ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I" | សម្រង់​សម្ដីទី ៩៧

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I" | សម្រង់​សម្ដីទី ៩៧

0 |01-05-2021

សិទ្ធិអំណាចរបស់ព្រះអាទិករ គឺមិនប្រែប្រួល និងមិនអាចបំពានបានឡើយ

១. ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលដើម្បីបង្កើតរបស់សព្វសារពើ

លោកុប្បត្តិ ១:៣-៥ ហើយព្រះជាម្ចាស់បានមានបន្ទូលថា៖ «ចូរឲ្យមានពន្លឺ» នោះពន្លឺក៏មានឡើង។ ហើយព្រះ‌ជាម្ចាស់បានទតឃើញថា ពន្លឺនោះល្អហើយ ទ្រង់ក៏បានញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់បានហៅពន្លឺថា ថ្ងៃ ហើយហៅភាពងងឹតថា យប់ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីមួយ។

លោកុប្បត្តិ ១:៦-៧ ហើយព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា។ ព្រះជាម្ចាស់បានបង្កើតឲ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ។ វាក៏កើតមានដូច្នោះមែន។

លោកុប្បត្តិ ១:៩-១១ ព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង ហើយវាក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់បានហៅទីគោកនោះថា ដី ហើយទឹកដែលប្រមូលផ្ដុំគ្នានោះថា សមុទ្រ ព្រះជាម្ចាស់ក៏ទតឃើញថាល្អហើយ។ ព្រះជាម្ចាស់បានមានបន្ទូលថា៖ ចូរឲ្យដីដុះចេញជាតិណជាតិ ជាធញ្ញជាតិដែលមានគ្រាប់ និងរុក្ខជាតិដែលមានផ្លែតាមពូជ ហើយមានគ្រាប់ក្នុងផ្លែនោះនៅលើផែនដី នោះវាក៏កើតមានដូច្នោះមែន។

លោកុប្បត្តិ ១:១៤-១៥ ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ និងសម្រាប់ទុកជាទីសម្គាល់ និងសម្រាប់ជារដូវ ថ្ងៃ និងឆ្នាំ ហើយសម្រាប់ជាដុំពន្លឺនៅលើមេឃ ដើម្បីបំភ្លឺមកលើផែន‌ដី ហើយវាក៏កើតមានដូច្នោះមែន។

លោកុប្បត្តិ ១:២០-២១ ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យមានមច្ឆា‌ជាតិដ៏រស់រវើកនៅក្នុងទឹក និងមានបក្សា‌បក្សីហោះហើរពីលើផែនដីនៅក្នុងលំហអាកាស។ ព្រះជាម្ចាស់បានបង្កើតត្រីបាឡែនដ៏ធំសម្បើម និងគ្រប់ភាវៈមានជីវិតដែលមានចលនា ដែលមាននៅក្នុងទឹកទៅតាមពូជ និងគ្រប់ទាំងសត្វស្លាបតាមពូជរបស់វាដែរ។ ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ។

លោកុប្បត្តិ ១:២៤-២៥ ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យផែនដីកើតចេញជាពពួកសត្វមានជីវិតតាមពូជរបស់វា គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅលើផែន‌ដីតាមពូជរបស់វា៖ វាក៏កើតមានដូច្នោះមែន។ ហើយព្រះជាម្ចាស់បានបង្កើតសត្វព្រៃនៅផែន‌ដីតាមពូជ សត្វស្រុកតាមពូជ និងគ្រប់ទាំងសត្វដែលលូនវារលើដីតាមពូជរបស់វាដែរ ហើយព្រះជាម្ចាស់ទតឃើញថាល្អ។

២. ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីតាំងសញ្ញាជាមួយមនុស្ស

លោកុប្បត្តិ ៩:១១-១៣ ហើយខ្ញុំនឹងតាំងសញ្ញារបស់ខ្ញុំជាមួយអ្នករាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវបំផ្លាញដោយទឹកជំនន់ទៀតទេ។ ហើយក៏នឹងលែងមានទឹកជំនន់មកបំផ្លិចបំផ្លាញផែន‌ដីទៀតដែរ។ ព្រះ‌ជាម្ចាស់មានបន្ទូលថា៖ នេះជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលខ្ញុំតាំងរវាងខ្ញុំនិងអ្នករាល់គ្នា និងភាវៈមានជីវិតទាំងអស់ ដែលនៅជា‌មួយឯងរាល់គ្នា នៅគ្រប់ជំនាន់ជានិច្ចនិរន្តរ៍ គឺខ្ញុំដាក់ឥន្ធ‌ធនូរបស់ខ្ញុំនៅក្នុងពពក ហើយឥន្ធ‌ធនូនេះនឹងបានជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលខ្ញុំបានតាំងរវាងខ្ញុំ និងផែន‌ដី។

៣. ព្រះពររបស់ព្រះជាម្ចាស់

លោកុប្ប្តត្តិ ១៧:៤-៦ មើល៍ សម្រាប់ខ្ញុំ សេចក្តីសញ្ញារបស់ខ្ញុំគឺនៅជាមួយឯង ហើយឯងនឹងក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន។ ឈ្មោះរបស់ឯងនឹងលែងហៅថា អាប់‌រ៉ាម ទៀតហើយ គឺត្រូវហៅថា អ័ប្រា‌ហាំ វិញ ព្រោះខ្ញុំបានបង្កើតអ្នកមកឲ្យក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន។ ខ្ញុំនឹងធ្វើឲ្យអ្នកមានកូនចៅដ៏ច្រើនឥតគណនា ហើយខ្ញុំនឹងធ្វើឲ្យមានប្រជាជាតិផ្សេងៗកើតចេញពីអ្នក ហើយស្តេចជាច្រើនក៏នឹងកើតចេញពីអ្នកដែរ។

លោកុប្បត្តិ ១៨:១៨-១៩ អ័ប្រា‌ហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ និងខ្លាំងពូកែ ហើយប្រជាជាតិទាំងអស់នៅលើផែន‌ដីនឹងបានពរ តាមរយៈគាត់។ ដ្បិតខ្ញុំដឹងថា គាត់នឹងបង្គាប់កូនចៅ និងក្រុមគ្រួសាររបស់គាត់ដែលកើតមកតាមក្រោយ ឲ្យកាន់តាមផ្លូវរបស់ព្រះ‌យេហូវ៉ា ដោយប្រព្រឹត្តសេចក្តីយុត្តិធម៌ និងសេចក្តីទៀងត្រង់ ដើម្បីឲ្យព្រះ‌យេហូវ៉ាបានសម្រេចដល់អ័ប្រា‌ហាំ តាមសេចក្ដីដែលទ្រង់បានសន្យានឹងគាត់។

លោកុប្បត្តិ ២២:១៦-១៨ ព្រះយេហូវ៉ាមានបន្ទូលថា ខ្ញុំបាន ស្បថដោយនាមរបស់ខ្ញុំហើយថា ដោយព្រោះតែឯងបានធ្វើដូច្នេះ ហើយមិនបានសំចៃទុកកូនប្រុសតែមួយរបស់អ្នក គឺជាកូនប្រុសតែម្នាក់គត់នោះ៖ ដើម្បីឲ្យមានព្រះពរ នោះខ្ញុំនឹងប្រទានពរដល់អ្នក ហើយចំពោះការចម្រើនឡើងវិញ ខ្ញុំនឹងពហុគុណដល់ពូជអ្នកដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយពូជអ្នកនឹងគ្រប់គ្រងទ្វារនៃពួកខ្មាំងសត្រូវរបស់គេ។ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជអ្នក ដ្បិតអ្នកបានស្ដាប់តាមព្រះសូរសៀងរបស់ខ្ញុំ។

យ៉ូប ៤២:១២ ហេតុនោះ ព្រះយេហូវ៉ាក៏ប្រទានពរយ៉ូប ក្នុងគ្រាក្រោយនោះ លើសជាងពីគ្រាដំបូងផង ដ្បិតគាត់មានចៀមរហូតដល់ទៅមួយម៉ឺនបួនពាន់ក្បាល និងអូដ្ឋប្រាំមួយពាន់ក្បាល មានគោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។

