ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការជំនុំជម្រះនៅគ្រាចុងក្រោយ | សម្រង់សម្ដីទី ៨៨
12-05-2021
នៅក្នុងសញ្ញាណបែបប្រពៃណីរបស់មនុស្ស គេជឿថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺជាព្រះគុណ សេចក្តីមេត្តាករុណា និងសេចក្តីអាណិតអាសូររបស់ទ្រង់ចំពោះសេចក្តីកម្សោយរបស់មនុស្ស។ ទោះបីសេចក្តីទាំងនេះជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ក៏ដោយ ក៏សេចក្តីទាំងនេះជាជ្រុងមួយប៉ុណ្ណោះ ហើយវាមិនមែនជាមធ្យោបាយចម្បងដែលព្រះជាម្ចាស់ប្រើ ដើម្បីប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍នោះឡើយ។ មនុស្សមួយចំនួនចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ដោយសារតែជំងឺ។ ជំងឺនេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់សម្រាប់អ្នក ព្រោះថាបើគ្មានវាទេ នោះអ្នកក៏នឹងមិនជឿលើព្រះជាម្ចាស់ដែរ ហើយប្រសិនបើអ្នកមិនបានជឿលើព្រះជាម្ចាស់ នោះអ្នកក៏នឹងមិនបានមកដល់កម្រិតនេះដែរ។ ដូច្នេះ សូម្បីតែព្រះគុណបែបនេះក៏ជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែរ។ នៅក្នុងគ្រានៃការជឿលើព្រះយេស៊ូវ មនុស្សបានធ្វើនូវកិច្ចការជាច្រើនដែលមិនស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយសារតែពួកគេមិនបានយល់អំពីសេចក្តីពិត តែព្រះជាម្ចាស់មានសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណា ដោយបាននាំមនុស្សឲ្យមកដល់កម្រិតនេះ ហើយទោះបីជាមនុស្សមិនដឹងខ្យល់អ្វីសោះក៏ដោយ ក៏ព្រះជាម្ចាស់នៅតែអនុញ្ញាតឲ្យគេដើរតាមទ្រង់ដែរ ហើយលើសពីនេះទៅទៀត ទ្រង់បានដឹកនាំមនុស្សឲ្យចូលមកក្នុងគ្រាសព្វថ្ងៃ។ តើនេះមិនមែនជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ទេឬ? សេចក្តីដែលត្រូវបានបើកបង្ហាញនៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ គឺជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនេះជារឿងត្រឹមត្រូវទាំងស្រុង! នៅពេលដែលការសាងសង់ពួកជំនុំបានឡើងដល់កម្រិតកំពូល ព្រះជាម្ចាស់បានធ្វើជំហាននៃកិច្ចការរបស់ពួកអ្នកស៊ីឈ្នួល ហើយបានបោះមនុស្សឲ្យធ្លាក់ទៅក្នុងជង្ហុកធំ។ ព្រះបន្ទូលនាសម័យរបស់ពួកអ្នកស៊ីឈ្នួលសុទ្ធតែជាការដាក់បណ្ដាសា៖ ការដាក់បណ្ដាសាលើសាច់ឈាមរបស់អ្នក ការដាក់បណ្ដាសាលើនិស្ស័យបែបសាតាំងដ៏ពុករលួយរបស់អ្នក និងការដាក់បណ្ដាសាលើអ្វីៗអំពីអ្នក ដែលមិនបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងជំហាននោះត្រូវបានសម្ដែងចេញជាឫទ្ធានុភាព បន្តិចក្រោយពេលព្រះជាម្ចាស់បានអនុវត្តជំហាននៃកិច្ចការវាយផ្ចាល ហើយនៅទីនោះ ក៏មកដល់ការល្បងលនៃសេចក្តីស្លាប់ដែរ។ នៅក្នុងកិច្ចការបែបនេះ មនុស្សបានឃើញសេចក្តីក្រោធ ឫទ្ធានុភាព ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ប៉ុន្តែ គេក៏បានឃើញព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ដែរ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់បានធ្វើ និងគ្រប់សេចក្ដីដែលត្រូវបានសម្ដែងចេញជានិស្ស័យ របស់ទ្រង់ គឺជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស ហើយគ្រប់កិច្ចការដែលព្រះជាម្ចាស់បានធ្វើ គឺសុទ្ធតែដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្ស។ ព្រះអង្គបានធ្វើកិច្ចការនេះ ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ហើយទ្រង់បានផ្គត់ផ្គង់ដល់មនុស្សស្របតាមកម្ពស់របស់គេ។ ប្រសិនបើព្រះជាម្ចាស់មិនធ្វើបែបនេះទេ នោះមនុស្សនឹងគ្មានសមត្ថភាពចូលមកចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់ឡើយ ហើយគេក៏គ្មានផ្លូវស្គាល់ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ដែរ។ ចាប់តាំងពីពេលដែលមនុស្សបានចាប់ផ្ដើមជឿលើព្រះជាម្ចាស់ជាលើកដំបូង រហូតដល់សព្វថ្ងៃនេះ ព្រះជាម្ចាស់បានផ្គត់ផ្គង់ដល់មនុស្សបន្តិចម្ដងៗស្របតាមកម្ពស់របស់គេ ដើម្បីឲ្យគេស្គាល់ទ្រង់ពីក្នុងជម្រៅចិត្តបន្ដិចម្ដងៗ។ មានតែតាមរយៈការបានមកដល់សព្វថ្ងៃនេះទេ ទើបមនុស្សទទួលស្គាល់ថា ការជំនុំជម្រះរបស់ព្រះជាម្ចាស់ពិតជាអស្ចារ្យ។ ជំហាននៃកិច្ចការរបស់ពួកអ្នកស៊ីឈ្នួល គឺជាហេតុការណ៍លើកដំបូងនៃកិច្ចការដាក់បណ្ដាសា ចាប់តាំងពីកំណើតពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ន។ មនុស្សបានត្រូវបណ្ដាសាឲ្យធ្លាក់ទៅក្នុងជង្ហុកធំ។ ប្រសិនបើព្រះជាម្ចាស់មិនបានធ្វើកិច្ចការនោះទេ ម្ល៉េះសព្វថ្ងៃនេះ មនុស្សនឹងគ្មានចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់ឡើយ ហើយមានតែតាមរយៈការដាក់បណ្ដាសារបស់ព្រះជាម្ចាស់ទេ ទើបមនុស្សបានជួបជាផ្លូវការនូវនិស្ស័យរបស់ទ្រង់។ មនុស្សត្រូវបានបើកសម្ដែងតាមរយៈការល្បងលរបស់ពួកអ្នកស៊ីឈ្នួល។ គេបានឃើញថា ចិត្តស្វាមីភក្តិរបស់គេមិនត្រូវបានទទួលយក ឃើញថាកម្ពស់របស់គេនៅទាបពេក ឃើញថាគេគ្មានសមត្ថភាពបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងឃើញទៀតថា ការអះអាងរបស់គេអំពីការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រប់ពេលនោះ គឺគ្រាន់តែជាសម្ដីខ្យល់ប៉ុណ្ណោះ។ ទោះបីជាព្រះជាម្ចាស់បានដាក់បណ្ដាសាមនុស្សនៅក្នុងជំហាននៃកិច្ចការរបស់ពួកអ្នកស៊ីឈ្នួលក៏ដោយ ក៏ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់នោះជារឿងអស្ចារ្យដដែល នេះបើក្រឡេកមើលក្រោយពីពេលនេះ៖ ដ្បិតកិច្ចការនេះបាននាំឲ្យមានចំណុចបកក្រោយដ៏សំខាន់មួយសម្រាប់មនុស្ស ហើយក៏បាននាំឲ្យមានការផ្លាស់ប្ដូរដ៏ធំមួយនៅក្នុងនិស្ស័យជីវិតរបស់គេដែរ។ មុនសម័យកាលរបស់ពួកអ្នកស៊ីឈ្នួល មនុស្សមិនបានដឹងអ្វីសោះឡើយអំពីការស្វះស្វែងរកជីវិត អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ ឬអំពីព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ ហើយគេក៏មិនបានយល់ថា កិច្ចការរបស់ព្រះជាម្ចាស់អាចល្បងលមនុស្សបាននោះដែរ។ ចាប់តាំងពីសម័យកាលរបស់ពួកអ្នកស៊ីឈ្នួល រហូតដល់សម័យកាលសព្វថ្ងៃ មនុស្សមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់ ហើយកិច្ចការរបស់ទ្រង់ទៀតសោត មនុស្សមិនអាចវាស់ស្ទង់បានឡើយ។ មនុស្សមិនអាចស្រមៃឃើញអំពីរបៀបដែលព្រះជាម្ចាស់ធ្វើការ ដោយប្រើខួរក្បាលរបស់ខ្លួនឡើយ ហើយគេមើលឃើញពីកម្ពស់ដ៏តូចទាបរបស់ខ្លួន ព្រមទាំងមើលឃើញទៀតថា ភាគច្រើននៃជីវិតរបស់គេគឺជាការមិនស្ដាប់បង្គាប់។ នៅពេលដែលព្រះជាម្ចាស់បានដាក់បណ្ដាសាមនុស្ស ទ្រង់ធ្វើបែបនេះ ដើម្បីចង់សម្រេចឲ្យបានប្រសិទ្ធភាព ហើយទ្រង់មិនបានកាត់ទោសប្រហារជីវិតមនុស្សឡើយ។ ទោះបីជាព្រះអង្គបានដាក់បណ្ដាសាមនុស្សក៏ដោយ ក៏ទ្រង់បានធ្វើតាមរយៈព្រះបន្ទូលប៉ុណ្ណោះ ហើយការដាក់បណ្ដាសារបស់ទ្រង់នោះទៀតសោត តាមពិតទៅមិនបានធ្លាក់ទៅលើមនុស្សឡើយ ដ្បិតអ្វីដែលព្រះជាម្ចាស់បានដាក់បណ្ដាសានោះ គឺជាការមិនស្ដាប់បង្គាប់របស់មនុស្សទេ ដូច្នេះ ព្រះបន្ទូលនៃការដាក់បណ្ដាសារបស់ទ្រង់ក៏ត្រូវបានថ្លែងឡើង ដើម្បីប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍ដែរ។ មិនថាព្រះជាម្ចាស់ជំនុំជម្រះមនុស្ស ឬក៏ដាក់បណ្ដាសាមនុស្សឡើយ កិច្ចការទាំងពីរនេះត្រូវបានធ្វើឡើង ដើម្បីប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍ប៉ុណ្ណោះ៖ កិច្ចការទាំងពីរនេះត្រូវបានធ្វើ ដើម្បីប្រោសឲ្យគ្រប់លក្ខណ៍នូវផ្នែកមិនបរិសុទ្ធដែលមាននៅខាងក្នុងមនុស្ស។ តាមរយៈមធ្យោបាយនេះ មនុស្សត្រូវបានបន្សុទ្ធ ហើយអ្វីដែលកំពុងតែខ្វះខាតនៅក្នុងមនុស្ស ត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ តាមរយៈព្រះបន្ទូល និងកិច្ចការរបស់ទ្រង់។ គ្រប់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ មិនថាជាការថ្លែងព្រះបន្ទូលដ៏គំរោះគំរើយ មិនថាជាការជំនុំជម្រះ ឬការវាយផ្ចាលនោះឡើយ សុទ្ធតែត្រូវបានធ្វើឡើងក្នុងគោលបំណងប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍ប៉ុណ្ណោះ ហើយនេះជាកិច្ចការដ៏ត្រឹមត្រូវបំផុត។ នៅគ្រប់យុគសម័យ ព្រះជាម្ចាស់មិនដែលធ្វើកិច្ចការបែបនេះពីមុនមកឡើយ គឺមានតែពេលសព្វថ្ងៃនេះប៉ុណ្ណោះ ដែលព្រះអង្គបានធ្វើការនៅក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នកយល់អំពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទោះបីជាអ្នកបានរងការឈឺចាប់មួយចំនួននៅក្នុងអ្នករាល់គ្នាក៏ដោយ ក៏ដួងចិត្តរបស់អ្នកមានភាពខ្ជាប់ខ្ជួន និងមានសន្ដិភាពដែរ។ គឺព្រះពររបស់អ្នកនេះហើយដែលអាចរីករាយបាននៅក្នុងដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់មួយនេះ។ មិនថាអ្នកអាចទទួលបានបែបណានៅពេលអនាគតឡើយ គ្រប់យ៉ាងដែលអ្នកមើលឃើញអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នករាល់គ្នានាពេលសព្វថ្ងៃនេះ គឺជាសេចក្តីស្រឡាញ់។ ប្រសិនបើមនុស្សមិនមានបទពិសោធន៍អំពីការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ទេ នោះសកម្មភាព និងសេចក្តីក្លៀវក្លារបស់គេនឹងបន្តនៅកម្រិតសើៗជានិច្ច ហើយនិស្ស័យរបស់គេក៏នឹងបន្តមិនផ្លាស់ប្ដូរដដែល។ តើការនេះរាប់ថាត្រូវបានព្រះជាម្ចាស់ទទួលយកដែរឬ? សព្វថ្ងៃនេះ ទោះបីជាមានភាពក្រអឺតក្រទម និងភាពក្អេងក្អាងជាច្រើនទៀតនៅក្នុងដួងចិត្តរបស់មនុស្សក៏ដោយ ក៏និស្ស័យរបស់មនុស្សមានស្ថិរភាពខ្លាំងជាងពេលមុនៗដែរ។ ការដោះស្រាយរបស់ព្រះជាម្ចាស់ជាមួយអ្នកត្រូវបានធ្វើឡើង ដើម្បីសង្រ្គោះអ្នក ហើយទោះបីជាពេលខ្លះ អ្នកអាចមានអារម្មណ៍ឈឺចាប់ខ្លះក៏ដោយ ក៏ថ្ងៃមួយនឹងមកដល់ដែរ ជាថ្ងៃដែលមានការផ្លាស់ប្ដូរមួយនៅក្នុងនិស្ស័យរបស់អ្នក។ នៅពេលនោះ អ្នកនឹងក្រឡេកក្រោយ ហើយមើលឃើញពីភាពប្រកបដោយព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយនៅពេលនោះ អ្នកនឹងអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ នៅថ្ងៃនេះ មានមនុស្សមួយចំនួនដែលនិយាយថា ពួកគេយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ ប៉ុន្តែគ្មាននរណាម្នាក់យល់យ៉ាងច្បាស់ឡើយ។ តាមពិតទៅ ពួកគេកំពុងតែនិយាយអំពីសេចក្តីក្លែងក្លាយទេ ដោយសារតែនៅពេលបច្ចុប្បន្ន ពួកគេមិនទាន់បានយល់នៅឡើយទេថា ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺជាការសង្រ្គោះមនុស្ស ឬក៏ជាការដាក់បណ្ដាសាមនុស្ស។ ប្រហែលឥឡូវនេះ អ្នកមិនអាចមើលឃើញយ៉ាងច្បាស់ឡើយ ប៉ុន្តែថ្ងៃមួយនឹងមកដល់ ជាថ្ងៃដែលអ្នកមើលឃើញថា ថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់បានមកដល់ ហើយអ្នកនឹងមើលឃើញអំពីអត្ថន័យនៃការស្រឡាញ់ព្រះជាម្ចាស់ អ្នកនឹងចាប់ផ្ដើមស្គាល់ពីជីវិតជាមនុស្ស សាច់ឈាមរបស់អ្នកនឹងរស់នៅក្នុងពិភពលោកនៃការស្រឡាញ់ព្រះជាម្ចាស់ វិញ្ញាណរបស់អ្នកនឹងត្រូវបានរំដោះឲ្យមានសេរីភាព ជីវិតរបស់អ្នកនឹងពេញដោយសេចក្តីអំណរ ហើយអ្នកនឹងតែងតែនៅជិតព្រះជាម្ចាស់ និងសម្លឹងមើលទ្រង់ជានិច្ច។ នៅពេលនោះ អ្នកនឹងដឹងថា កិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃពិតជាមានតម្លៃខ្លាំងណាស់។
ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត