ខ្សែភាពយន្តគ្រីស្ទាន «ការស្វែងយល់​» Amid Catastrophes, How Can Christians Welcome the Lord's Return?

24-05-2026

លាវ មូចិន និងអ្នកផ្សេងទៀត គឺជាអ្នកជឿនៅពួកជំនុំតាមផ្ទះ។ ដោយឃើញថា មហន្តរាយកាន់តែធំទៅៗ ពួកគេយល់ថា ព្រះអម្ចាស់ប្រហែលជាបានយាងមកវិញហើយ ហើយពួកគេអន្ទះសាចង់ស្វាគមន៍ទ្រង់ជាខ្លាំង ដូច្នេះពួកគេក៏ចាប់ផ្ដើមស្វែងរក និងស្វែងយល់តាមអនឡាញ។ មិននឹកស្មានសោះ ការស្វែងយល់របស់ពួកគេ នាំមកនូវការភ្ញាក់ផ្អើលដ៏គួរឱ្យរីករាយ នោះគឺ៖ ពួកគេស្ដាប់ឮព្រះសូរសៀងរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយមានអារម្មណ៍ថា ព្រះបន្ទូលគ្រប់ព្រះឱស្ឋគឺជាសេចក្ដីពិត ថាព្រះបន្ទូលនេះគឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ទោះបីជាព្រះបន្ទូលទាំងនេះ ត្រូវបាននិយាយចេញមកដោយបុត្រមនុស្សធម្មតាម្នាក់ក៏ដោយ ក៏ប៉ុន្តែពួកគេស្គាល់ថា ព្រះបន្ទូលទាំងនោះគឺជាសេចក្ដីពិតគ្រប់យ៉ាងដែលសម្ដែងចេញដោយព្រះវិញ្ញាណនៃសេចក្ដីពិត។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាច្រើនរួចមក ពួកគេប្រាកដក្នុងចិត្តថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ មិនថាគ្រូគង្វាលរបស់ពួកគេប៉ុនប៉ងរំខាន និងរារាំងពួកគេយ៉ាងណាទេ ហើយទោះបីជាពួកគេត្រូវបណ្ដេញចេញពីពួកជំនុំរបស់ខ្លួនក៏ដោយ ក៏ពួកគេនៅតែទទូចស្វែងយល់ពីផ្លូវពិត និងចូលរួមជាមួយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ។ ចុងក្រោយ ពួកគេបានស្វាគមន៍ព្រះអម្ចាស់ ហើយបានចូលរួមពិធីជប់លៀងនៅនគរស្ថានសួគ៌។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ប្រភេទ​វីដេអូ​ផ្សេង​ទៀត​

អំណានចេញពី ភាគ១ នៃសៀវភៅព្រះបន្ទូល ស្ដីអំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ការអានពី «ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់» អំណានចេញពី ភាគ៥ នៃសៀវភៅព្រះបន្ទូល ស្ដីអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ភាពយន្តដំណឹងល្អ មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីពិតនៅក្នុងសេចក្ដីជំនឿ វីដេអូពីការធ្វើបន្ទាល់អំពីជីវិតពួកជំនុំ ភាពយន្តទីបន្ទាល់អំពីបទពិសោធន៍ជីវិត ភាពយន្តអំពីការបៀតបៀនខាងសាសនា ការសម្តែងរបាំតាមតន្ត្រីចម្រៀងចម្រុះសំឡេង ឈុតវីដេអូចម្រៀង​ជា​ក្រុម ជីវិតពួកជំនុំ៖ ឈុតសម្ដែងចម្រុះ វីដេអូចម្រៀង​ វីដេអូទំនុក​តម្កើង​ ការបើកសម្ដែងពីសេចក្ដីពិត សម្រង់ឈុត​សំខាន់​ក្នុង​ភាព​យន្ត

Leave a Reply

ចែក​រំលែក

លុប​ចោល