តើអ្នកបានឃើញអ្វីនៅក្នុងខគម្ពីរទាំងបីផ្នែកនេះ? តើអ្នករាល់គ្នាបានឃើញថា មានគោលការណ៍មួយដែលព្រះជាម្ចាស់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ឬទេ? ឧទាហរណ៍ ព្រះជាម្ចាស់បានប្រើប្រាស់ឥន្ទធនូដើម្បីតាំងសញ្ញាជាមួយមនុស្ស។ ទ្រង់បានដាក់ឥន្ទធនូមួយនៅក្នុងពពកដើម្បីប្រាប់មនុស្សថា ទ្រង់នឹងមិនដែលប្រើប្រាស់ទឹកជំនន់ម្តងទៀត ដើម្បីបំផ្លាញពិភពលោកឡើយ។ តើឥន្ទធនូដែលមនុស្សឃើញសព្វថ្ងៃនេះ នៅតែដូចឥន្ទធនូដែលបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ឬទេ? តើធម្មជាតិ និងអត្ថន័យរបស់វាបានផ្លាស់ប្តូរឬទេ? មិនចាំបាច់សង្ស័យឡើយ វាមិនបានផ្លាស់ប្តូរនោះទេ។ ព្រះជាម្ចាស់បានប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ដើម្បីធ្វើសកម្មភាពនេះ ហើយសេចក្តីសញ្ញាដែលទ្រង់បានតាំងជាមួយមនុស្សបានបន្តមកដល់សព្វថ្ងៃ ព្រមទាំងពេលវេលាដែលសេចក្តីសញ្ញានេះអាចនឹងត្រូវបានកែប្រែ គឺពិតជាអាស្រ័យលើការសម្រេចព្រះទ័យរបស់ព្រះជាម្ចាស់។ បន្ទាប់ពីព្រះជាម្ចាស់បានមានបន្ទូលថា «ខ្ញុំដាក់ឥន្ធ‌ធនូរបស់អញនៅក្នុងពពក» ព្រះជាម្ចាស់តែងតែគោរពតាមសេចក្តីសញ្ញានេះ តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ។ តើអ្នកឃើញអ្វីនៅក្នុងនេះ? ទោះបីជាព្រះជាម្ចាស់មានសិទ្ធិអំណាច និងព្រះចេស្ដាក៏ដោយ ក៏ទ្រង់ម៉ឺងម៉ាត់ និងមានគោលការណ៍នៅក្នុងសកម្មភាពរបស់ទ្រង់ ហើយទ្រង់ស្មោះត្រង់ចំពោះព្រះបន្ទូលរបស់ទ្រង់ដែរ។ ភាពម៉ឺងម៉ាត់របស់ទ្រង់ និងគោលការណ៍នៃសកម្មភាពរបស់ទ្រង់ បង្ហាញពីភាពមិនអាចបំពានបានរបស់ព្រះអាទិករ និងភាពដែលមិនអាចយកឈ្នះបាននៃសិទ្ធិអំណាចរបស់ព្រះអាទិករ។ ទោះបីជាទ្រង់មានសិទ្ធិអំណាចដ៏កំពូល ហើយរបស់សព្វសារពើស្ថិតក្រោមការត្រួតត្រារបស់ទ្រង់ក៏ដោយ ហើយទោះបីជាទ្រង់មានអំណាចត្រួតត្រាលើរបស់សព្វសារពើក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលបង្កការខូចខាត និងការរំខានដល់ផែនការរបស់ទ្រង់ផ្ទាល់នោះដែរ ហើយគ្រប់ពេលដែលទ្រង់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ ក៏ការប្រើប្រាស់នោះម៉ឺងម៉ាត់ទៅតាមគោលការណ៍របស់ទ្រង់ផ្ទាល់ និងធ្វើតាមអ្វីដែលបានថ្លែងចេញពីព្រះឱស្ឋរបស់ទ្រង់មកយ៉ាងច្បាស់ ព្រមទាំងធ្វើទៅតាមជំហាន និងវត្ថុបំណងនៃផែនការរបស់ទ្រង់ដែរ។ ពិតណាស់ របស់សព្វសារពើដែលព្រះជាម្ចាស់ត្រួតត្រា ក៏គោរពតាមគោលការណ៍ដែលសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រើប្រាស់ដែរ ហើយគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយត្រូវបានលើកលែងពីការរៀបចំនៃសិទ្ធិអំណាចរបស់ទ្រង់ឡើយ ហើយពួកគេក៏មិនអាចកែប្រែគោលការណ៍ ដែលសិទ្ធិអំណាចរបស់ទ្រង់ត្រូវបានប្រើប្រាស់បានដែរ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អស់អ្នកដែលត្រូវបានប្រទានពរ ទទួលបាននូវសំណាងល្អដែលសិទ្ធិអំណាចរបស់ទ្រង់នាំមក ហើយអស់អ្នកដែលត្រូវបានដាក់បណ្តាសា ទទួលបាននូវការដាក់ទោសរបស់ពួកគេ ដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយ ត្រូវបានលើកលែងពីការប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ឡើយ ហើយពួកគេក៏មិនអាចកែប្រែគោលការណ៍ដែលសិទ្ធិអំណាចរបស់ទ្រង់បានប្រើប្រាស់នោះដែរ។ សិទ្ធិអំណាចរបស់ព្រះអាទិករ មិនត្រូវបានកែប្រែដោយការផ្លាស់ប្តូរនៅក្នុងកត្តាណាមួយឡើយ ហើយស្រដៀងគ្នានេះ គោលការណ៍ដែលសិទ្ធិអំណាចរបស់ទ្រង់ត្រូវបានប្រើប្រាស់ ក៏មិនកែប្រែដោយសារមូលហេតុណាមួយដែរ។ ស្ថានសួគ៌ និងផែនដីអាចទទួលនូវភាពរង្គោះរង្គើយ៉ាងខ្លាំង ប៉ុន្តែសិទ្ធិអំណាចរបស់ព្រះអាទិករនឹងមិនផ្លាស់ប្តូរឡើយ។ របស់សព្វសារពើអាចវិនាសបាត់ទៅ ប៉ុន្តែសិទ្ធិអំណាចរបស់ព្រះអាទិករ នឹងមិនដែលវិនាសឡើយ។ នេះគឺជាលក្ខណៈសំខាន់នៃសិទ្ធិអំណាចដែលមិនប្រែប្រួល និងមិនអាចបំពានបានរបស់ព្រះអាទិករ ហើយនេះគឺជាភាពមានតែមួយគត់របស់ព្រះអាទិករ!

ដកស្រង់ពី «ព្រះបន្ទូលលេចមកជាសាច់ឈាម»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល