វីដេអូតន្រ្តីទំនុកបរិសុទ្ធ | តើព្រះគម្ពីទាំងមូលសុទ្ធតែមានការបំភ្លឺពីព្រះជាម្ចាស់ឬ? | MV

23-05-2021

បច្ចុប្បន្ននេះ មនុស្សជឿថា ព្រះគម្ពីរនិងព្រះជាម្ចាស់ជាអង្គតែមួយ

ពួកគេក៏ជឿផងដែរថា ពាក្យពេចន៍ទាំងអស់របស់ព្រះគម្ពីរ

គឺសុទ្ធតែជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមកប៉ុណ្ណោះ

ហើយជឿថា ពាក្យពេចន៍ទាំងអស់នោះ សុទ្ធត្រូវព្រះជាម្ចាស់ថ្លែងមក

សូម្បីអស់អ្នកដែលជឿព្រះជាម្ចាស់ក៏គិតថា

ទោះបីជាមនុស្ស​បានសរសេរ​គម្ពីរសញ្ញាចាស់​និងសញ្ញាថ្មីក៏ដោយ

ក៏ពួកគេទាំងអស់ត្រូវបានប្រទាននូវការបណ្ដាលចិត្ត ដោយព្រះជាម្ចាស់ដែរ

និងជាកំណត់ត្រាអំពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ

នេះគឺជាការយល់ខុសរបស់មនុស្ស

ហើយវាមិនស្របទៅនឹងការពិតទាំងស្រុងនោះឡើយ

តាមពិត ក្រៅពីកណ្ឌគម្ពីរទំនាយ គម្ពីរសញ្ញាចាស់ភាគច្រើន

គឺជាកំណត់ត្រាប្រវត្តិសាស្ត្រ

សំបុត្រមួយចំនួនរបស់គម្ពីរសញ្ញាថ្មី បានមកពីបទពិសោធន៍របស់មនុស្ស

ហើយមួយចំនួនទៀត បានមកពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ

វាគឺជាការយល់ខុសប្រក្រតី និងជាការប្រមាថដ៏ខ្លាំងមួយ

ដែលមនុស្សចាត់ទុកការកត់ត្រានៃបទពិសោធន៍របស់មនុស្សម្នាក់

និងសំបុត្ររបស់មនុស្សម្នាក់ ជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធ

បានមានព្រះបន្ទូលទៅកាន់ពួកជំនុំនានានោះ!

ឧទាហរណ៍ សំបុត្ររបស់ប៉ុល បានកើតចេញពីកិច្ចការរបស់មនុស្សម្នាក់

សំបុត្រទាំងអស់នេះ គឺជាលទ្ធផលនៃការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ

ហើយសំបុត្រទាំងនោះត្រូវបានសរសេរសម្រាប់ពួកជំនុំ

ដើម្បីរម្លឹកដាស់តឿននិងលើកទឹកចិត្តបងប្អូនប្រុសស្រី

ពាក្យពេចន៍ទាំងនេះមិនមែនជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងនោះទេ

ប៉ុលមិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ

គាត់មិនបានឃើញនិមិត្តដែលយ៉ូហានបានមើលឃើញនោះឡើយ

ហើយគាត់ក៏មិនមែនជាហោរាដែរ

សំបុត្ររបស់គាត់ត្រូវ​បានសរសេរ​សម្រាប់​ពួកជំនុំនានា​នៅសម័យកាល​របស់​គាត់​

គ្រប់យ៉ាងដែលគាត់បាននិយាយ ជាការស្អាងចិត្ត

និងវិជ្ជមានចំពោះមនុស្ស គឺសុទ្ធតែត្រឹមត្រូវ

ប៉ុន្តែវាមិនបានបង្ហាញឲ្យឃើញពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ

ហើយវាមិនអាចតំណាងព្រះជាម្ចាស់បានទេ

វាគឺជាការយល់ខុសប្រក្រតី និងជាការប្រមាថដ៏ខ្លាំងមួយ

ដែលមនុស្សចាត់ទុកការកត់ត្រានៃបទពិសោធន៍របស់មនុស្សម្នាក់

និងសំបុត្ររបស់មនុស្សម្នាក់ ជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធ

បានមានព្រះបន្ទូលទៅកាន់ពួកជំនុំនានា

បានមានព្រះបន្ទូលទៅកាន់ពួកជំនុំនានានោះ!

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល