ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ | សម្រង់សម្ដីទី ៣៣៥
12-12-2025
ទិសដៅ និងវាសនារបស់អ្នក មានសារៈសំខាន់ណាស់សម្រាប់អ្នករាល់គ្នា គឺវាសំខាន់ខ្លាំង។ អ្នករាល់គ្នាជឿថា ប្រសិនបើអ្នកមិនធ្វើអ្វីដោយយកចិត្តទុកដាក់ខ្ពស់ទេ វានឹងមានន័យថា អ្នកឈប់មានទិសដៅ ហើយថា អ្នកបានបំផ្លាញវាសនារបស់អ្នកហើយ។ ប៉ុន្តែតើវាធ្លាប់កើតឡើងចំពោះអ្នករាល់គ្នាទេ ដែលថាមនុស្សដែលខិតខំប្រឹងប្រែងដើម្បីតែទិសដៅរបស់ពួកគេ គឺកំពុងធ្វើការប្រឹងប្រែងដោយឥតប្រយោជន៍នោះ? ការខិតខំបែបនេះមិនមានភាពពិតប្រាកដទេ ជាការខិតខំក្លែងក្លាយ និងបោកបញ្ឆោត។ ប្រសិនបើដូច្នោះមែន នោះអ្នកដែលធ្វើការដើម្បីតែទិសដៅរបស់ពួកគេ គឺស្ថិតនៅក្នុងកម្រិតនៃការបរាជ័យចុងក្រោយរបស់ពួកគេ ដ្បិតបរាជ័យក្នុងជំនឿរបស់មនុស្សម្នាក់ទៅលើព្រះជាម្ចាស់ គឺបណ្តាលមកពីការបោកបញ្ឆោត។ ខ្ញុំធ្លាប់មានព្រះបន្ទូលពីមុនហើយថា ខ្ញុំមិនចូលចិត្តឱ្យគេបញ្ជោរ អែបអប ឬស្ងើចសាទរនោះទេ។ ខ្ញុំសព្វព្រះទ័យចំពោះមនុស្សស្មោះត្រង់ ដើម្បីទទួលនូវសេចក្ដីពិត និងការរំពឹងទុករបស់ខ្ញុំ។ លើសពីនេះទៅទៀត ខ្ញុំសព្វព្រះទ័យនៅពេលដែលមនុស្សអាចបង្ហាញការយកចិត្តទុកដាក់ និងការគិតពិចារណាខ្លាំងបំផុតចំពោះដួងព្រះហឫទ័យរបស់ខ្ញុំ ហើយនិងពេលដែលពួកគេថែមទាំងអាចលះបង់អ្វីគ្រប់យ៉ាងដើម្បីជាប្រយោជន៍ដល់ខ្ញុំ។ មានតែវិធីនេះទេ ដែលអាចធ្វើឱ្យដួងព្រះហឫទ័យខ្ញុំបានធូរស្បើយ។ ឥឡូវនេះ តើមានរឿងរ៉ាវប៉ុន្មានរបស់អ្នករាល់គ្នា ដែលខ្ញុំមិនសព្វព្រះទ័យ? តើមានរឿងរ៉ាវប៉ុន្មានរបស់អ្នករាល់គ្នា ដែលខ្ញុំសព្វព្រះទ័យ? តើអាចថា មកពីក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់បានដឹងពីការបើកសម្ដែងចេញនូវភាពស្មោកគ្រោកផ្សេងៗដែលអ្នករាល់គ្នាបានធ្វើ ដើម្បីតែទិសដៅរបស់ខ្លួន ទេដឹង?
ក្នុងចិត្តខ្ញុំ ខ្ញុំមិនចង់ធ្វើឱ្យឈឺចាប់ដល់ដួងចិត្តនរណាម្នាក់ ដែលមានភាពវិជ្ជមាននិងសេចក្ដីប្រាថ្នាចង់បាន ហើយខ្ញុំកាន់តែមិនចង់ឱ្យថាមពលរបស់នរណាម្នាក់ ដែលបំពេញកាតព្វកិច្ចរបស់ខ្លួនដោយស្មោះត្រង់ មានការធ្លាក់ចុះនោះឡើយ។ ទោះយ៉ាងណា ខ្ញុំត្រូវតែរំលឹកអ្នករាល់គ្នាម្នាក់ៗពីភាពមិនគ្រប់គ្រាន់របស់អ្នក និងពីព្រលឹងដែលស្មោកគ្រោក ដែលស្ថិតនៅក្នុងជម្រៅជ្រៅបំផុតនៃដួងចិត្តរបស់អ្នករាល់គ្នា។ ខ្ញុំធ្វើដូច្នេះ ដោយសង្ឃឹមថាអ្នករាល់គ្នានឹងអាចថ្វាយនូវដួងចិត្តដ៏ពិតរបស់អ្នក ក្នុងការចូលមកកាន់ព្រះបន្ទូលរបស់ខ្ញុំដោយផ្ទាល់ ព្រោះអ្វីដែលខ្ញុំស្អប់បំផុត គឺការបោកបញ្ឆោតរបស់មនុស្សចំពោះខ្ញុំ។ ខ្ញុំគ្រាន់តែសង្ឃឹមថា ក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ អ្នករាល់គ្នានឹងអាចផ្តល់ឱ្យនូវស្នាដៃដ៏លេចធ្លោបំផុតរបស់អ្នក ហើយអ្នកនឹងលះបង់ខ្លួនឯងអស់ពីដួងចិត្ត ហើយលែងមានបេះដូងមួយចំហៀងទៀតហើយ។ ជាការពិត ខ្ញុំក៏សង្ឃឹមថាអ្នករាល់គ្នា អាចមានទិសដៅល្អទាំងអស់គ្នា។ ទោះយ៉ាងណា ខ្ញុំនៅតែមានសេចក្ដីតម្រូវរបស់ខ្ញុំ ដែលសម្រាប់អ្នករាល់គ្នាធ្វើការសម្រេចចិត្តដ៏ល្អបំផុត ក្នុងការថ្វាយដល់ខ្ញុំ នូវការលះបង់តែមួយ និងចុងក្រោយរបស់អ្នក។ ប្រសិនបើនរណាម្នាក់មិនមានការលះបង់តែមួយនោះទេ នោះគេប្រាកដជាជាកម្មសិទ្ធិរបស់សាតាំងហើយខ្ញុំនឹងមិនទុកគេប្រើទៀតទេ ប៉ុន្តែនឹងបញ្ជូនគេទៅផ្ទះ ដើម្បីទទួលការមើលថែពីសំណាក់ឪពុកម្តាយរបស់គេ។ កិច្ចការរបស់ខ្ញុំ គឺជាជំនួយដ៏អស្ចារ្យដល់អ្នករាល់គ្នា។ អ្វីដែលខ្ញុំសង្ឃឹមថា នឹងទទួលបានពីអ្នករាល់គ្នា គឺជាដួងចិត្តដែលស្មោះត្រង់ ហើយប្រាថ្នាខ្ពស់ ប៉ុន្តែរហូតមកដល់ពេលនេះ ព្រះហស្ដរបស់ខ្ញុំនៅទំនេរនៅឡើយ។ ចូរគិតអំពីការនេះ៖ ប្រសិនបើថ្ងៃណាមួយខ្ញុំនៅតែមានការសោកសៅខ្លាំងហួសពីកម្រិតនៃពាក្យដែលត្រូវរៀបរាប់ តើពេលនោះអាកប្បកិរិយារបស់ខ្ញុំចំពោះអ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើនៅពេលនោះ ខ្ញុំគួរឱ្យគោរពនៅចំពោះអ្នក ដូចពេលឥឡូវនេះដែរឬទេ? តើនៅពេលនោះ ព្រះហឫទ័យខ្ញុំនឹងស្ងប់ស្ងាត់ដូចពេលឥឡូវនេះទេ? តើអ្នករាល់គ្នាយល់ពីអារម្មណ៍របស់មនុស្សម្នាក់ដែលបានភ្ជួររាស់ដីយ៉ាងផ្ចិតផ្ចង់ ដោយមិនបានប្រមូលផលសូម្បីតែមួយគ្រាប់ទេ? តើអ្នកដឹងទេថាតើដួងចិត្តរបស់មនុស្សម្នាក់ត្រូវបានរងរបួសយ៉ាងដូចម្តេច នៅពេលដែលគេត្រូវបានគេធ្វើបាបយ៉ាងខ្លាំងនោះ? តើអ្នករាល់គ្នាអាចភ្លក្សរសជាតិជូរចត់របស់មនុស្សម្នាក់បានទេ នៅពេលដែលគេពោរពេញដោយក្តីសង្ឃឹម តើអ្នកណាដែលនៅចំណែកដែលមិនល្អទៅ? តើអ្នករាល់គ្នាបានឃើញនូវកំហឹង ចេញពីមនុស្សម្នាក់ដែលត្រូវបានគេធ្វើឱ្យខឹងដែរឬទេ? តើអ្នករាល់គ្នាអាចដឹងពីការចង់សងសឹករបស់មនុស្សម្នាក់ ដែលត្រូវបានធ្វើបាបដោយខ្មាំងសត្រូវ និងការបោកបញ្ឆោតទេ? ប្រសិនបើអ្នករាល់គ្នាយល់ពីចិត្តគំនិតរបស់មនុស្សទាំងនេះ នោះខ្ញុំគិតថាវាមិនគួរពិបាកសម្រាប់អ្នករាល់គ្នា ដើម្បីស្រមៃមើលអាកប្បកិរិយាដែលព្រះជាម្ចាស់នឹងមាន នៅពេលនៃការដាក់ទោសរបស់ទ្រង់នោះទេ! ជាចុងបញ្ចប់ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជាប្រយោជន៍ដល់ទិសដៅរបស់អ្នកផ្ទាល់ ទោះបីអ្នកមិនបានប្រើមធ្យោបាយបោកបញ្ឆោតក្នុងកិច្ចប្រឹងប្រែងរបស់អ្នកក៏ដោយ បើមិនដូច្នេះទេ ខ្ញុំនឹងនៅតែខកព្រះទ័យនឹងអ្នករាល់គ្នានៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។ ហើយតើការខកចិត្តបែបនេះ នាំឱ្យមាន អ្វី? តើអ្នករាល់គ្នាមិនបំភាន់ខ្លួនឯងទេឬអី? អស់អ្នកណាដែលគិតដល់ទិសដៅរបស់ខ្លួន តែបំផ្លាញវា គឺជាមនុស្សដែលមិនអាចបានសង្គ្រោះឡើយ។ ទោះបីគេមានការខឹង និងអន់ចិត្តក៏ដោយ តើនរណានឹងអាណិតដល់មនុស្សបែបនេះ? សរុបសេចក្ដីមក ខ្ញុំនៅតែចង់ឱ្យអ្នករាល់គ្នាមានទិសដៅទាំងសមរម្យផង ទាំងល្អផង ហើយលើសពីនេះ ខ្ញុំសង្ឃឹមថាគ្មានអ្នកណាម្នាក់ក្នុង ចំណោមអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងគ្រោះមហន្តរាយឡើយ។
ដកស្រង់ពី «អំពីទិសដៅ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត