មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីជំនឿដ៏ពិត | តើកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយនេះ បន្សុទ្ធនិងសង្គ្រោះមនុស្សជាតិដូចម្ដេច?
15-07-2022
មនុស្សបានដឹងថាគ្រោះមហន្តរាយដ៏ធំនឹងធ្លាក់មកលើយើង ហើយអ្នកដែលរំពឹងថាព្រះអម្ចាស់យាងមកលើពពក បានរង់ចាំដោយអន្ទះសារ។ ក្រោយពីការរង់ចាំអស់ជាច្រើនឆ្នាំ ពួកគេមិនទាន់បានឃើញទ្រង់យាងមកនៅឡើយទេ។ ផ្ទុយទៅវិញ ពួកគេឃើញផ្លេកបន្ទោរពីទិសខាងកើតធ្វើបន្ទាល់អំពីកិច្ចការនៃការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៅគ្រាចុងក្រោយ។ នេះជាការខកចិត្តយ៉ាងខ្លាំងសម្រាប់ពួកគេ។ មនុស្សជាច្រើនប្រកាន់ខ្ជាប់តាមសញ្ញាណរបស់ពួកគេ ដោយមិនចង់ស្វែងរក និងស៊ើបសួររកផ្លូវពិតនោះទេ ហេតុនេះហើយបានជាពួកគេនៅតែមិនបានទទួលស្វាគមន៍ព្រះអម្ចាស់ដដែល តែបានធ្លាក់ទៅក្នុងគ្រោះមហន្តរាយទៅវិញ។ ប៉ុន្តែ មានមនុស្សជាច្រើនដែលស្រឡាញ់សេចក្ដីពិត ហើយពេលពួកគេអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា ពួកគេបានឃើញពីព្រះចេស្ដា និងសិទ្ធិអំណាចនៃព្រះបន្ទូលទាំងនោះ ដោយបានឃើញថាព្រះបន្ទូលទាំងអស់សុទ្ធតែជាសេចក្តីពិត។ ពួកគេបានស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយលែងប្រកាន់តាមសញ្ញាណរបស់ពួកគេទៀតហើយ ប៉ុន្តែបានបន្តស្វែងរក និងស៊ើបសួររកផ្លូវពិត។ សំណួរដំបូងរបស់ពួកគេគឺ ហេតុអ្វីបានជាព្រះជាម្ចាស់នៅតែចាំបាច់បំពេញកិច្ចការនៃការជំនុំជម្រះទៀត នៅពេលដែលបាបរបស់ពួកគេត្រូវបានអត់ទោសឱ្យ ហើយពួកគេត្រូវបានជាព្រះម្ចាស់រាប់ជាសុចរិតទៅហើយនោះ ហើយតើព្រះជាម្ចាស់បន្សុទ្ធនិងសង្គ្រោះមនុស្សជាតិតាមរយៈកិច្ចការនៅគ្រាចុងក្រោយដោយរបៀបណា។ នេះជាសំណួរដ៏សំខាន់ចំនួនពីរ និងជាសំណួរដ៏ច្របូកច្របល់បំផុត ដែលមនុស្សគ្រប់គ្នាដែលកំពុងស៊ើបសួររកផ្លូវពិត។ វគ្គការស្វែងរកសេចក្ដីជំនឿដ៏ពិតនេះ នឹងនាំអ្នកឱ្យស្វែងរកសេចក្តីពិត និងស្វែងរកចម្លើយ។
គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។
ប្រភេទវីដេអូផ្សេងទៀត