មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីជំនឿដ៏ពិត | ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ
13-07-2023
គ្រោះមហន្តរាយកាន់តែធំឡើងៗ ហើយមនុស្សគ្រប់គ្នាចង់ស្វាគមន៍ព្រះសង្រ្គោះនៅគ្រាចុងក្រោយ ដើម្បីទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ រួចផុតពីមហន្តរាយ និងចូលទៅក្នុងនគរស្ថានសួគ៌។ ប៉ុន្តែ តើអ្នកដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ឬទេ? តើអ្នកដឹងពីរបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការសង្រ្គោះរបស់ទ្រង់ឬទេ? បើអ្នកមិនដឹងពីរបៀបស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ទេ នោះអ្នកទំនងជាខកខានសេចក្តីសង្រ្គោះរបស់ទ្រង់ហើយ។ វាដូចជាពេលដែលព្រះអម្ចាស់យេស៊ូវ ជាព្រះសង្គ្រោះនៃយើង បានយាងមកកាល ២០០០ឆ្នាំមុន ដោយសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការប្រោសលោះអ៊ីចឹង សាសន៍យូដាមិនបានស្គាល់ទ្រង់ ហើយឲ្យគេឆ្កាងទ្រង់ទៀត។ ចំពោះការនេះ ពួកគេត្រូវបានព្រះជាម្ចាស់ដាក់ទោស និងបំផ្លាញចោល។ ឥឡូវ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកនៅគ្រាចុងក្រោយ ដោយសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ដើម្បីសម្អាត និងសង្រ្គោះមនុស្សជាតិទាំងស្រុង។ ប៉ុន្តែ ដោយឃើញថា ព្រះដ៏មានគ្រប់ព្រះចេស្ដាមិនមានព្រះនាមជាព្រះយេស៊ូវ ហើយទ្រង់មិនបានយាងមកនៅលើពពក សមាជិកនៃពិភពសាសនាបដិសេធមិនទទួលយកទ្រង់ ហើយថែមទាំងប្រឆាំង និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដាយ៉ាងខ្លាំងទៀតផង។ ពួកគេកំពុងតែឆ្កាងព្រះជាម្ចាស់ជាថ្មីម្ដងទៀត ហើយខកខានក្នុងការទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ។ ដូច្នេះហើយ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ពិតជាសំខាន់ណាស់ ដើម្បីទទួលបានការសង្រ្គោះពេញលេញ និងចូលក្នុងនគរស្ថានសួគ៌។ បើដូច្នេះ តើព្រះជាម្ចាស់ត្រូវអនុវត្តកិច្ចការសង្រ្គោះរបស់ទ្រង់យ៉ាងដូចម្ដេចទៅ? តើយើងអាចស្គាល់ដោយរបៀបណាទៅថា កិច្ចការទាំងបីជំហាននេះត្រូវបានអនុវត្តដោយព្រះជាម្ចាស់តែមួយព្រះអង្គ? នៅក្នុងរឿងភាគអំពីការស្វែងរកសេចក្តីជំនឿដ៏ពិតនេះ យើងអាចពិនិត្យមើលជាមួយគ្នា ហើយរៀនថែមទៀតអំពីកិច្ចការរបស់ព្រះជាម្ចាស់។
គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។
ប្រភេទវីដេអូផ្សេងទៀត