កិច្ចសន្ទនាឆ្លើយឆ្លងរបស់គ្រីស្ទបរិស័ទ «តើព្រះអម្ចាស់យាងមកយ៉ាងដូចម្ដេចឱ្យប្រាកដ»
09-09-2021
នៅគ្រាចុងក្រោយ អារម្មណ៍របស់គ្រីស្ទបរិស័ទ ដែលទន្ទឹងរង់ចាំការយាងត្រឡប់មករបស់ព្រះអម្ចាស់យេស៊ូវ កាន់តែតឹងតែងទៅៗ ប៉ុន្តែតាមពិត តើព្រះអម្ចាស់នឹងយាងត្រឡប់មកដោយវិធីណា? មនុស្សមួយចំនួននិយាយថា «ព្រះអម្ចាស់យេស៊ូវនឹងយាងមកនៅលើពពក»។ អ្នកដទៃទៀតនិយាយថា «សេចក្ដីទំនាយ ដែលបានទស្សន៍ទាយពីការយាងត្រឡប់មកវិញរបស់ទ្រង់ ក៏បានថ្លែងថា 'មើល៎! ខ្ញុំមកដូចជាចោរ' (វិវរណៈ ១៦:១៥)។ 'ប៉ុន្តែ ជាដំបូងទ្រង់ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង' (លូកា ១៧:២៥)។ 'លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ' (ម៉ាថាយ ២៥:៦)។ បើទ្រង់យាងមកនៅលើពពកដើម្បីឱ្យគ្រប់គ្នាឃើញ តើពួកយើងពន្យល់បែបណា អំពីអាថ៌កំបាំងដែលទ្រង់យាងមកដោយសម្ងាត់ ការរងទុក្ខ និងការត្រូវបានបដិសេធ ក៏ដូចជាការនិយាយថា អ្នកដទៃនឹងធ្វើបន្ទាល់អំពីការយាងត្រឡប់មកវិញរបស់ទ្រង់?» តើទ្រង់លេចមកចំពោះពួកយើងដោយរបៀបណា? កិច្ចសន្ទនាឆ្លើយឆ្លងបែបកំប្លែងអំពី តើព្រះអម្ចាស់យាងមកយ៉ាងដូចម្ដេចឱ្យប្រាកដ មានបំណងដោះស្រាយនូវចម្ងល់របស់ពួកយើងអំពីបញ្ហានេះ។
គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។
ប្រភេទវីដេអូផ្សេងទៀត