ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II" | សម្រង់​សម្ដីទី ៤៤

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II" | សម្រង់​សម្ដីទី ៤៤

0 |10-05-2021

សាតាំងល្បួងយ៉ូបម្ដងទៀត (ដំបៅខ្ទុះកើតពេញខ្លួនរបស់យ៉ូប)

ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់

យ៉ូប ២:៣ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ហើយគាត់នៅតែប្រកាន់ខ្ជាប់សុចរិតភាពរបស់គាត់ដដែល ទោះបើអ្នកបានជំរុញឲ្យខ្ញុំទាស់នឹងគាត់ ឲ្យបំផ្លាញគាត់ ដោយគ្មានហេតុផលក៏ដោយ។

យ៉ូប ២:៦ រួចព្រះយេហូវ៉ាមានបន្ទូលទៅសាតាំងថា មើល៎ គាត់ស្ថិតនៅក្នុងដៃរបស់ឯងហើយ ប៉ុន្តែត្រូវទុកជីវិតឲ្យគាត់។

ខ. ពាក្យសម្ដីដែលសាតាំងនិយាយ

យ៉ូប ២:៤-៥ សាតាំងទូលទៅព្រះយេហូវ៉ាថា ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះ‌បង់អ្វីគ្រប់យ៉ាង ដើម្បីឲ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គមិនខាន។

យ៉ូបពិតជាទទួលស្គាល់ការយកព្រះទ័យទុកដាក់ដែលព្រះជាម្ចាស់មាន ចំពោះមនុស្សជាតិ ក្នុងគ្រាដែលលោកកំពុងរងទុក្ខយ៉ាងក្រៃលែង

ក្រោយពេលដែលព្រះយេហូវ៉ាដ៏ជាព្រះ សួរសាតាំងរួច សាតាំងសប្បាយចិត្តយ៉ាងអាថ៌កំបាំង។ នេះគឺមកពីសាតាំងដឹងថា វានឹងត្រូវបានអនុញ្ញាតឲ្យវាយប្រហារ មនុស្សដែលគ្រប់លក្ខណ៍នៅចំពោះព្រះនេត្រព្រះជាម្ចាស់ម្ដងទៀត ហើយចំពោះសាតាំង នេះគឺជាឱកាសមួយកម្រណាស់។ សាតាំងចង់ប្រើប្រាស់ឱកាសនេះ ដើម្បីបំផ្លាញ សេចក្ដីជំនឿរបស់លោកយ៉ូបទាំងស្រុង ដើម្បីធ្វើឲ្យលោកបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ និងលែងកោតខ្លាចព្រះជាម្ចាស់ ឬថ្វាយព្រះពរព្រះនាមព្រះយេហូវ៉ា។ កត្តានេះនឹងផ្ដល់ឱកាសមួយដល់សាតាំង៖ ទោះបីជានៅទីណា ឬពេលណា វានឹងអាចធ្វើឲ្យយ៉ូបក្លាយទៅជារបស់លេង ដែលដឹងគុណដល់ការបង្គាប់របស់វា។ សាតាំងលាក់ចេតនាអាក្រក់របស់វាដោយឥតដាន តែវាមិនអាចលាក់សន្ដានអាក្រក់របស់វានៅក្រោមការគ្រប់គ្រងបានឡើយ។ សេចក្ដីពិតនេះត្រូវបានលើកឡើង នៅក្នុងចម្លើយដែលវាឆ្លើយតបនឹងព្រះបន្ទូលរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដូចមាន ចែងនៅក្នុងបទគម្ពីរថា៖ «ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះ‌បង់អ្វីគ្រប់យ៉ាង ដើម្បីឲ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គមិនខាន» (យ៉ូប ២:៤-៥)។ តាមរយៈការសន្ទនារវាងព្រះជាម្ចាស់ និងសាតាំងនេះគឺមិនមែនមិនអាចទទួលបានចំណេះដឹង និងការវិនិច្ឆ័យដ៏សំខាន់ ទាក់ទងល្បិចកលព្យាបាទរបស់សាតាំងបានឡើយ។ បន្ទាប់ពីបានស្ដាប់ឮសម្ដីភូតកុហករបស់សាតាំង មនុស្សទាំងអស់ដែលស្រឡាញ់សេចក្ដីពិត និងស្អប់សេចក្ដីអាក្រក់ ច្បាស់ជារឹតតែស្អប់ភាព ជួរជាតិ និងភាពឥតខ្មាសរបស់សាតាំងជាមិនខាន ហើយក្នុងពេលជាមួយគ្នា គេនឹងផ្ដល់ការអធិដ្ឋានដ៏ស៊ីជម្រៅ និងការប្រសិទ្ធិពរជ័យដ៏ស្មោះត្រង់ដល់លោកយ៉ូប ដោយអធិដ្ឋានសុំឲ្យមនុស្សទៀងត្រង់ម្នាក់នេះអាចសម្រេចបាននូវភាពគ្រប់លក្ខណ៍ និងជូនពរឲ្យមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ម្នាក់នេះ នឹងបានយកឈ្នះការល្បួងរបស់សាតាំង ហើយរស់នៅក្នុងពន្លឺ ក្រោមការដឹកនាំ និងព្រះពររបស់ព្រះជាម្ចាស់ ដូច្នេះ មនុស្សបែបនេះក៏ជូនពរសុំឲ្យទង្វើសុចរិតរបស់យ៉ូប អាចជំរុញ និងលើកទឹកចិត្តមនុស្សណា ដែលព្យាយាមឲ្យបានផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ជារៀងរហូតដែរ។ ទោះបីជាបំណងព្យាបាទរបស់សាតាំង អាចត្រូវបានមើលឃើញក្នុងការប្រកាសនេះក្ដី ក៏ព្រះជាម្ចាស់នៅតែយល់ព្រមនឹង «សំណូមពរ» របស់សាតាំងដោយព្រះទ័យរីករាយដែរ តែព្រះអង្គបានដាក់លក្ខខណ្ឌមួយគឺ៖ «គាត់ស្ថិតនៅក្នុងដៃរបស់ឯងហើយ ប៉ុន្តែត្រូវទុកជីវិតឲ្យគាត់» (យ៉ូប ២:៦)។ នៅពេលនេះ ដោយសារសាតាំងបានសុំលូកដៃរបស់វា ទៅធ្វើទុក្ខសាច់ និងឆ្អឹងរបស់យ៉ូប ព្រះជាម្ចាស់ក៏មានបន្ទូលថា «ប៉ុន្តែត្រូវទុកជីវិតឲ្យគាត់»។ អត្ថន័យពាក្យនេះគឺ ទ្រង់បានប្រគល់សាច់ឈាមរបស់យ៉ូប ឲ្យទៅសាតាំងហើយ ប៉ុន្តែជីវិតរបស់យ៉ូប គឺព្រះជាម្ចាស់ជាអ្នករក្សាទុកវិញ។ សាតាំងមិនអាចយកជីវិតរបស់លោកយ៉ូបបានឡើយ ប៉ុន្តែក្រៅពីនេះ សាតាំងអាចប្រើគ្រប់មធ្យោបាយ ឬវិធីសាស្ត្រទាស់នឹងយ៉ូបបាន។

បន្ទាប់ពីទទួលបានការអនុញ្ញាតពីព្រះជាម្ចាស់ សាតាំងក៏រួសរាន់ទៅរកយ៉ូប ហើយលូកដៃរបស់វាទៅពាល់ស្បែករបស់យ៉ូប បង្កឲ្យក្លាយជាដំបៅពងខ្ទុះពេញខ្លួនរបស់លោក ហើយយ៉ូបក៏មានអារម្មណ៍ឈឺចាប់នៅលើស្បែក។ លោកយ៉ូបបានសរសើរតម្កើងភាពមហិមា និងភាពបរិសុទ្ធរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដែលបានធ្វើឲ្យសាតាំងកាន់តែបង្ហាញភាពអង់អាចរបស់វារឹតតែច្បាស់។ ដោយសារវាមានចិត្តរីករាយក្នុងការធ្វើឲ្យមនុស្សឈឺចាប់ សាតាំងក៏បានសន្ធឹងដៃរបស់វា ហើយខ្វាចសាច់របស់លោកយ៉ូប បង្កឲ្យគាត់កើតជាដំបៅខ្ទុះពេញខ្លួន។ យ៉ូបក៏មាន អារម្មណ៍ឈឺចាប់ និងរងទណ្ឌកម្មលើសាច់របស់លោកគ្មានអ្វីប្រៀប ហើយលោកមិនអាចធ្វើអ្វីបានក្រៅតែពីយកដៃមកត្រដុសខ្លួនលោកពីក្បាលដល់ចុងជើងឡើយ គាត់ធ្វើបែបនេះ ហាក់បីដូចជាវាអាចជួលសម្រាលទុក្ខ ដែលត្រូវបានធ្វើដាក់វិញ្ញាណគាត់តាមរយៈការឈឺចាប់នៃសាច់ឈាមរបស់គាត់។ គាត់ដឹងថា ព្រះជាម្ចាស់គង់នៅក្បែរគាត់ ទាំងកំពុងទតមកគាត់ ហើយគាត់ក៏ព្យាយាមអស់ពីសមត្ថភាព ដើម្បីប្រុងប្រៀបខ្លួនអ្នកទុកដែរ។ គាត់បានលុតក្រាបដល់ដីម្ដងទៀត ហើយពោលថា «ព្រះអង្គទតមើលដួងចិត្តរបស់មនុស្ស ទ្រង់សង្កេតមើលសេចក្ដីវេទនារបស់គេ ហេតុអ្វីបានជាសេចក្ដីកម្សោយរបស់គេធ្វើឲ្យទ្រង់ខ្វល់ព្រះទ័យ? សូមសរសើរតម្កើងព្រះនាមព្រះយេហូវ៉ាដ៏ជាព្រះ»។ សាតាំងបានឃើញការឈឺចាប់មិនអាចទ្រាំបានរបស់យ៉ូប តែវាមើលមិនឃើញ យ៉ូបបោះបង់ចោលព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនោះឡើយ។ ដូច្នេះ វាក៏រួសរាន់លូកដៃរបស់វាទៅពាល់ឆ្អឹនរបស់យ៉ូប គឺចង់ទាញផ្ដាច់អវយវៈរបស់គាត់ចេញពីគ្នាទៀតផង។ រំពេចនោះ យ៉ូបក៏ដឹងពីទណ្ឌកម្មដែលមិនធ្លាប់មានពីមុន វាហាក់បីដូចជាសាច់របស់គាត់ ត្រូវហែកផ្ដាច់ចេញពីឆ្អឹង ហើយឆ្អឹងរបស់គាត់ហាក់បីដូចជាកំពុងត្រូវគេវាយបំបែកជាដុំៗ។ ទណ្ឌកម្មដ៏ឈឺចាប់នេះបានធ្វើឲ្យគាត់គិតថា បើស្លាប់បាត់ទៅគឺល្អជាង...។ សមត្ថភាពរបស់គាត់ ក្នុងការស៊ូទ្រាំនឹងការឈឺចាប់នេះ បានឈានដល់កម្រិតហើយ...។ គាត់ចង់ទ្រហោរយំ គាត់ចង់ពន្លះស្បែកលើរាងកាយរបស់គាត់ ដើម្បីបន្ធូរភាពឈឺចាប់ ប៉ុន្តែគាត់ទប់សម្រែករបស់គាត់ ហើយមិនបានពន្លះស្បែកនៅលើរាងកាយរបស់គាត់ទេ ដ្បិតគាត់មិនចង់ឲ្យសាតាំងមើលឃើញភាពកម្សោយរបស់គាត់ឡើយ។ ដូច្នេះ យ៉ូបក៏លុតក្រាបម្ដងទៀត តែពេលនេះគាត់ហាក់ បីដូចជាគ្មានអារម្មណ៍ថា មានព្រះវត្តមានព្រះយេហូវ៉ាដ៏ជាព្រះនៅក្បែរសោះ។ គាត់ដឹងថាព្រះយេហូវ៉ាដ៏ជាព្រះតែងតែគង់នៅមុខគាត់ នៅក្រោយគាត់ និងនៅសងខាងគាត់។ តែក្នុងពេលដែលគាត់កំពុងឈឺចាប់នេះ ព្រះជាម្ចាស់មិនបានទតមើលសោះតែម្ដង ព្រះអង្គបាំងព្រះភក្ត្រ និងបំពួនព្រះអង្គទ្រង់ ដ្បិតចេតនានៃការដែលព្រះអង្គបង្កើតមនុស្សមក គឺមិនមែននាំការឈឺចាប់មកឲ្យមនុស្សនោះទេ។ ពេលនេះ យ៉ូបកំពុងទួញយំ និងកំពុងខំប្រឹងអស់ពីលទ្ធភាព ក្នុងការស៊ូទ្រាំនឹងការឈឺចាប់ខាងរាងកាយ តែគាត់មិនអាចបង្ខាំងខ្លួនអ្នក ពីការថ្វាយការអរព្រះគុណដល់ព្រះជាម្ចាស់ឡើយ៖ «មនុស្សដួលចុះនៅពេលត្រូវវាយជាលើកដំបូង គេខ្សោយ ហើយគ្មានកម្លាំងទេ គេនៅក្មេង ហើយល្ងង់ខ្លៅ ហេតុអ្វីបានជាទ្រង់ចង់យកព្រះហឫទ័យទុកដាក់ និងថ្នាក់ថ្នមគេដល់ម្ល៉ឹង? ព្រះអង្គវាយទូលបង្គំ ប៉ុន្តែ ការវាយនេះក៏ធ្វើឲ្យទ្រង់ឈឺចាប់ដែរ។ តើមនុស្សមានតម្លៃអ្វីឲ្យទ្រង់យកព្រះហឫទ័យទុកដាក់ ហើយខ្វល់ខ្វាយនឹងគេដល់ម្ល៉ឹង?» ពាក្យអធិដ្ឋានរបស់យ៉ូប បានឮដល់ព្រះកាណ៍របស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់នៅតែស្ងៀមស្ងាត់ដដែល ដោយគ្រាន់តែទតមកដោយគ្មានព្រះសូរសៀងអ្វីទាំងអស់...។ បន្ទាប់ពីបានព្យាយាមប្រើគ្រប់ល្បិចនៅក្នុងសៀវភៅ ក៏នៅតែមិនឈ្នះសាតាំង ក៏ចាកចេញទៅស្ងាត់ៗ តែការនេះមិនបានធ្វើឲ្យព្រះជាម្ចាស់បញ្ឈប់ការល្បងលដែលព្រះអង្គមានចំពោះលោកយ៉ូបឡើយ។ ដោយសារព្រះចេស្ដារបស់ព្រះជាម្ចាស់ ដែលបានបើកសម្ដែងនៅក្នុងយ៉ូបមិនត្រូវបានសម្ដែងចេញជាសាធារណៈ រឿងរបស់យ៉ូបក៏មិនបានបញ្ចប់ត្រឹមការដកថយរបស់សាតាំងនោះដែរ។ នៅពេលតួអង្គផ្សេងៗទៀតចូលមក ទស្សនីយភាពអស្ចារ្យជាច្រើនទៀត ក៏នឹងត្រូវមកដល់ដែរ។

ដកស្រង់ពី «ព្រះបន្ទូលលេចមកជាសាច់ឈាម»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល