ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៣៣

10-05-2021

មានតែតាមរយៈការទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករទេ ទើបគេអាចត្រឡប់ទៅក្បែរទ្រង់បាន

នៅពេលដែលមនុស្សម្នាក់មិនមានចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងអំពីការរៀបចំរបស់ទ្រង់ នោះចំណេះដឹងរបស់គេអំពីជោគវាសនា និងអំពីសេចក្តីស្លាប់ ក៏នឹងរវើរវាយទៅតាមនោះដែរ។ មនុស្សមិនអាចមើលឃើញយ៉ាងច្បាស់ថា អ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងបាតព្រះហស្តរបស់ព្រះជាម្ចាស់ មិនដឹងថា អ្វីៗគ្រប់យ៉ាងស្ថិតនៅក្រោមការត្រួតត្រា និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ មិនទទួលស្គាល់ថា មនុស្សមិនអាចច្រានចោល ឬគេចផុតពីអធិបតេយ្យភាពរបស់ទ្រង់នោះឡើយ។ សម្រាប់ហេតុផលនេះ នៅពេលដែលគេត្រូវប្រឈមនឹងសេចក្តីស្លាប់ ពួកគេនៅតែមានពាក្យសម្ដីចុងក្រោយ ការព្រួយបារម្ភ និងវិប្បដិសារីជាច្រើនទៀត។ ពួកគេត្រូវបានសង្កត់សង្កិន ដោយរបស់របរ ភាពអល់អែក និងការភាន់ច្រឡំជាច្រើន។ ការនេះធ្វើឲ្យពួកគេខ្លាចសេចក្តីស្លាប់។ សម្រាប់មនុស្សណាដែលកើតចូលមកក្នុងពិភពលោកនេះ កំណើតគឺជាអ្វីដែលចៀសមិនរួច ហើយសេចក្តីស្លាប់ក៏ជាអ្វីមួយដែលគេចមិនផុតដែរ ដូច្នេះ គ្មាននរណាម្នាក់អាចរួចខ្លួនពីដំណើរជីវិតនេះឡើយ។ ប្រសិនបើមនុស្សម្នាក់ចង់ចាកចេញពីពិភពលោកនេះដោយគ្មានការឈឺចាប់ ប្រសិនបើមនុស្សម្នាក់ចង់ប្រឈមនឹងដំណាក់កាលចុងក្រោយនៃជីវិតដោយគ្មានភាពអល់អែក ឬការព្រួយបារម្ភ ផ្លូវតែមួយគត់ គឺត្រូវចាកចេញទៅដោយគ្មានវិប្បដិសារី។ ហើយផ្លូវតែមួយគត់ក្នុងការចាកចេញដោយគ្មានវិប្បដិសារីនោះ គឺត្រូវស្គាល់ពីអធិបតេយ្យភាពរបស់ព្រះអាទិករ ដឹងអំពីសិទ្ធិអំណាចរបស់ទ្រង់ និងចុះចូលចំពោះការទាំងនោះ។ មានតែតាមរបៀបនេះទេ ទើបគេអាចនៅឆ្ងាយពីសេចក្តីវេទនារបស់មនុស្ស ពីការអាក្រក់ ពីចំណងរបស់អារក្សសាតាំង ហើយមានតែតាមរបៀបនេះទេ ទើបគេអាចរស់នៅក្នុងជីវិត ដូចជាលោកយ៉ូប ជាជីវិតមួយដែលត្រូវបានដឹកនាំ និងទទួលព្រះពរពីព្រះអាទិករ ជាជីវិតមួយដែលមានសេរីភាព ជាជីវិតមួយដែលមានតម្លៃ និងអត្ថន័យ ជាជីវិតមួយដែលទៀងត្រង់ និងសប្បុរស។ មានតែបែបនេះទេ ទើបគេអាចចុះចូលដូចជាលោកយ៉ូប ចំពោះសេចក្តីល្បងល និងការដកហូតអស់ទៅវិញរបស់ព្រះអាទិករ ចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករ។ មានតែបែបនេះទេ ទើបគេអាចថ្វាយបង្គំព្រះអាទិករពេញមួយជីវិតរបស់គេ ហើយទទួលបានការស្ងើចសរសើររបស់ទ្រង់ដូចជាលោកយ៉ូប ហើយស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ និងមើលឃើញទ្រង់លេចមក។ មានតែបែបនេះទេ ទើបគេអាចរស់នៅ និងស្លាប់ទៅយ៉ាងរីករាយដូចជាយ៉ូប ដោយគ្មានការឈឺចាប់ គ្មានការព្រួយបារម្ភ និងគ្មានវិប្បដិសារី។ មានតែបែបនេះទេ ទើបគេអាចរស់នៅក្នុងពន្លឺដូចជាលោកយ៉ូប ហើយឆ្លងកាត់ដំណាក់កាលជីវិតនីមួយៗនៅក្នុងពន្លឺ បញ្ចប់ដំណើររបស់គេនៅក្នុងពន្លឺយ៉ាងរលូន បង្ហើយបេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ ដោយដកពិសោធន៍ រៀនសូត្រ និងស្គាល់អំពីអធិបតេយ្យភាពរបស់ព្រះអាទិករ ក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក និងចែកឋានទៅនៅក្នុងពន្លឺ ហើយប្រកាន់យកខាងព្រះអាទិករជារៀងរហូត ដោយក្នុងនាមជាមនុស្សដែលទទួលការស្ងើចសរសើរពីទ្រង់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល