មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីជំនឿដ៏ពិត | តើពិតទេដែលថា កិច្ចការ និងបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ សុទ្ធតែមាននៅក្នុងព្រះគម្ពីរ?

04-11-2022

ព្រះសង្គ្រោះជាព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក និងកំពុងធ្វើកិច្ចការនៅគ្រាចុងក្រោយ ហើយទ្រង់បានសម្ដែងព្រះបន្ទូលរាប់លាន។ ព្រះបន្ទូលលេចមកជាសាច់ឈាម ដែលជាការសម្រាំងព្រះបន្ទូលរបស់ទ្រង់ មាននៅលើអនឡាញ។ វាមិនត្រឹមតែធ្វើឱ្យពិភពសាសនារញ្ជួយប៉ុណ្ណោះទេ តែគឺពិភពលោកទាំងមូលតែម្ដង។ មនុស្សជាច្រើនដែលស្រេកឃ្លានសេចក្ដីពិតបានឃើញថាព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ បានទទួលស្គាល់ទ្រង់ថាជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ និងបានមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់។ ប៉ុន្ដែខណៈពេលដែលមនុស្សជាច្រើននៅក្នុងពិភពសាសនាទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្ដីពិត មានពេញដោយព្រះចេស្ដា និងសិទ្ធិអំណាច ពួកគេនៅតែទទូចថាកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់សុទ្ធតែនៅក្នុងព្រះគម្ពីរ ហើយមិនអាចរកឃើញនៅក្រៅព្រះគម្ពីរឡើយ។ នៅពេលដែលពួកគេគិតថាកិច្ចការ និងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទៅហួសព្រះគម្ពីរ ពួកគេបដិសេធ និងថ្កោលទោសវា ហើយជាលទ្ធផលក៏ខកខានឱកាសរបស់ខ្លួនដើម្បីស្វាគមន៍ព្រះអម្ចាស់ មុនពេលគ្រោះមហន្ដរាយ និងធ្លាក់ទៅក្នុងគ្រោះមហន្ដរាយ។ ដូច្នេះ តើអ្វីទៅដែលខុសឆ្គងចំពោះគំនិតដែលថា «កិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់សុទ្ធតែនៅក្នុងព្រះគម្ពីរ ហើយមិនអាចនៅក្រៅព្រះគម្ពីរ»? ភាគនេះនឹងនាំអ្នកឱ្យស្វែងរកសេចក្ដីពិត រៀនសូត្របន្ថែមទៀតអំពីសាច់រឿងខាងក្នុងរបស់ព្រះគម្ពីរ និងស្វែងរកចំឡើយ។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល