«ការប្រឈមមុខនឹងជំងឺរាតត្បាត» ចូរប្រែចិត្តយ៉ាងពិតប្រាកដ ដើម្បីទទួលបានការការពាររបស់ព្រះជាម្ចាស់

04-09-2021

ដោយសារតែជំងឺរាតត្បាតនេះ រាលដាលពាសពេញពិភពលោក មនុស្សភាគច្រើនមានអារម្មណ៍ថា គ្រោះមហន្តរាយធំៗ ធ្លាក់មកលើពួកយើងហើយ។ មនុស្សមានអារម្មណ៍ភ័យខ្លាច និងមិនដឹងធ្វើអ្វីក្រៅពីដាក់ខ្លួននៅដាច់ដោយឡែក និងនៅផ្ទះឡើយ។ ពួកគេមិនដឹងពីវិធីការពារខ្លួនពីជំងឺរាតត្បាតនេះ ឬវិធីគេចចេញពីគ្រោះមហន្តរាយធំៗឡើយ។ ជាយូរមកហើយ ព្រះអម្ចាស់យេស៊ូវបានថ្លែងទំនាយថា៖ «ប្រជាជាតិមួយនឹងទាស់ជាមួយប្រជាជាតិមួយ ហើយនគរមួយទាស់នឹងនគរមួយទៀត៖ ហើយគ្រោះរញ្ជួយដីខ្លាំងៗ គ្រោះទុរ្ភិក្ស និងអាសន្នរោគនឹងកើតមាននៅតាមកន្លែងផ្សេងៗ» (លូកា ២១:១០-១១)។ ជំងឺរាតត្បាត និងគ្រប់ទាំងគ្រោះមហន្តរាយផ្សេងៗទៀត ដែលកើតឡើង គឺកើតឡើងដោយសារតែការអនុញ្ញាតរបស់ព្រះជាម្ចាស់។ ទ្រង់ប្រើពួកវាដើម្បីព្រមានមនុស្សជាតិ ដើម្បីប្រាប់ពួកយើងថា ពួកយើងត្រូវតែប្រែចិត្តដោយឥតបង្អង់ឡើយ។ ប៉ុន្តែ តើអ្វីជាការប្រែចិត្តដ៏ពិតប្រាកដ? អ្នកជឿជាច្រើនគិតថា ការអធិស្ឋាន និងការលន់តួបាបចំពោះព្រះអម្ចាស់កាន់តែស្វិតស្វាញ គឺជាការប្រែចិត្តដ៏ពិតប្រាកដ ហើយថា ព្រះជាម្ចាស់នឹងសង្គ្រោះពួកគេពីគ្រោះមហន្តរាយធំៗ។ ប៉ុន្តែតើវាពិតជាពាក់ព័ន្ធនឹងរឿងនោះទេ? សូមទស្សនាកិច្ចសន្ទនាឆ្លើយឆ្លងអំពី ការប្រឈមមុខនឹងជំងឺរាតត្បាត ដើម្បីរកឱ្យឃើញពីវិធីដែលពួកយើងគួរតែប្រែចិត្តយ៉ាងពិតប្រាកដ ចំពោះព្រះជាម្ចាស់ នៅចំពោះមុខគ្រោះមហន្តរាយទាំងនេះ។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល