ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ | សម្រង់​សម្ដីទី ៣១៣

12-12-2025

ប្រសិនបើមនុស្សពិតជាអាចមើលឃើញយ៉ាងច្បាស់នូវវិថីជីវិតដ៏ត្រឹមត្រូវរបស់មនុស្ស ក៏ដូចជាគោលបំណងនៃការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមិនរក្សាទុកអនាគត និងវាសនាបុគ្គលរបស់ពួកគេជាកំណប់នៅក្នុងដួងចិត្តរបស់ពួកគេឡើយ។ បន្ទាប់មក ពួកគេនឹងលែងចាប់អារម្មណ៍ក្នុងការបម្រើឪពុកម្តាយរបស់ពួកគេ ដែលអន់ជាងសត្វជ្រូក និងសត្វឆ្កែតទៅទៀត។ តើអនាគត និងវាសនារបស់មនុស្សដែលពេត្រុសហៅថា «ឪពុកម្តាយ» មិនមានភាពច្បាស់លាស់នាពេលបច្ចុប្បន្ននេះមែនទេ? ពួកគេគ្រាន់តែដូចជាសាច់ និងឈាមរបស់មនុស្សប៉ុណ្ណោះ។ តើទិសដៅ និងអនាគតរបស់សាច់ឈាមនោះនឹងទៅជាអ្វី? តើវានឹងបានជួបព្រះជាម្ចាស់នៅពេលដែលមានជីវិត ឬព្រលឹងរបស់វានឹងបានជួបព្រះជាម្ចាស់ បន្ទាប់ពីស្លាប់ទៅដែរឬទេ? តើសាច់ឈាមនោះនឹងបញ្ចប់ទៅនៅថ្ងៃស្អែកនៅក្នុងឡនៃសេចក្តីទុក្ខវេទនា ឬនៅក្នុងភ្លើងឆាបឆេះដ៏សន្ធោសន្ធៅឬទេ? តើសំណួរទាំងនេះមិនមែនជាសំណួរដែលព្រួយបារម្ភថាតើសាច់ឈាមរបស់មនុស្សនឹងស៊ូទ្រាំចំពោះសំណាងអាក្រក់យ៉ាងណា ឬរងទុក្ខយ៉ាងណាដោយសារដំណឹងដ៏ធំបំផុត ដូចដែលមនុស្សមានខួរក្បាល និងមានសុភវិនិច្ឆ័យព្រួយបារម្ភបំផុតទេឬអី? (ត្រង់នេះ ការរងទុក្ខ សំដៅលើការទទួលបានព្រះពរ វាមានន័យថា ការល្បងលនាពេលអនាគតមានប្រយោជន៍សម្រាប់ទិសដៅរបស់មនុស្ស។ សំណាងអាក្រក់សំដៅលើ ការមិនអាចឈរមាំ ឬចាញ់បញ្ឆោតគេ ឬមានន័យថា នរណាម្នាក់នឹងជួបស្ថានភាពអកុសល ហើយបាត់បង់ជីវិតនៅក្នុងចន្លោះពេលគ្រោះមហន្តរាយ និងគ្មានទិសដៅសមស្របសម្រាប់ព្រលឹងរបស់ខ្លួន។) ទោះបីជាមនុស្សមានមូលហេតុត្រឹមត្រូវក៏ដោយ ក៏ប្រហែលជាអ្វីដែលពួកគេគិត មិនស្របគ្នាទាំងស្រុងទៅនឹងមូលហេតុដែលពួកគេគួរតែទទួលបានការបំពាក់បំប៉នឡើយ។ នេះគឺដោយសារតែ ពួកគេមានការភាន់ច្រឡំ ហើយធ្វើរឿងនោះយ៉ាងងងឹតងងល់។ ពួកគេទាំងអស់គួរតែស្វែងយល់ឱ្យបានហ្មត់ចត់ទៅលើអ្វីដែលពួកគេគួរចូលទៅ ជាពិសេស ពួកគេគួរតែជ្រើសរើសអ្វីដែលគួរចូលទៅក្នុងអំឡុងពេលមានសេចក្តីទុក្ខវេទនា (នោះគឺអំឡុងពេលបន្សុទ្ធនៅក្នុងឡភ្លើង) ក៏ដូចជាអ្វីដែលពួកគេគួរតែទទួលបានការបំពាក់បំប៉នក្នុងអំឡុងពេលនៃការល្បងលក្នុងភ្លើងដែរ។ ចូរកុំតែងតែបម្រើឪពុកម្តាយរបស់អ្នក (មានន័យថាសាច់ឈាម) ដែលអន់ដូចជាសត្វជ្រូក និងសត្វឆ្កែ និងអន់ជាងសត្វស្រមោច ឬសត្វល្អិតឡើយ។ តើមានចំណុចត្រង់ណាដែលត្រូវពិបាកចិត្តលើរឿងនេះ ចូរពិចារណាឱ្យបានល្អិតល្អន់ និងខំប្រឹងគិតឱ្យខ្លាំង? សាច់ឈាមនោះមិនមែនជារបស់អ្នកឡើយ ប៉ុន្តែវានៅក្នុងព្រះហស្តនៃព្រះជាម្ចាស់ ដែលមិនត្រឹមតែគ្រប់គ្រងអ្នកនោះទេ តែក៏បញ្ជាលើសាតាំងផងដែរ។ (នេះមានន័យថា ដំបូងសាច់ឈាមជារបស់សាតាំង។ ដោយសារតែសាតាំងស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ វាអាចប្រើពាក្យសម្តីបានតាមតែវិធីនេះប៉ុណ្ណោះ។ នេះគឺដោយសារតែវាមានលក្ខណៈបញ្ចុះបញ្ចូលក្នុងការនិយាយតាមវិធីនោះ វាធ្វើឱ្យនឹកឃើញថា មនុស្សមិនស្ថិតនៅក្រោមអំណាចរបស់សាតាំងទាំងស្រុងឡើយ ប៉ុន្តែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។) អ្នកកំពុងរស់នៅក្រោមការធ្វើបាបរបស់សាច់ឈាម ប៉ុន្តែថាតើសាច់ឈាមជារបស់អ្នកមែនទេ? តើវាស្ថិតក្រោមការត្រួតត្រារបស់អ្នកដែរទេ? ហេតុអ្វីមិនខំប្រឹងគិតអំពីរឿងនេះឱ្យខ្លាំង? ហេតុអ្វីបានជាទទូចអង្វរព្រះជាម្ចាស់ ដើម្បីតែប្រយោជន៍នៃសាច់ឈាមស្អុយរលួយរបស់អ្នក ដែលត្រូវបានថ្កោលទោស ត្រូវបណ្ដាសា និងត្រូវបានបង្ខូចដោយវិញ្ញាណស្មោកគ្រោក? តើមានតម្រូវការអ្វី ដើម្បីរក្សាមិត្តភាពជាមួយសាតាំងឱ្យនៅកៀកដួងចិត្តរបស់អ្នកជានិច្ចនោះ? តើអ្នកមិនបារម្ភទេឬ ដែលសាច់ឈាមនោះអាចបំផ្លាញអនាគត ក្តីសង្ឃឹមដ៏អស្ចារ្យ និងគោលដៅពិតប្រាកដរបស់ជីវិតអ្នក?

ដកស្រង់ពី «គោលបំណងនៃការគ្រប់គ្រងមនុស្សជាតិ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល