខទៀតដែរ។ ក្នុងដំណាក់កាលនៃកិច្ចការនេះ តើមនុស្សបានឃើញអ្វីខ្លះ ពីគ្រប់ផ្នែកនៃកិច្ចការរបស់ព្រះជាម្ចាស់ ដែលគេបានឆ្លងកាត់នោះ? មនុស្សបានឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះអង្គ។ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់ប្រទាននូវការផ្គត់ផ្គង់ ការបំភ្លឺ និងកាដឹកនាំដល់មនុស្ស ដូច្នេះមនុស្សក៏ចាប់ផ្តើមស្គាល់បំណងព្រះហឫទ័យរបស់ព្រះអង្គបន្តិចម្តងៗ ព្រមទាំងស្គាល់ព្រះបន្ទូលដែលព្រះអង្គមានបន្ទូល ហើយនិងស្គាល់ពីសេចក្តីពិតដែលព្រះអង្គបានប្រទានទៅដល់មនុស្សដែរ។ នៅពេលដែលមនុស្សទន់ខ្សោយ នៅពេលដែលគេត្រូវបានបោះបង់ចោល នៅពេលដែលគេគ្មានកន្លែងត្រូវទៅ នោះព្រះជាម្ចាស់នឹងប្រើព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីលួងលោម ផ្តល់កម្លាំង និងលើកទឹកចិត្តដល់ពួកគេ ដូច្នេះមនុស្សដែលទន់ទាបនឹងមានកំលាំង មានភាពស្វាហាប់ឡើង ហើយនិងមានឆន្ទៈក្នុងការសហការជាមួយព្រះជាម្ចាស់។ ក៏ប៉ុន្តែ នៅពេលដែលមនុស្សមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ប្រឆាំងនឹងព្រះអង្គ ឬនៅពេលដែលមនុស្សបង្ហាញពីការអាក្រក់របស់ខ្លួន នោះព្រះជាម្ចាស់នឹងមិនសំដែងសេចក្តីមេត្តាករុណា នៅក្នុងការវាយផ្ចាល និងការដាក់វិន័យចំពោះមនុស្សឡើយ។ ទោះយ៉ាងណា ព្រះជាម្ចាស់នឹងបង្ហាញសេចក្តីត្រាប្រណី និងការអត់ធ្មត់ចំពោះភាពល្ងង់ខ្លៅ ភាពល្ងីល្ងើ ភាពទន់ខ្សោយ និងភាពមិនទាន់ពេញវ័យរបស់មនុស្ស។ តាមរបៀបនេះ តាមរយៈការងារទាំងអស់ដែលព្រះជាម្ចាស់ធ្វើសម្រាប់មនុស្ស មនុស្សក៏មានភាពរីកចម្រើន លូតលាស់បន្តិចម្តងៗ និងស្គាល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្គាល់សេចក្ដីពិតយ៉ាងជាក់ ស្គាល់ថាអ្វីវិជ្ជមាន អ្វីអវិជ្ជមាន ព្រមទាំងស្គាល់អ្វីដែលអាក្រក់ និងខ្មៅងងឹតដែរ។ ព្រះជាម្ចាស់មិនមែនចាំតែវាយផ្ចាល និងដាក់ទោសដល់មនុស្សគ្រប់ពេលនោះទេ ហើយព្រះអង្គក៏មិនបង្ហាញការលើកលែង និងការអត់ធ្មត់ជារៀងរហូតដែរ។ ផ្ទុយទៅវិញ ព្រះអង្គប្រទានឲ្យមនុស្សម្នាក់ៗតាមរបៀបផ្សេងៗពីគ្នា តាមភាពខុសគ្នានៃដំណាក់កាល និងយោងតាមលក្ខន្តិក និងស្ថានភាពខុសគ្នារបស់ពួកគេរៀងៗខ្លួន។ ព្រះអង្គធ្វើអ្វីៗជាច្រើនសម្រាប់មនុស្ស ទាំងចេញថ្លៃជំនួសពួកគេដ៏ធំធេង រីឯមនុស្សមិនបានដឹងអ្វី ឬចំណាយអ្វីទាល់តែសោះ ក៏ប៉ុន្ដែអ្វីៗទាំងអស់ដែលព្រះអង្គធ្វើ គឺព្រះអង្គពិតជាធ្វើសម្រាប់មនុស្សគ្រប់ៗគ្នា។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺពិតជាក់៖ តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់ មនុស្សអាចចៀសផុតពីគ្រោះមហន្តរាយពីមួយទៅមួយ ហើយរាល់ពេល ព្រះជាម្ចាស់បង្ហាញសេចក្តីត្រាប្រណីម្តងហើយម្តងទៀត ចំពោះភាពទន់ខ្សោយរបស់មនុស្ស។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ អនុញ្ញាតឲ្យមនុស្សស្គាល់បន្តិចម្តងៗ អំពីសេចក្ដីពុករលួយរបស់មនុស្សជាតិ និងសារជាតិរបស់សាតាំង។ អ្វីដែលព្រះជាម្ចាស់ប្រទានឲ្យ ការបំភ្លឺរបស់ព្រះអង្គសម្រាប់មនុស្ស និងគ្រប់ទាំងការដឹកនាំរបស់ព្រះអង្គ គឺសុទ្ធតែអនុញ្ញាតឲ្យមនុស្សជាតិដឹងកាន់តែច្រើនពីសារៈសំខាន់នៃសេចក្តីពិត និងកាន់តែដឹងច្បាស់នូវអ្វីដែលជាសេចក្តីត្រូវការរបស់មនុស្ស ផ្លូវណាដែលពួកគេគួរដើរ តើពួកគេរស់ដើម្បីអ្វី តើអ្វីជាគុណតម្លៃ និងអត្ថន័យនៃជីវិតរបស់ពួកគេ និងរបៀបដើរនៅលើផ្លូវខាងមុខជាដើម។ គ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើ គឺមិនអាចញែកចេញពីគោលបំណងដើមតែមួយរបស់ព្រះអង្គបានឡើយ។ ដូច្នេះ តើគោលបំណងនេះជាអ្វី? ហេតុអ្វីព្រះជាម្ចាស់ប្រើវិធីទាំងនេះ ដើម្បីបំពេញកិច្ចការរបស់ព្រះអង្គចំពោះមនុស្ស? តើព្រះអង្គចង់ទទួលបានលទ្ធផលអ្វី? អាចនិយាយម៉្យាងទៀតបានថា តើព្រះអង្គចង់ឃើញអ្វីនៅក្នុងមនុស្ស? តើព្រះអង្គចង់បានអ្វីពីមនុស្ស? អ្វីដែលព្រះជាម្ចាស់ចង់ឃើញ គឺចិត្តរបស់មនុស្សបានរស់ឡើងវិញ។ វិធីសាស្រ្តទាំងអស់ដែលព្រះជាម្ចាស់ប្រើដើម្បីធ្វើការលើមនុស្ស គឺជាការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីដាស់ចិត្ត និងវិញ្ញាណរបស់មនុស្សឲ្យភ្ញាក់ឡើងវិញ និងដើម្បីជួយឲ្យមនុស្សអាចស្វែងយល់ថាគេមកពីណា តើនរណាជាអ្នកដឹកនាំ គាំទ្រ និងផ្គត់ផ្គង់ដល់គេ ហើយតើនរណាដែលអនុញ្ញាតឲ្យមនុស្សរស់នៅរហូតដល់សព្វថ្ងៃនេះ រឿងទាំងនេះសុទ្ធតែជាមធ្យោបាយជួយមនុស្សឲ្យស្គាល់ថា តើនរណាជាព្រះអទិករដែលគេគួរថ្វាយបង្គំ តើផ្លូវណាដែលគេគួរដើរ ហើយតើមនុស្សគួរតែចូលមកចំពោះព្រះជាម្ចាស់តាមរបៀបណា ទាំងអស់នេះសុទ្ធតែជាមធ្យោបាយដើម្បីដាស់ចិត្តរបស់មនុស្សឲ្យងើបឡើងវិញជាបណ្តើរៗ ដើ្បម្បីឲ្យពួកគេស្គាល់ និងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងឲ្យយល់ពីការយកព្រះហឫទ័យទុកដាក់ និងព្រះតម្រិះដ៏អស្ចារ្យនៅពីក្រោយកិច្ចការរបស់ព្រះអង្គ ដើម្បីសង្រ្គោះមនុស្ស។ នៅពេលដែលចិត្តរបស់មនុស្សរស់ឡើងវិញ នោះពួកគេលែងមានបំណងចង់រស់នៅក្នុងនិស្ស័យថោកទាប និងពុករលួយទៀតហើយ គឺពួកគេចង់ស្វែងរកសេចក្តីពិត ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់វិញ។ នៅពេលដែលចិត្តរបស់មនុស្សបានភ្ញាក់ដឹងខ្លួនហើយ នៅពេលនោះមនុស្សអាចផ្តាច់ខ្លួនឯងចេញពីសាតាំងបាន។ សាតាំងនឹងមិនអាចធ្វើទុក្ខ ឬគ្រប់គ្រង និងពង្វក់ពួកគេបានទៀតឡើយ។ ផ្ទុយទៅវិញ មនុស្សអាចចូលរួមយ៉ាងសកម្មក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ ដើម្បីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់វិញ។ នេះជាគោលបំណងដើមនៃកិច្ចការរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល